ជីវិតកម្សាន្ដ
ក្រុមហ៊ុនប្រេងកូឡា សៀងភាវ (SIANG PURE) សញ្ញារូបតាប៉ិ បន្តប្រគល់រង្វាន់ ២០ លានរៀល ដល់ដៃអតិថិជនមានសំណាងនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ
បន្ទាប់ពីមានភាពស្ងប់ស្ងាត់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនប្រេងកូឡា សៀងភាវ (SIANG PURE) បានបន្តយុទ្ធនាការចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់ ២០ លានរៀលដល់អតិថិជន រស់នៅភូមិទ្រាពីរ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អ្នកមានមហាសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ ២០ លានរៀលពីក្រុមហ៊ុន ប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិវ រូបនេះមានឈ្មោះ សំ វ៉ាន់ដា ភេទប្រុស អាយុ ១៩ ឆ្នាំ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនផ្គត់ផ្គង់បេតុង TCRMC ។
យុវជនរូបនេះ បានប្រាប់ឱ្យដឹងថា ប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិ មានឈ្មោះល្បីជាយូរឆ្នាំមកហើយ ហើយក្រុមគ្រួសារគាត់តែងតែទិញប្រើជាប្រចាំសម្រាប់លាបបំបាត់អាការៈមិនស្រួលខ្លួនផ្សេងៗ។ ដោយឡែកកាលពីសប្ដាហ៍កន្លងទៅនេះ ពេលដែលមិត្តភក្តិរួមការរងារ មានអាការៈវិលមុខ គាត់ក៏បានទិញប្រេងកូឡា សៀងភាវ សញ្ញាតាប៉ិ នៅម្ដុំផ្សារបែកចាន់យកមកលាបលើក្បាល និងហឺតខ្យល់ ហើយកោសស្ទីកគ័រនៅលើប្រអប់ ស្រាប់តែឃើញមានរង្វាន់ ២០ លានរៀលនៅនឹងសំបកប្រអប់តែម្ដង។ ភ្លាមនោះ ខ្លួនពិតជាមានអារម្មណ៍រំភើប រីករាយ ហើយស្រែកហៅក្រុមការងារឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅលើសម្បកប្រអប់។
យុវជន សំ វ៉ាន់ដា បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំ ២០ លានរៀលពីក្រុមហ៊ុនប្រេងកូឡា សៀងភាវ (SIANG PURE) សញ្ញារូបតាប៉ិ ប្អូននឹងយកមួយចំនួនប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួន និងទុកមួយចំនួនទៀត សម្រាប់បង្កើតអាជីវកម្មក្រោយពេលរៀបមង្គលការរួចនៅឆ្នាំក្រោយ។
ឆ្លៀតក្នុងឱកាសនោះលោក ហ៊ុយសុខា បានមានប្រសាសន៍ថា ជាការថ្លែងអំណរគុណដល់បណ្តាអតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តមកលើប្រេងកូឡា សៀងភាវ (SIANG PURE) សញ្ញារូបតាប៉ិ ក្រុមហ៊ុនបានបង្កើតកម្មវិធីពិសេសជាច្រើន ជាមួយនឹងការផ្តល់ជូននូវរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ដូចជាទឹកប្រាក់២០លានរៀលចំនួន៥០រង្វាន់ ម៉ូតូ HONDA Dream ចំនួន៥០គ្រឿង ទូរស័ព្ទ iphone ស៊េរីទំនើបចំនួន ៥០ គ្រឿង រួមជាមួយរង្វាន់ជាប្រេងកូឡា សៀងភាវ រាប់លានរង្វាន់ទៀត៕
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច