ជីវិតកម្សាន្ដ
ខេមរៈ សិរីមន្ត និងភរិយាកាន់តែធ្វើឲ្យអ្នកគាំទ្រផ្ទុះការសរសើរខ្លាំងក្រោយធ្វើរឿងនេះ
ភ្នំពេញ ៖ មហាជនបានដឹងហើយថា កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត ថ្មីៗនេះបានសម្រេចឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនចំនួន២លានដុល្លារ ដើម្បីចូលរួមចំណែកក្នុងការកសាងផ្លូវនិងប្រឡាយទឹកជួយសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។

ការចូលរួមចំណែកការងារសប្បុរសធម៌ជួយដល់សង្គមពីសំណាក់តារាចម្រៀងលោក ខេមរៈ សិរីមន្ត នេះគឺទទួលបានការសរសើរនិងគាំទ្រច្រើនពីទស្សនិកជនរួចមកហើយ។ លើសពីនេះទៀតរឿងដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ទៀតនោះ ដោយកាលពីថ្ងៃទី២២ខែធ្នូម្សិលមិញលោក ខេមរៈ សិរីមន្ត បានបង្ហាញសកម្មភាពមនុស្សធម៌មួយទៀតគឺការចែកអំណោយដល់សិល្បករ-សិល្បការិនីចាស់ជរានិងខ្វះខាតជាដើម។
បើតាមការបញ្ជាក់ឲ្យដឹងគឺតារាចម្រៀងលោក ខេមរៈ សិរីមន្ត ក្នុងសកម្មភាពនេះបានចំណាយថវិកាប្រមាណ៤,០០០ដុល្លារតាមរយៈសមាគមសិល្បករខ្មែរឧបត្ថម្ភដល់សិល្បករចាស់ជរាបាត់បង់ទីផ្សារសិល្បៈក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគជាច្រើន ដែលជាការដឹងគុណដល់សិល្បកររៀមច្បង។

លោក ខេមរ: សិរីមន្ត បានបញ្ជាក់ថា អំណោយនិងទឹកប្រាក់នេះជាទឹកចិត្តបន្តិចបន្តូចចំពោះលោក គ្រូ អ្នកគ្រូសិល្បកររៀមច្បង។ សង្ឃឹមថានឹងអាចជួយរំលែកការលំបាកគាត់បានខ្លះ។ សូមជូនពរឲ្យគាត់មានសុខភាពល្អ រកស៊ីមានបានព្រមទាំងជួយផ្តល់ដំបូន្មានល្អៗដល់ខ្ញុំនិងប្អូនៗជំនាន់ក្រោយ។
ជាមួយគ្នានឹងសកម្មភាពជួយសង្គមរបស់កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត ពេលនេះកំពុងទទួលបានការគាំទ្រច្រើន ពីសំណាក់មហាជននិងអ្នក ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។ សូមបញ្ជាក់ដែរថា នេះពុំមែនជាលើកទី១ទេសម្រាប់លោក ខេមរៈ សិរីមន្ត ខណៈដែលកន្លងមកលោកក៏បានចូលរួមចំណែកច្រើនមកហើយដែរក្នុងការជួយដល់សង្គមជាតិ៕
ដោយ ៖ ចាន់រ៉ា
















-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ