ជីវិតកម្សាន្ដ
អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយ SWSB ក្រុមតូច ប្រកាសចែកផ្លូវគ្នា
នេះជាដំណឹងដ៏ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រពិសេសមិត្តៗយុវវ័យ ដែលតែងនិយមគាំទ្ររាល់បទចម្រៀងរបស់ក្រុមតូចឬជាភាសាអង់គ្លេសហៅថា«SmallWorld SmallBand» ខណៈដែលសុខៗក្រុមនេះក៏ប្រកាសចែកផ្លូវគ្នាដើររៀងខ្លួនដោយគ្មានមូលហេតុ។
ក្រុមតូចឬ«SmallWorld S mallBand»ត្រូវបានគេដឹងថា មកទល់បំណាច់ឆ្នាំ២០២១នេះ គឺបង្កើតឡើងមានរយៈពេល៩ឆ្នាំទៅហើយ។ ម្យ៉ាងទៀត បទចម្រៀងដែលផ្ទុះការគាំទ្រខ្លាំងដំបូងគេក្នុងស្រទាប់យុវវ័យនោះ គឺបទ«បើអាច»ដែលស្ថិតក្នុងអាល់ប៊ុមចម្រៀង២គុណ៥របស់ពួកគេ។
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ក្រុមតូចបានលើកឡើងថា ថ្ងៃនេះក្រុមតូចសូមជូនដំណឹងដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នាថា«ដំណើរសិល្បៈ៩ឆ្នាំ(២០១២-២០២១) របស់Small World SmallBand ក្រុមតូចត្រូវបានបញ្ចប់»នៅថ្ងៃនេះហើយ។ យ៉ាងណាមិញនេះ មិនមែនជាទីអវ សាននៃតន្ត្រីរបស់សមាជិកនីមួយៗក្នុងក្រុមតូចនោះឡើយ។ ពួកយើងនៅតែបន្តដំណើរសិល្បៈបន្តទៀត តែរៀងៗខ្លួនក្នុងពេលអនាគត។ ពួកយើងនៅតែជាមិត្តភក្តិ អ្នកស្រលាញ់ និងគាំទ្រតន្ត្រី។ពួកយើងនៅតែបន្តផលិតស្នាដៃបន្ថែមជូនដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នា។
ក្រុមនេះ បានបន្តថាឆ្លៀតឱកាសពេលនេះក្រុមតូច សូមអរគុណបុគ្គលគ្រប់រូប ស្ថាប័ន ក្រុមហ៊ុននានា ដែលបានចូលរួមដំណើរសិល្បៈជាមួយក្រុមតូចតាំងពីថ្ងៃដំបូងមកដល់ថ្ងៃនេះ។ អរគុណដល់សមាជិកក្រុមនីមួយៗក្នុងក្រុមតូច ដែលបានក្លាយជាគ្រួសារទី២របស់យើង។ ដោយសារតែតន្ត្រីបានធ្វើឲ្យពួកយើងជួបគ្នា។ ដោយសារតែស្រលាញ់បានធ្វើឲ្យពួកយើងនៅជាមួយគ្នា។
អរគុណដល់អ្នកគាំទ្រទាំងអស់ បើពុំមានអ្នកទាំងអស់គ្នាទេម្ល៉ោះអី វត្តមានក្រុមតូចពិតគ្មានន័យអ្វីនោះឡើយ។ អ្នកទាំងអស់គ្នាជាកំលាំងចិត្ត។ ក្រុមតូចស្រលាញ់អ្នកទាំងអស់គ្នាណាស់។ ពួកយើងសំណាងណាស់ ដែលមានអ្នកគាំទ្រដូចអ្នករាល់គ្នា។ ក្រុមតូចអរគុណខ្លាំងណាស់ហើយសង្ឃឹមថា ដំណឹងនេះមិនមែនជាដំណឹងមិនល្អសម្រាប់អ្នករាល់គ្នាតែផ្ទុយទៅវិញនេះជាដំណឹងសម្រាប់ការបើកទំព័រថ្មី នៃដំណើរតន្ត្រីថ្មីពីសមាជិកក្រុមតូច។ អ្នកទាំងអស់គ្នានៅតែអាចស្តាប់បទចម្រៀងក្រុមតូចតាមទំព័រផ្លូវការរបស់ក្រុមតូច ដែលមានក្នុងFacebook និង Youtube។ ក្រុមតូចសូមជូនពរឆ្នាំថ្មី សិរីសួស្ដីមានដល់អ្នករាល់គ្នា។ សប្បាយចិត្តឲ្យបានច្រើន និងថែរក្សាសុខភាពផងណា៎។
សូមបញ្ជាក់ថា ក្រុមតូចឬSmallworld Small band គឺជាក្រុមមួយដែលល្បីល្បាញក្នុងស្រទាប់យុវវ័យជាពិសេសនោះ គឺការជ្រើសរើសយកបទចម្រៀងពិសេសៗរបស់ក្រុមមកច្នៃឡើងវិញបន្ថែមជាមួយឧបករណ៍ភ្លេងប្រពៃណីខ្មែរឲ្យក្លាយជាទម្រង់សិល្បៈសហសម័យ ដើម្បីរំលេចលក្ខណៈពិសេសនៃអត្តសញ្ញាណសិល្បៈបុរាណខ្មែរឲ្យអន្តរជាតិបានស្គាល់។ក្រុម Small World Small Band គឺមានសមាជិក ៤រូបដូចជា កញ្ញា រិទ្ធី លំអរកេសរ, លោក ម៉ម ពេជ្ជរិទ្ធ , លោក រៀម សុខភិរម្យ និងលោក រ៉ុង សុភីដេវីដ៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង