ជីវិតកម្សាន្ដ
នាយ ចឺម ពន្លយមួយប្រយោគទៅកាន់គូស្នេហ៍ធ្វើ ឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា
ភ្នំពេញ ៖ តារាចម្រៀងនាយ ចឺម ថ្មីៗកន្លងទៅនេះ បានទម្លាយមុខមាត់និងទំនាក់ទំនងស្នេហាជាមួយនារីរូបស្រស់ម្នាក់ដែលគេដឹងថា ជាមេម៉ាយកូនមួយ។អ្នកមេម៉ាយកូនមួយដែលកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនាយ ចឺម នោះត្រូវបានគេស្គាល់មា នឈ្មោះ សេង សុខឃីម។

តារាចម្រៀង ចឺម ធ្លាប់បានបញ្ជាក់ប្រាប់កម្ពុជាថ្មីឲ្យដឹងថា សម្រាប់គូស្នេហ៍ក្រោយនេះគឺស្គាល់គ្នាត្រឹមតែរយៈពេលជាង២ខែប៉ុណ្ណោះ ក៏ចាប់ផ្តើមកើតជាទំនាក់ទំនងស្នេហាតែម្តង។ នាយថា បច្ចុប្បន្នពួកគេកំពុងស្វែងយល់ចិត្តគ្នាបណ្តើរៗទម្រាំឆ្លងដល់អនាគត។

ដោយឡែកទន្ទឹមគ្នា ដែលចំណងស្នេហារបស់ពួក គេកាន់តែមានភាពផ្អែមល្ហែមនិងគាំទ្រពីមហាជនក៏ស្រាប់តែនាយ ចឺម បញ្ចេញពាក្យមួយឃ្លាទៅកាន់នារីដែលជាម្ចាស់ចិត្តបែបនេះថាអ្វីដែលខ្ញុំមិនធ្វើ គឺអ្វីដែលគាត់មិនចង់ អ្វីដែលគាត់មិនអនុញ្ញាតិ អ្វីដែលបំផ្លាញស្នាមញញឹមគាត់បែបហ្នឹងមិនមែនខ្ញុំខ្លាចគាត់ តែជាការឲ្យតម្លៃ ស្រលាញ់គោរមនុស្ស ម្នាក់ដែលខ្ញុំស្រលាញ់ព្រោះគាត់តែងតែ ឲ្យតំលៃ ស្រលាញ់គោរព និង មើលថែខ្ញុំគ្រប់ពេល។

សូមបញ្ជាក់ដែរថា កន្លងមកនាយ ចឺម ធ្លាប់សារភាពត្រង់ៗដែរថា មុនពេលដែលជួបនារីគូស្នេហ៍ក្រោយនេះ លោកបានឆ្លងកាត់ស្នេហាបរាជ័យ៣ដងរួចមកហើយ។ ប៉ុន្តែការបែកគ្នាជាមួយអ្នកមុនៗនោះគឺលោកមិនបានមានបញ្ហាអ្វីនឹងគ្នាទេ ពោលមកពីការអស់ចិត្តរៀងៗខ្លួន៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា