ជីវិតកម្សាន្ដ
ឆក់បេះដូងមហាជន! កូនខ្មែរដាក់ពាក្យចូលរួមប្រកួត Miss Universe Vietnam 2021
មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងសម្រាប់មហាជនពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញាតែម្តង ខណ:ដែលមានប្រភពរាយការណ៍ថា ពេលនេះមាននារីជនជាតិខ្មែរម្នាក់បានដាក់ពាក្យចូលរួមប្រកួត Miss Universe Vietna m 2021។

ប្រភពបានឲ្យដឹងថា នារីជនជាតិខ្មែររូបនេះគឺមាន ឈ្មោះ ធី សារី មានអាយុ ២៣ឆ្នាំហើយជានិស្សិតនៅមហាវិទ្យាល័យសង្គមកិច្ច នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សធម៌នៃទីក្រុងហូជីមិញ។
ប្រភពក៏បានដកស្រង់សម្តីនាងថាក្នុងនាមជាកូនស្រីដែលកើត និងធំធាត់ក្នុងវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ ខ្ញុំបានទទួលមរតក និងស្រឡាញ់តម្លៃវប្បធម៌ដ៏ល្អរបស់ជាតិខ្ញុំ។
អាស្រ័យហេតុនេះខ្ញុំចូលរួមក្នុងការប្រឡងនេះដើម្បីរួមចំណែកស្វែងយល់ពីសម្រស់ប្រពៃណី និងថែរក្សាវប្បធម៌របស់ប្រជាពលរដ្ឋខ្មែរទូទៅ និងរបស់នារីខ្មែរជាពិសេស។
តាមរយៈការប្រឡងនេះខ្ញុំចង់បញ្ជាក់ខ្លួនឯងថា តួនាទីរបស់នារីក្នុងសម័យទំនើបគឺមានភាពស្វាហាប់ ប៉ុន្តែក្នុងពេលតែមួយគឺយេីង នាំមកនូវភាពស្រស់ស្អាតទន់ភ្លន់និងក្តីស្រលាញ់។
ប្រភពបន្ថែមថា ស្ត្រីសព្វថ្ងៃបានចូលរួមអះអាងពីតួនាទី និងមុខតំណែងរបស់ខ្លួនក្នុងសង្គមសម័យទំនើប។ ហើយ ខ្ញុំ សង្ឃឹមថា នារីខ្មែរក៏ក្លាហានបញ្ចេញមតិ និងអភិវឌ្ឍខ្លួនឲ្យកាន់តែមានទំនុកចិត្តឱ្យតែប្រសើរក្នុងដំណើរទៅកាន់ភាព ជោគជ័យ។ ជាមួយគ្នានេះគេឃើញមានការគាំទ្រនិងជូនពរកូនខ្មែររូបនេះឲ្យទទួលបានជោគជ័យផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង