ជីវិតកម្សាន្ដ
ពេជ្រ សោភា រម្លឹកដល់ឪពុកទឹកភ្នែកហូរស្រក់មិនដឹងខ្លួន
ភ្នំពេញ ៖ ទោះបីជាមកទល់ពេលនេះ លោកឪពុកជា ទីស្រលាញ់បានចែកឋានទៅមានរយៈពេលជាង៧ ឆ្នាំហើយក្តីតែសម្រាប់តារាចម្រៀងស្រី ពេជ្រ សោភា នៅតែបន្តការនឹករលឹកគ្រប់ពេលចំពោះលោកឪពុកខ្លួន។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/FB_IMG_1640872152511.jpg)
ជាការពិត រាល់ពេលដែលតារាចម្រៀងអ្នកនាង ពេ ជ្រ សោភា រម្លឹកដល់លោកឪពុកពេលណាគេឃើញនាងតែងបង្ហាញពីអារម្មណ៍សោកសៅជានិច្ច។ តួយ៉ាងនៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០២១នេះដែលជាពេលវេលាជិតឆ្លងឆ្នាំសកល២០២១ចូល២០២២ ពេជ្រ សោភា បានបង្ហោះរូបភាពភ្ជាប់នឹងសារនឹក ដល់ឪពុកផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/FB_IMG_1640872105462.jpg)
ពេជ្រ សោភា បានរៀបរាប់សារទឹកភ្នែកថា ថ្ងៃនេះនឹកណាស់ មើលវីដេអូនេះកាន់តែនឹកពុកជាបុរសតែម្នាក់ការពារកូនខ្លាចឈឺចាប់គ្រប់រឿង។ ពុកថ្ងៃនេះកូនមានអារម្មណ៍ឈឺគ្រប់ពេលអធិស្ឋានចង់ឃើញឈរពីមុខកូន ញញឹមដាក់កូន ការស្រលាញ់ពុកចំពោះកូនគ្មានបុរសណាអាចធ្វើបានទេ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/FB_IMG_1640872110650.jpg)
គួររម្លឹកថា ឪពុករបស់តារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាសអ្នកនាង ពេជ្រ សោភា បានទទួល មរណភាពកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤ ដែលគិតមកដល់ពេលនេះមានរយ:ពេលជាង៧ឆ្នាំ ទៅហើយ៕
ដោយ ៖ ចាន់រ៉ា
![](https://www.kampucheathmey.com/wp-content/uploads/2021/12/FB_IMG_1640872131557-679x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/12/FB_IMG_1640872133979-682x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/12/FB_IMG_1640872140826.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/12/IMG_20211230_205850.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច