Connect with us

ជីវិតកម្សាន្ដ

តារា​ខ្មែរ​មួយចំនួន ​ផ្ទុះ​រឿង​ចាញ់បោក​បុគ្គល​ម្នាក់​អស់​ប្រាក់​រាប់​សែន​ដុល្លារ

បានផុស

នៅ

ភ្នំពេញ ៖ ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ខ្លាំង​សម្រាប់​មហាជន​និង​អ្នកគាំទ្រ​បន្ទាប់ពី​មាន​តារា​ប្រុស​-​ស្រី​ខ្មែរ​មួយចំនួន​បាន​ចេញ​មុខ​ទម្លាយ​ថា​ពួកគេ​បាន​ផុងខ្លួន​ចាញ់ បោក​បុគ្គល​ម្នាក់​អស់ប្រាក់​រាប់​សែន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​តារាចម្រៀង​ស្រី​ម្ចាស់​បទ​បោក​ខោអាវ​នឹក​ស្នេហ៍​គឺ សា​សា បានប្រកាស​ថា ​ខ្លួន​បាន​ចាញ់ បោក​បុគ្គល​ឈ្មោះ ហេង អស់​ទឹកប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ​។​ កញ្ញា សា​សា បាន​រៀបរាប់ថា​ខ្ញុំ​យំ​នេះ​ព្រោះ​ខ្ញុំ​ខឹង​នឹង​ខ្លួនឯង​ដែល​ទុកចិត្ត​ពួក​ម៉ាក់​អស់ពី​ពោះ​ តែ​ចុង​ក្រោយ​ទៅ​ចោល​ខ្ញុំ​គ្មាន​ស្រណោះ​អី្វ​បន្ដិច​ទាំង​ដែល​ដឹង​គ្រប់យ៉ាង​ថា ​ខ្ញុំ​កំពុងតែ​ពិបាក ហើយ​ពិបាក​ខ្លាំង។

សា​សា និយាយ​ទៀត​ថា ហេង អើយ​ចូលខ្លួន​មក ខ្ញុំ​ត្រូវការ​អ្នក​ដោះស្រាយ​រឿង​លុយ​របស់ខ្ញុំ​មិនមែន​លុយ​តុងទីន​ដូច​ពួក​បង​បង​ទេ​គឺ​លុយ​សុទ្ធ​ជិត​១០ ០K(​ជិត​១០​ម៉ឺន​ដុល្លារ​)​តែម្ដង​សង្ឃឹម​អ្វី​ដែល​អ្នក​និយាយ​ជាមួយនឹង​ខ្ញុំ​ថា​នឹង​ដោះស្រាយ​គ្រប់​បញ្ហា មិន​ថា​មានរឿង​អី្វ​កើត​ឡើង​ទេ​ខ្ញុំ​ត្រូវ​មើល​កូន​នឹង​ប្អូនៗ​ខ្ញុំ​ទៀត​។

នាង​បន្ថែម​ថា ​អ្នក​ក៏​ដឹង​ដែរ​ពេល​ដែរ​អ្នក​ត្រូវការ​លុយ​ខ្ញុំ​សុខចិត្ត​យក​នាឡិកា​ពេជ្រ​ទៅ​បញ្ចាំ​ឲ្យ​ទៀត​គួរតែ​នឹក​ដល់ពេល​នឹង​ផង ហេង ខ្ញុំ​ដេក​មិនដែល​លក់​ទេ​តាំងពី​អ្នក​រត់​បាត់​ដំណឹង​សូន្យឈឹង​។​ អ្នក​ឃើ​ញ​គាត់​ជួយ​ទំនាក់ទំនង​មក​ខ្ញុំ​ផង​ណា​។

ចំណែកឯ​តារា​ប្រុស​លោក វ៉ា​ឌី ហេ​ឡេ​ន ក៏បាន​បង្ហោះ​សារ​ភ្ជាប់​រូបភាព​ដែរ​ថា​ មេ​តុងទីន​Mrr Heng ម្នាក់​នេះ​បាន​រត់ចោលស្រុក​ដែល​បាន​បោក​លុយ​គេ​អស់​សរុប​ជិត​៤០​ម៉ឺន​ដុល្លារ​ក្នុង​នោះ​រួមមាន​ទាំង​ខ្ញុំ​ផង​ដែរ​។​ នឹង​មាន​មនុស្ស​ជាច្រើន​ទៀត​ដែល​ត្រូវ​រង​គ្រោះ​នឹង​ធ្ងន់ធ្ងរ​ជាង​ខ្ញុំ​ទៀត ​សូម​ចេញ​មុខមក​ដោះស្រាយ​ជាបន្ទាន់​ កុំទៅ​បាត់​ស្ងាត់ឈឹង​អញ្ចឹង​គេ​នឹក​គ្រប់​គ្នា bro Heng ៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម