ជីវិតកម្សាន្ដ
Jennie សមាជិក Blackpink រកចំណូលពីការថតស្ប៉តស៊ីដាច់គេ ក្នុងវិស័យ K-Pop
យោងតាមការចុះផ្សាយដោយសារព័ត៌មាន kpopstarz បានបង្ហាញពីលទ្ធផលតារាកូរ៉េ ដែលមានសមត្ថភាពរកចំណូលបានច្រើនពីការថតស្ប៉តពាណិជ្ជកម្មនានា ខណៈតារាចម្រៀងស្រីគឺបានទៅលើ Jennie សមាជិកក្រុម Blackpink។
ប្រភពដដែលបានឱ្យដឹងថា ក្នុងតារាងតារាចម្រៀងរកចំណូលបានច្រើនជាងគេពីការងារថតស្ប៉តពាណិជ្ជកម្មគឺ BTS ទី២គឺតារាចម្រៀងស្រី Jennie និងទី៣គឺតារាចម្រៀងប្រុស Young Woong Lim។
ប្រភពបន្ថែមថា ក្រុម BTS រកចំណូលបានខ្ពស់បំផុតពីការថតស្ប៉តប្រមាណ ៦៥ពាន់លានវ៉ុន ( ៥៤,៥លានដុល្លារ) ដោយមិនរាប់បញ្ចូលពីអចលនទ្រព្យរបស់សមាជិកម្នាក់ៗ និងចំណូលពីវិស័យបទចម្រៀងទេ។
ចំណែកឯ Jennie រកចំណូលបាន ៦០០លានវ៉ុន (ជាង ៥០ម៉ឺនដុល្លារ) ត្រឹមតែមួយស្ប៉តប៉ុណ្ណោះ ខណៈតារាស្រីរូបនេះ បង្ហាញមុខតំណាងប្រេនធំៗរបស់អន្តរជាតិជាច្រើនរួមមាន Chanel, Calvin Klein, Marie Claire, Cosmopolitan និងទស្សនាវដ្ដី Vogue ជាដើម។ បច្ចុប្បន្ននាងមានទ្រព្យសម្បត្តិប្រមាណជា ១០លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការពិតទាំង ៩ របស់ក្រុមចម្រៀង BLACKPINK ដែលហ្វេនៗមិនទាន់បានដឹង
ចុចអាន៖ ទម្លាយទ្រព្យសម្បត្តិសុទ្ធរបស់សមាជិក Blackpink កម្រមានអ្នកដឹង
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន