Connect with us

ជីវិតកម្សាន្ដ

ខេមរៈ សិរីមន្ត ឧបត្ថម្ភថវិកា២លានដុល្លារ កសាងផ្លូវនិងប្រឡាយទឹកនៅស្រុកម៉ាឡៃ​

បានផុស

នៅ

តារាចម្រៀង​លោក ខេ​មរ​: សិរីមន្ត ថ្មីៗ​នេះ​បានសម្រេច​ឧបត្ថម្ភ​នូវ​ថវិកាផ្ទាល់ខ្លួន​ចំនួន​២​លាន​ដុល្លារ​ដើម្បី​ចូលរួមចំណែក​ក្នុង​ការកសាង​ផ្លូវ​និងប្រឡាយទឹក​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែលរស់​នៅ​ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខេ​មរ​: សិរីមន្ត បាន​លើកឡើងថា​ ការជួយ​ដល់​សង្គមជាតិ​និង​ប្រជាជន​យើង ​គឺជា​តួនាទី​របស់​យើងទាំងអស់គ្នា​។ ​ថវិកា​2 000 000$(​ពីរលាន​ដុល្លា​)​ជាថ​វិកា​ដ៏​ច្រើន​សម្រាប់​ខ្ញុំ​ តែ​ខ្ញុំ​រីករាយ​នឹង​រួម​ចំ ណែ​ក​ជាមួយ​រាជរដ្ឋាភិបាល ​ដើម្បី​កសាង​នៅ​ផ្លូវ​ និង​ប្រឡាយទឹក​ជួយ​សម្រួល​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​រស់នៅ​ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​ និង​ទូទាំង​ប្រទេស​តាម​អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន​។​

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​រដ្ឋបាលខេត្ត​បន្ទាយ​មាន​ជ័យ​ សម្រាប់​ថវិកាចំនួន​២​លាន​ដុល្លារ​របស់​តារា ចម្រៀង​លោក ខេ​មរ​: សិរីមន្ត នេះ​ គឺ​ដើម្បី​រួមចំ​ណែក​ក្នុងការ​ស្ថាបនា​ផ្លូវ​ប្រវែង​២២​គីឡូម៉ែត្រ​ និង​កាយ​ប្រព័ន្ធ​ទឹក​ប្រវែង​១២​គីឡូម៉ែត្រ ​ស្ថិតនៅ​ភូមិ​អូរ​អំ​ពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយ​មានជ័យ ។​

តាមរយ​:​សកម្មភាព​ជួយ​សង្គម​របស់​កំពូល​តា​រាចម្រៀ​ង​លោក ខេ​មរ​: សិរីមន្ត ពេលនេះ​ កំពុង​ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​មហាជន ​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​២២​ ខែធ្នូ​នេះ​ លោក ខេ​មរ​: សិរីមន្ត​ និង​ភ​រិយា​ក៏បាន​ចុះ​ចែក​អំណោយ ​និង​ថវិកា​មួយ​ចំនួន​ចំពោះ​លោកគ្រូ ​អ្នកគ្រូ​សិល្បករ​រៀមច្បង​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤២ នាទីutes មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៣ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម