ជីវិតកម្សាន្ដ
មិនគួរឱ្យជឿ! សត្វគោថតMV បទ “LAMBO TOY” បង្កាត់កូនម្ដងៗច្រើនរយដុល្លារ
Trailer MV បទ”LAMBO TOY” របស់កំពូលតារាចម្រៀង Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា ដែលយកសត្វគោមកថតជាមួយតារាសម្ដែងល្បីៗ រថយន្តប្រណីតទំនើបៗ ដូចជា LAMBO, McLaren Rolls-Royce មកដឹកចំបើងឱ្យគោស៊ី ចំណែកគោវិញ ត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ ដោយគង្វាលគោ ជាស្រីស្អាតជាច្រើននាក់ អ្វីដែលកាន់តែប្លែក ជាងនេះទៀតនោះ ក៏មានការរៀបចំដាក់ស្រាក្រហមឱ្យគោផឹក និងក្លែមសុទ្ធតែត្រីសាម៉ុន កំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង។

ទាក់ទងនឹងសត្វគោបាស្អាតៗ ទាំងអស់នេះ លោក គុណ ចន្ទី ដែលម្ចាស់គោបានបង្ហើបឱ្យដឹងថា ក្នុងសត្វគោមួយក្បាលបង្កាត់មេគោឱ្យមេកូន គិតថ្លៃចន្លោះពី ១៥០ ដុល្លារ ទៅ ៣០០ ដុល្លារ ពោលអាចនិយាយបានថា ជាន់មេឱ្យមានកូនបានសម្រេចម្ដងៗ អាចស្មើប្រាក់ខែកម្មករធម្មតា ១ខែទៅហើយ។
តាមការបង្ហើបពីម្ចាស់កសិដ្ឋានខាងលើខ្លួនមានគោជាង ២០ ក្បាល ក្នុងនោះ គោបាបង្កាត់ពីក្រៅប្រទេសមាន ៤ ក្បាល ក្នុងមួយក្បាលអាចលក់បានពី ១ ម៉ឺនដុល្លារទៅជាង ៣ ម៉ឺនដុល្លារ។ លោក គុណ ចន្ទី បានបន្តឱ្យដឹងថា គោដែលយកមកថតបទ”LAMBO TOY” កន្លងទៅមាន ៤ ក្បាល ទី១ ឈ្មោះ “ចៅសួគ៌ឆ្លងដែន” (ពូជឥណ្ឌូប្រេស៊ីល) ទី២.ឈ្មោះ”ស្ដេចតោរោមមាស”(ពូជឥណ្ឌូប្រេស៊ីល)ទី៣.ឈ្មោះ”ឆេកូ” (ពូជខ្មែរ)និង ទី៤. ឈ្មោះ”ដូដូ” (ពូជឥណ្ឌូប្រេស៊ីល)។ ទាំង៤ល្បាលនោះ ស្ដេចតោរោមមាស ដែលជាពូជឥណ្ឌូប្រេស៊ីល យកមកពីប្រទេសថៃ ជីតារបស់វា បានស្លាប់តាំងពី ៥ ឆ្នាំ តម្លៃខ្លួនជីតាវា មានតម្លៃដល់ទៅជាង ១០ ម៉ឺនដុល្លារឯណោះ។ ដោយសារតែគោរបស់លោកមានរាងសង្ហា ទើបល្បីដល់ផលិតកម្ម Galaxy Navatra ជួលយកទៅថតដូចដែលប្រិយមិត្តបានឃើញ។ លោក គុណ ចន្ទី បាននិយាយលាយនឹងសំណើចថា តាំងតែបានថតMV មក ពួកវាសម្បូរម៉ូយហៅទៅជាន់មេ អត់មានពេលសម្រាកនោះឡើយ។


បទ “LAMBO TOY” អាចនិយាយបានថា ជាបទចម្រៀងយុវវ័យសម័យថ្មី បែបហាយ៍សូរ(high show) ហាយក្លាស់(high class) លំដាប់អភិជន ត្បិតខ្លឹមសារនៃបទចម្រៀង បាននិយាយពីស្នេហាយុវវ័យ ដែលនិយមចូលចិត្តប្រើតែរថយន្តទំនើបៗ ដើរលេងហ៊ឺហា ចែចង់ស្រីស្អាត មិនខ្វល់ពីការចំណាយអ្វីទាំងអស់។ ជាមួយនិងបទចម្រៀងខាងលើ ផលិតកម្មGalaxy Navatra បានកំណត់ថ្ងៃចេញ Full MV ហើយគឺនៅម៉ោង 7:00 ព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២១ នេះ។
មហាជនជាច្រើន ជាពិសេសអ្នកលេងបណ្ដាញសង្គម បានដាក់ក្ដីរំពឹងខ្ពស់ថា បទ”LAMBO TOY” នឹងផ្ទុះការគាំទ្រភ្ល្លូកទឹកភ្លូកដីខ្លាំង មិនចាញ់បទ”Are you ok”ឡើយ ខណៈពេលនេះ បទ are you ok បានបំបែកកំណត់ត្រាថ្មី មានអ្នកចូលទស្សនារហូតដល់ទៅជាង 115M នៅលើយូធូប ត្រឹមតែរយៈពេល១ខែ ប៉ុណ្ណោះ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ