Connect with us

ជីវិតកម្សាន្ដ

ចិត្តបុណ្យ​ណាស់ ! សាយ សៀ​រ៉ា ចូលរួម​ថវិកា​និង​ស៊ី​ម៉​ង់​ត៍ ក​សាង​ព្រះវិហារ​នៅ​វត្ត​ប្រាសាទ

បានផុស

នៅ

ភ្នំពេញ ៖ តារា​សម្តែង​ប្រុស​សង្ហា​លោក សាយ សៀ​រ៉ា កន្លងមក​ត្រូវ​បាន​ទស្សនិកជន​កត់​សម្គាល់​ថា​លោក​ក៏​ជា​តារា​ខ្មែរ​មួយ​ដួង​ ដែល​តែង​លេចមុខ​ច្រើន​តាមរយៈ​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​នានា​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ លោក​សាយ សៀ​រ៉ា ក៏​ត្រូវ​បាន​អ្នកគាំទ្រ​និង​មិត្តភក្តិ​សិល្បៈ​មួយចំនួន​បាន​លួច​សរសើរ​ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​របស់លោក​ ដែល​បាន​ចែក​រំលែង​នូវ​ក្តី​ស្រលាញ់​ដល់​អ្នក​ជុំវិញ​ផង​ដែរ​ ពិសេស​ទៅលើ​ក្រុម​មនុស្ស​ដែល​ជួប​ការ​លំបាក​ដូច ជា​,​ក្មេង​កំព្រា ,​ចាស់ជរា និង​ពលរដ្ឋ​ជួប​ការខ្វះខាត​ជាដើម។

ដោយឡែក​បើ​ចាប់អារម្មណ៍​ផង​ដែរ​ថ្មីៗ​មុន​នេះ​បន្តិច​លោក សាយ សៀ​រ៉ា បាន​បង្ហាញ​នូវ​ទង្វើ​ដ៏​គួរ​ឲ្យ​សរសើរ​ថែមទៀត​ គឺ​លោក​បាន​ចូលរួម​ថវិកា​ផ្ទាល់​ខ្លួន​និង​ស៊ី​ម៉​ង់​ត៍ ​ដើម្បី​ទុក​កសាង​ព្រះវិហារ​នៅ​វត្ត​ប្រាសាទ​។ សាយ សៀ​រ៉ា បាន​ឲ្យ​ដឹង​តាមរយៈ​បណ្តាញ​សង្គម​ថា ​ថ្ងៃនេះ​ខ្ញុំបាទ​បាន​យក​ស៊ី​ម៉​ង់​ត៍​១​តោន​និង​ថវិកា​៥០​ម៉ឺន​រៀល​មក​ប្រគេន​លោកតា​នៅ​វត្ត​ប្រាសាទ​សម្រាប់​កសាង​ព្រះវិហារ​នៅក្នុង​វត្ត​ជូន​បុណ្យ​ផង​ពុក​ម៉ែ​បងប្អូន។

លោក សាយ សៀ​រ៉ា បាន​និយាយ​បន្ថែម​ទៀត​ថា ​អរគុណ​ច្រើន​ពុក​ម៉ែ​បងប្អូន​បើ​ចាំ​ពេល​យើង​មាន​បាន បាន​ធ្វើ​បុណ្យ​ដូចជា​ពិបាក​បន្តិច​ហើយ មាន​តិច​ធ្វើ​តិច​ទៅ​កុំ​ចាំ​មានបាន​អី​បាន​ធ្វើ​ដូចជា​មិន​ស្រួល​ទេ​។ គេ​ឃើញ​អ្នកគាំទ្រ​បានបង្ហាញ​ការសរសើរ​និង​លើកទឹកចិត្ត​ឲ្យ សាយ សៀ​រ៉ា បន្តធ្វើ​សកម្មភាព​បែបនេះ​ទៀតផង​ដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម