ជីវិតកម្សាន្ដ
លោក សាវិន ហ្វីលីព ប្រកាសសុំម្នាក់១ដុល្លារដើម្បីជួយដល់តាៗស៊ីក្លូ
ភ្នំពេញ ៖ ដើម្បីចែករំលែកក្តីស្រលាញ់និងផ្តល់នូវស្នា មញញឹមចំពោះក្រុមតាៗអ្នកប្រកបរបររត់ស៊ីក្លូតារាសម្តែងល្បីឈ្មោះលោក សាវិន ហ្វីលីព បានចេញ មុខប្រកូកប្រកាសសុំសប្បុរសជនម្នាក់១ដុល្លារសម្រាប់យកទៅជួយដល់ពួកគាត់ឆាប់ៗនេះ។

តារាសម្តែងលោក សាវិន ហ្វីលីព បានប្រកាសជាសាធារណៈដូច្នេះថាChallenges Game !សូមបងប្អូនជួយបរិច្ចាគម្នាក់១ដុល្លាផងដោយសារកូនប្រុសខ្ញុំឈ្មោះ វីរ៉ាយុត្ត និងមិត្តរួមថ្នាក់៨នាក់នៅសាកលវិទ្យាល័យ ផារ៉ាហ្គន( អតីត ZAMAN)កំពុងធ្វើគំរោងមនុស្សធម៌មួយជួយដល់តាស៊ីក្លូនៅខែមករាឆ្នាំ២០២២ខាងមុខនេះ។

លោក សាវិន ហ្វីលីព បានបញ្ជាក់ឲ្យដឹងដែរថាខ្ញុំក៏ បានបរិច្ចាគថវិកាបន្តិចបន្តិចគឺចំនួន១០០ដុល្លាររួចហើយដើម្បីជួយដល់លោកតាស៊ីក្លូ ដែលកំពុងខ្វះខាត និងដើម្បីអបអរសាទរខួបអាពាហ៍ពិពាហ៍ ២១ឆ្នាំរបស់ខ្ញុំនៅថ្ងៃទី២៦ខែធ្នូឆ្នាំ ២០២១ ខាង មុខនេះផងដែរ។ លោកថា បងប្អូនក៏អាចចូលរួមបរិច្ចាគត្រឹមម្នាក់តែមួយដុល្លា ដើម្បីជួយអ្នកស៊ីក្លូបានដែរតាមរយៈABA : 003 460 296 Bou Bunk heng។

ជាមួយគ្នានៃការអំពាវនាវរបស់លោក សាវិន ហ្វីលីព ខាងលើនេះដែរគេឃើញមានមហាជននិងអ្នកសិល្បៈមួយចំនួនធំបានបង្ហាញនូវការគាំទ្រនិងសរសើរលើគម្រោងនៃកម្មវិធីសប្បុរសធម៌នេះខណៈមានខ្លះទៀតក៏បានចូលរួមថវិកាជាមួយលោកដើម្បីជួយដល់តាៗស៊ីក្លូរផងដែរ៕
ដោយ ៖ ចាន់រ៉ា








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ