Connect with us

ជីវិតកម្សាន្ដ

តារាល្បីៗជាច្រើន ត្រៀមឡើងឆាកនៅលើអាកាស ក្នុងកម្មវិធីប្រគំតន្ត្រីរបស់ក្រុមហ៊ុន Smart

បានផុស

នៅ

នៅសល់មិនយូរថ្ងៃទៀតទេ ដែលយើងនឹងត្រូវ​និយាយ​ពាក្យ​លា​ទៅកាន់​ឆ្នាំ​ 2021 ហើយ​ចូលទៅ​ឆ្នាំ 2022​។ ប្រិយមិត្ត​ទាំងអស់គ្នា មាន​គម្រោង​ប្រារព្ធ​យប់​ដ៏​អស្ចារ្យ​នេះ​នៅទីណា​ខ្លះ ? ប្រសិនបើ​ទំនេរ កុំ​ភ្លេច​ចូលទៅ​ទស្សនា កម្មវិធី​ប្រគំ​តន្ត្រី​លក្ខ​ណៈ ឌីជីថល របស់ Smart ដែលមាន​ឈ្មោះថា Smart 2022 Virtual Sky-High New Year’s Countdown ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​យប់​ថ្ងៃទី​ 31 ធ្នូ ចាក់ផ្សាយ​ផ្ទាល់​នៅក្នុង ហ្វេ​ស​ប៊ុ​ករ​បស់ Smart Axiata និង Pleng by Smart ចាប់ពី​ម៉ោង 7:30 យប់​តទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ​ក្រុមការងារ​បានឲ្យ​ដឹង​ថា ការប្រគំ​តន្ត្រី​លើក​នេះ មិនមែន​ធ្វើ​នៅក្នុង​ឆាក​ធម្មតាៗ​នោះទេ តែ​ជា​ឆាក​ដែល​នៅលើ​អាកាស​ខ្ពស់ត្រដែត ស្ថិតនៅលើ​សណ្ឋាគារ​លំដាប់​ផ្កាយ សុខា​។ ការរៀបចំ​បែបនេះ នឹងធ្វើ​ឲ្យ​ការសំដែង​របស់​សិល្បក​រ សិល្បការិនី​លំដាប់​កំពូលៗ​ប្រចាំ​ប្រទេស​កាន់តែ​លេចធ្លោ ប្លែក​ភ្នែក និង​ទាក់ទាញ ដែល​មិន​ធ្លាបមាន​ពីមុនមក​។ សាក​ស្រមៃ​ទៅ​មើលថា យើង​បាន​ទស្សនា អាយ​ដល​ក្នុង​ដួងចិត្ត ច្រៀង និង រាំ​បទ​ចម្រៀង​ដែល​យើង​ពេញចិត្ត ដោយ​ព័ទ្ធជុំវិញ​ទៅដោយ​ទេសភាព​ដ៏​ស្រស់ត្រកាល នាពេល​រាត្រី ក្នុង​ទីក្រុង​ភ្នំពេញ​។​

​ពិសេស​ជាងនេះទៅទៀត កម្មវិធី​មិនមែន​មាន​ត្រឹមតែ​ការសម្តែង​ពី​កំពូល​តារាចម្រៀង​ល្បីៗ​នោះទេ តែ​ក៏មាន​ការចាប់​រង្វាន់​ជូន​អតិថិជន ដែលមាន​សំណាង​ពី​ការចុះឈ្មោះ​បញ្ចូល​លេខ​ទូរ​ស័ព្ទ ពី SmartNas app ថែម​ទៀតផង​។ បើ​អតិថិជន​មិនទាន់បាន​ចុះឈ្មោះ​ទេ អាច​ចូលទៅ​កាន់ SmartNas app បាន ឬ ចុច​លើ​តំណ​ភ្ជាប់​នេះ Smartnas.smart.com.kh

​ឈ្នះ​ម្តង​ហើយ អតិថិជន​អាចមាន​សំណាង​ឈ្នះ​សារជាថ្មី​ម្តងទៀត ព្រោះ​អំឡុងពេល​កំពុង​ទស្សនា ក្រុមការងារ​នឹងមាន​ទម្លាក់​ជា​លេខ​កាត​កោស ជា​រង្វាន់​ដល់​អ្នកទស្សនា​។​

​មុន​ថ្ងៃ​ប្រគំ​តន្ត្រី​មកដល់ ប្រិយមិត្ត​អាច​ទៅ​ស្តាប់​បទ​ល្បីៗ​ពី​អាយ​ដូ​ល​ទាំង 21 នាក់​នៅក្នុង Pleng ឲ្យ​ហើយ ស្រួល​ដល់​ថ្ងៃ​កម្មវិធី អាច​ច្រៀង​តាម​កុំ​ឲ្យ​ភ្លាត់​។ តោះ​ចូលទៅ Pleng តាម​តំណ​ភ្ជាប់​នេះ pleng.smart.com.kh។ TVC Link: www.youtube.comSmartAxiata៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម