ជីវិតកម្សាន្ដ
តារាខ្មែរ៤រូប ក្លាហានបើកចំហស្នេហ៍ភេទដូចគ្នា
ភ្នំពេញ ៖ បើតាមការកត់សម្គាល់បច្ចុប្បន្នគេឃើញមានយុវវ័យខ្មែរមួយចំនួនបានប្រែក្លាយមកស្រលាញ់ភេទដូចគ្នា។ ដោយឡែកក្នុងនោះសម្រាប់រង្វង់សិល្បៈក៏ធ្លាប់មានការទម្លាយថា មានតារាប្រុសមិនតិចទេ ដែលបានភ្ជាប់ចំណងស្នេហាភេទដូចគ្នា។
មិនខុសគ្នាប៉ុន្មានទេ កន្លងមកក៏មានការទម្លាយដែរថា ក្នុងចំណោមនោះគឺមានតារាស្រីមួយចំនួនផងដែរ ដែលបាននឹងកំពុងភ្ជាប់ចំណងស្នេហាភេទដូចគ្នា។ ពួកគេសុទ្ធសឹងតែមានចិត្តក្លាហានបើកចំហចំណងស្នេហានេះផងដែរ។ ជាក់ស្តែងពេលនេះសូមបង្ហាញតារាប្រុស-ស្រីខ្មែរ៤ដួងដែលហ៊ានទទួលស្គាល់ការពិត។
១.តារាកំប្លែង ម៉ា ដូណា កាលពីកន្លងទៅត្រូវបានទស្សនិកជនដឹងថា តារាប្រុសរូបនេះបានបង្ហាញភាពស្និទ្ធស្នាលដោយបើកចំហសម្ព័ន្ធភាពស្នេហាជាមួយបុរសម្នាក់ដោយគ្មានការលាក់លៀមឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/1640601336866_IMG_20210822_184649.jpg)
២.ផេនខេក គឺជាពិធីការិនីភេទទី៣ដ៏មានប្រជាប្រិយភាព ខណៈគេក៏ដឹងថា នាងបានវះកាត់កែកុនប្រអប់លេខទៅជាមនុស្សស្រីពេញលក្ខណ។ ប៉ុន្តែក្រោយមកក៏ត្រូវទម្លាយថាតារារូបនេះបានភ្ជាប់ចំណង ស្នេហាជាមួយបុរសម្នាក់រហូតត្រៀមចូលរោងការទៀតផង។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/1640601256801_IMG_20210822_184623.jpg)
៣.តារាភេទទី៣ យ៉េយ៉េ គឺតារារូបនេះមិនខុសពីមិត្តភក្តិនោះទេ ដោយនាងបានរកឃើញបុរសម្នាក់ភ្ជាប់និស្ស័យស្នេហាយ៉ាងត្រជាក់ចិត្ត ខណៈនាងសារភាពថាស្គាល់និងស្រលាញ់គ្នា៤ឆ្នាំហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/1640601243075_IMG_20210822_184659.jpg)
៤.តារាចម្រៀង អេននី ហ្សាម ក៏បានទម្លាយរឿងបង្កាត់ភ្លើងស្នេហ៍ភេទដូចគ្នាបង្ហាញជាសាធារណៈផងដែរ។ ពេលនេះនាងបានបង្ហាញភាពផ្អែមល្ហែមខ្លាំងរួមសង្សារស្រីបណ្ដូលចិត្តជាសាធារណៈតាមរយៈ ការធ្វើដំណើរកម្សាន្តលើឆ្នេរសមុទ្រជាដើម៕
![](https://www.kampucheathmey.com/wp-content/uploads/2021/12/1640601331381_IMG_20210822_184611.jpg)
ដោយ ៖ ចាន់រ៉ា
![](https://www.kampucheathmey.com/wp-content/uploads/2021/12/1640601262076_IMG_20210822_184632.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/12/1640601268998_IMG_20210822_184706.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច