Connect with us

ជីវិតកម្សាន្ដ

ក្រោយ​អវត្តមាន​ច្រើន​ឆ្នាំ! ​វ៉ាន់ នី​ឡា វិល​វិញ​ជាថ្មី​

បានផុស

នៅ

ភ្នំពេញ​ ៖​ បន្ទាប់​អវត្តមាន​ពី​សិល្បៈ​អស់​មួយសន្ទុះ​ធំ​កន្លងទៅ​ ទីបំផុត​តារាចម្រៀង​ស្រី​កញ្ញា វ៉ាន់ នី​ឡា បានសម្រេច​ចិត្ត​វិល​ចូល​អាជីព​សិល្បៈ​ផ្នែក​ចម្រៀង​របស់​ខ្លួន​ឡើងវិញ​ហើយ​ខណៈ​មាន​អ្នកគាំទ្រ​ជា​ច្រើន​បង្ហាញ​ការ​សាទរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​ចាំ​បាន​ថា ​ការ​សម្ងំ​ខ្លួន​ឃ្លាតឆ្ងាយ​ពី​សិល្បៈយូរ​ឆ្នាំ​របស់​កញ្ញា វ៉ាន់ នី​ឡា កាលនោះ​ដោយសារតែ​បញ្ហា​នៃ​រឿងអាស្រូវ​ស្នេហា​ដែល​ធ្វើ​ឲ្យ​តារា​ស្រី​រូប​កើតក្តី​អាម៉ាស់​ទើប​ដាក់ចិត្ត​ផ្អាក​សិល្បៈ​មួយរយៈ​សិន​។ ទន្ទឹ​ម​គ្នា​នៃ​ការ​វិលត្រឡប់​នេះដែរ​កញ្ញា វ៉ាន់ នី​ឡា បញ្ជាក់​ថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​ចូល​សិល្បៈ​វិញ​នោះ​ដោយសារតែ​សម្លឹង​ឃើញ​ពី​ការ​គាំទ្រ​របស់​ទស្សនិកជន​ចំពោះ​រូបនាង​នៅតែមាន​សន្ទុះ​ច្រើន​គួរសម។

ជាក់ស្តែង​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក វ៉ាន់ នី​ឡា ក៏​បាន​បង្ហោះ​សារ​ភ្ជាប់​នឹង​ចំណងជើង​បទ​ចម្រៀង​ថ្មី​ដែល​មាន​ចំណងជើង​ថា «​មិន​ចង់​ខូចចិត្ត​ដដែលៗ​» ដោយ​នាង​បាន​លើក​ឡើង​ថា ​ខ្ញុំ​ធ្លាប់​ប្រាប់​ខ្លួនឯង​ថា ខ្ញុំ​ចង់​ចាក​ចេញពី​កន្លែង​នេះ​ខ្ញុំ​ចង់​ចាក​ចេញពី​កន្លែង​ដែល​ធ្លាប់​មាន​គេ​ស្គាល់​ខ្ញុំ​ថា​ជា «​វ៉ាន់​នី​ឡា​»។

តារាចម្រៀង​ចង្កេះ​អ​ង្រ​ង​កញ្ញា វ៉ាន់ នី​ឡា បន្ត​ទៀត​ថា ​ហេតុអ្វី​បានជា​ខ្ញុំ​មើលស្រាល​សេចក្តីស្រលាញ់​របស់​អ្នក​ទាំងអស់គ្នា​យ៉ាងនេះ​?​ ហេតុអ្វី​ក៏​ខ្ញុំ​មាន​គំ​និត​ចង់​បោះបង់​អ្នក​ទាំងអស់គ្នា​ទាំង​ដែល​អ្នក​កំពុងតែ​រង់ចាំ​ឲ្យ​ខ្ញុំ​ត្រឡប់មកវិញ​? ខ្ញុំ​អាត្មានិយម​ណាស់ តែងតែ​គិតថា​គេ​ស្អប់​ថ្ងៃនេះ​ទើប​ខ្ញុំ​ដឹង​ថា​ ការ​គិត​យល់​ច្រឡំ​ថា ​គេ​ឈប់​ចូលចិត្ត​ខ្លួន​គឺ​វា​ផ្ទុយ​ស្រឡះ​ពី​ការពិត​។

វ៉ាន់ នី​ឡា និយាយ​ទៀត​ថា ​អរគុណ​បំផុត​ដែល​មិនដែល​ចាប់ទោស​ពៃរ៍ អរគុណ​ដែល​មិន​ធ្លាប់​ស្អប់​ខ្ញុំ។ ពី​នាង​ខ្ញុំ​វ៉ាន់​នី​ឡា បទ​ថ្មី​ដំបូង​បំផុត​សម្រាប់​អ្នក​គាំទ្រ​ស្វាគមន៍​ឆ្នាំ​២០២២​នេះ «​មិន​ចង់​ខូចចិត្ត​ដ​ដែ លៗ​»​។​នាង​ក៏បាន​បន្ថែម​ដែរ​ថា​ក្នុង​រយៈ​ពេល​ជា ច្រើន​ឆ្នាំ​មកនេះ​ខ្ញុំ​តែងតែមាន​ក្តី​សង្ឃឹម​មួយ​គឺ​ផលិត​នូវ​បទ​ចម្រៀង​ជូន​Fan​របស់​នាង​ខ្ញុំ​។

​វា​មិនមែនជា​អារម្មណ៍​អ្នកនិពន្ធ​បទ​ភ្លេង​ឬ​story របស់​អ្នកនិពន្ធ​ទំនុកច្រៀង​ប៉ុន្តែ​គឺជា​អារម្មណ៍​ពិត​មួយ​របស់​មនុស្ស​ស្រី​ម្នាក់​។​ខ្ញុំ​សង្ឃឹមថា​មនុស្ស​ស្រី​គ្រប់រូប ក្លាហាន​នៅក្នុង​ការចាកចេញ​ពី​ភាព​ទុក្ខ សោក​ទាំងឡាយ​ដោយ​ខ្លួនឯង​ហើយ​ស្រលាញ់​ខ្លួន​ឯង​ជា​ខ្លួនឯង។ ​នេះ​ជាស​ម្តី​ដែល វ៉ាន់ នី​ឡា បានលើកឡើង​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម