Connect with us

ជីវិតកម្សាន្ដ

រឿងភាគ​របស់ Jisoo សមាជិក Blackpink ត្រូវប្រជាជនកូរ៉េដាក់ញត្តិស្នើឲ្យបិទចោល

បានផុស

នៅ

កាលពីថ្ងៃទី១៨ ខែធ្នូ ​ឆ្នាំ២០២១ កន្លងទៅនេះ ខ្សែភាពយន្តភាគ “Snow Drop” ដែលមានការចូលរួមសម្ដែងដោយតារាសម្តែងលោក Jung Hae In និងតារាចម្រៀង Jisoo សមាជិកក្រុម Blackpink ត្រូវបានមហាជនកូរ៉េជាង ២០ម៉ឺននាក់​នាំគ្នាដាក់ញត្តិស្នើសុំឲ្យបិទចោល ខណៈអ្នកដាក់ពាក្យស្នើសុំនៅតែបន្ដកើនឡើងរាល់ថ្ងៃ។

Cast, Summary, Updates: Everything you need to know about Snowdrop, a  "controversial" KDrama in the making | PINKVILLA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទើបតែចាក់ផ្សាយបាន២ភាគប៉ុណ្ណោះ ខ្សែភាពយន្តភាគ “Snow Drop” បានក្លាយជាប្រធានបទក្ដៅគគុក និងជជែ កវែកញែកក្នុងចំណោមសាធារណជនប្រទេសកូរ៉េខាងត្បូង សុំឱ្យបញ្ឈប់ការចាក់ផ្សាយ ដោយសារតែរឿងនេះបង្ហាញទិដ្ឋភាពពាក់ព័ន្ធបញ្ហានយោបាយ ចារកម្ម និងការបោះឆ្នោតប្រធានាធិបតីឆ្នាំ១៩៨៧ ខណៈព្រឹត្តិការណ៍ដែលមានក្នុងខ្សែភាពយន្តហាក់ផ្ទុយស្រឡះពីរឿងពិតនៃប្រវត្តិសាស្រ្ដ។

Watch BLACKPINK's Jisoo in the trailer for K-drama series Snowdrop | Dazed

គួររំលឹកថា មុនពេលចាក់ផ្សាយ រឿង “Snow Drop” ធ្លាប់ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃម្ដងរួចហើយ ទាក់ទងនឹងសាច់រឿង ដែលខុសចាកពីប្រវត្តិសាស្រ្ដដើម ដែលអាចបង្កការយល់ច្រឡំពីបរទេសទៅលើប្រទេសកូរ៉េ។ យ៉ាងណាមិញ មកទល់ពេលនេះ ពាក់ព័ន្ធនឹងការដាក់ញត្តិស្នើឲ្យបិទខ្សែភាពយន្តនេះចោល មិនទាន់មានក្រុមការងារ ខាងបុស្ដិ៍ទូរទស្សន៍ JTBC ចេញមកបកស្រាយអ្វីនៅឡើយទេ៕

Snowdrop' is really, really coming! JTBC drops first teaser - Check In

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Jennie សមាជិក​ Blackpink រកចំណូលពីការថតស្ប៉តស៊ីដាច់​គេ ក្នុង​វិស័យ K-Pop

ចុចអាន៖ កូនស្រីពៅស្ដេចចម្រៀង Michael Jackson ស្រាតននលគោក ក្នុងពិធីបុណ្យមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ វិនាទី មុន

លោក ម៉ៅ សុផាន់ ប្រាប់អាជ្ញាធរខេត្តព្រះវិហារឱ្យបម្រើប្រជាជន បើមានបញ្ហាត្រូវដោះស្រាយភ្លាម

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រី​សំខាន់ៗរបស់​​រដ្ឋបាល​​លោក ដូណាល់ ត្រាំ នៅ​ក្នុង​អាណត្តិ​ទី​២

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

បញ្ជាប្រតិបត្តិសំខាន់ចំនួន១០ ដែលលោក ត្រាំ ចុះហត្ថលេខា នៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

​រក​ឃើញ​សាកសព​រាប់​សិប​នាក់​នៅ​តំបន់​ហ្គាហ្សា​ចំពេល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

​លោក Yoon ​យល់​ព្រម​សហការ​​ជាមួយ​តុលាការ​​ធម្មនុញ្ញ​​ ក្រោយ​តុលាការ​ក្រុង​​សេអ៊ូល​ឃុំខ្លួន​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៤ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៦ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម