ជីវិតកម្សាន្ដ
ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី ២០២២ ដោយផ្តល់ជូនសន្ធឹកសន្ធាប់
ណាហ្គាវើលដ៍ សូមចូលរួមស្វាគមន៍ឆ្នាំថ្មី ២០២២ ជាមួយពុកម៉ែបងប្អូនទាំងអស់ ដោយផ្តល់ជូនដ៏អស្ចារ្យនៅថ្ងៃទី៣១ ធ្នូ រួមមាន ម្ហូបសុភមង្គល ការបញ្ចុះតម្លៃពិសេស ការតុបតែងលម្អដ៏ល្អឯក និងការបាញ់កាំជ្រួចឆ្លងឆ្នាំដ៏កក្រើក។
សម្រាប់ការស្នាក់នៅបន្ទប់សណ្ឋាគារដ៏មានសេចក្តីសុខ ណាហ្គាវើលដ៍ ផ្តល់ជូននូវកញ្ចប់ប្រូម៉ូសិនចំនួន ៣ គឺការស្នាក់នៅបន្ទប់ VIP Suite បន្ទប់ Deluxe និងបន្ទប់ Superior តម្លៃចាប់ពី ១៦៨$ ប៉ុណ្ណោះ។ បន្ទប់ប្រណីតទាំង ៣ នឹងផ្តល់ជូននូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ដែលពុកម៉ែបងប្អូនអាចទស្សនាការបាញ់កាំជ្រួចឆ្លងឆ្នាំនៅពាក់កណ្តាលអធ្រាត្រពីក្នុងបន្ទប់ជាមួយការបន្ថែមជូនសូកូឡា និងស្រាស្ប៉ាកឃ្លីង ដើម្បីស្វាគមន៍ឆ្នាំថ្មីប្រកបដោយភាពរីករាយ។ កញ្ចប់ស្នាក់នៅទាំងនេះ រួមបញ្ចូល អាហារឈុតពេលល្ងាច និងភេសជ្ជៈសម្រាប់ ២ នាក់នៅថ្ងៃឆ្លងឆ្នាំ អាហារពេលព្រឹកនៅថ្ងៃបន្ទាប់ និងការចុះឈ្មោះចេញពីបន្ទប់ក្រោយម៉ោងកំណត់ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីកញ្ចប់ស្នាក់នៅ ឬការកក់បន្ទប់ ពុកម៉ែបងប្អូនអាចទាក់ទងតាមរយៈគេហទំព័រ NAGAWORLD អ៊ីម៉ែល [email protected] ឬលេខទូរសព្ទ +៨៥៥ ២៣២២ ៨៨២២។ ចំនួនបន្ទប់ មានកំណត់ ដូចនេះ សូមកក់ឥឡូវនេះ!
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-27_10-30-21-1024x725.jpg)
ស្នាក់នៅក្នុងបន្ទប់ប្រណីតដ៏មានសេចក្តីសុខ និងទស្សនាពន្លឺកាំជ្រួចឆ្លងឆ្នាំដ៏អស្ចារ្យនៅណាហ្គាវើលដ៍
សម្រាប់អាហារពេលល្ងាចឆ្លងឆ្នាំប្រកបដោយភាពស្និទ្ធស្នាល មានបម្រើជូននៅភោជនីយដ្ឋានប្រណីតបារាំង Le Gourmet (ជាន់ទី ១ ណាហ្គាវើលដ៍ទី ១) ដែលមានអាហាររសជាតិដើមបារាំង ៥ មុខពីម៉ោង ៥:៣០ ល្ងាចរហូតដល់ ៩:៣០ យប់ និងមានបន្ថែមជូនស្រាប្រូសេកូមួយកែវឥតគិតថ្លៃ ម្នាក់ត្រឹមតែ ៦៥$ ប៉ុណ្ណោះ។ កក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ [email protected] ។
ជម្រើសមួយទៀត ពុកម៉ែបងប្អូនអាចអបអរឱកាសដ៏សប្បាយនេះ ជាមួយមនុស្សជាទីស្រឡាញ់ និងពិសាអាហារដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី ២ ណាហ្គាវើលដ៍ទី ២) ពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់។ សម្រាប់ម្ហូបពិសេសៗនៅថ្ងៃឆ្លងឆ្នាំ ពុកម៉ែបងប្អូនអាចពិសាឥតកំណត់ ម្នាក់ ២៥$ ប៉ុណ្ណោះ។ មុខម្ហូប រួមមាន អាហារសម្រន់ សាច់អាំង សាច់ដុត សាច់ខ្វៃ ម្ហូបពេញនិយមបែបអាស៊ី បង្អែម និងអាហារជាច្រើនជម្រើសទៀត។ បន្ថែមម្នាក់ ១០$ អាចក្រេបស្រាស្វាគមន៍ឆ្នាំថ្មីឥតកំណត់។
ចំណែកឯកម្មវិធីកម្សាន្តវិញ រួមមាន ការប្រគំតន្ត្រីផ្ទាល់ ការសម្តែងក្បាច់រាំ និងឌីជេនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ដែលចាប់ផ្តើមពីម៉ោង ១០:៣០ យប់រហូតដល់នាទីឆ្លងឆ្នាំ។ អ្នកដែលនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ក៏អាចទស្សនាការប្រគំតន្ត្រីផ្ទាល់នៅលើអេក្រង់អិលអ៊ីឌីដ៏ធំនៅមុខណាហ្គាវើលដ៍ទី ១ ផងដែរ។ បន្ទាប់មក ណាហ្គាវើលដ៍ នឹងធ្វើការបាញ់កាំជ្រួចប្រហែល ១០ នាទីដើម្បីបើកទំព័រថ្មីនៃឆ្នាំ២០២២ ជាមួយពុកម៉ែបងប្អូនទាំងអស់។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-27_10-30-35-1024x574.jpg)
កម្មវិធីកម្សាន្តអបអរឆ្នាំថ្មីនៅក្លឹបដាលីនដាលីន (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) ក៏មានផ្តល់ជូនផងដែរចាប់ពីម៉ោង ៩ យប់រហូតដល់រំលងអធ្រាត្រដែលមានការបញ្ចុះតម្លៃភេសជ្ជៈ និងការប្រគំតន្ត្រីផ្ទាល់ពីក្រុមចម្រៀងអន្តរជាតិប្រចាំណាហ្គាវើលដ៍!
ឆ្នាំ២០២២ ចាប់ផ្តើមនៅចុងសប្តាហ៍ ខណៈភោជនីយដ្ឋាន 2Pangea នឹងបើកបម្រើជូនឡើងវិញនូវអាហារប៊ុហ្វេថ្ងៃត្រង់ពីម៉ោង ១១:៣០ ព្រឹកដល់ ២:៣០ រសៀលនៅថ្ងៃទី១ និងទី២ ខែមករា។ ត្រឹមតែ ១៨$ សម្រាប់ម្នាក់ (៩$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ) ពុកម៉ែបងប្អូនអាចពិសាម្ហូបពិសេសឥតកំណត់ ដូចជា គ្រឿងសមុទ្រស្រស់ សាច់អាំង សាច់ដុត ម្ហូបពេញនិយមបែបអាស៊ីអឺរ៉ុប បង្អែម និងម្ហូបជាច្រើនមុខទៀត។ កក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ [email protected] ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-27_10-30-30-1024x725.jpg)
ប្រសិនបើពុកម៉ែបងប្អូនចង់សាកល្បងប៊ុហ្វេឌីមសាំ សូមអញ្ជើញទៅភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានមុខម្ហូបបន្ថែមចាប់ពីថ្ងៃទី ១ ខែមករាតទៅ។ ម្នាក់ត្រឹមតែ ២៩$ ពុកម៉ែបងប្អូនអាចពិសាម្ហូបពេញនិយមបែបចិនកាតាំង និងម្ហូបបន្ថែម ដូចជា នំសាច់សាស៊ីវដុត បបរសាច់ជ្រូក ស៊ុតអាយុវែង គុយទាវឆាជាមួយឆ្អឹងជំនីគោ និងបង្អែមចាហួយផ្កាអូស្មាន់ថឺសជាមួយផ្លែបឺរីក្រៀមដែលបម្រើជូននៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិពីម៉ោង ១០:៣០ ព្រឹកដល់ ២:៣០ រសៀល។
សម្រាប់បទពិសោធន៍ថ្មីៗ និងការផ្តល់ជូនដ៏អស្ចារ្យនាឱកាសចុងឆ្នាំ សូមអញ្ជើញទៅណាហ្គាវើលដ៍!
គួរបញ្ជាក់ថា ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្ស ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត