ជីវិតកម្សាន្ដ
ណាហ្គាវើលដ៍ស្វាគមន៍ឆ្នាំថ្មី២០២២ ជាមួយនឹងការបាញ់កាំជ្រួចដ៏អស្ចារ្យ និងការបម្រើជូនអាហារដ៏ឈ្ងុយឆ្ងាញ់!
ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងអតិថិជនរបស់ណាហ្គាវើលដ៍ បានអញ្ជើញទៅចូលរួមធ្វើជាសាក្សី និងរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០២២ ក្រោមពន្លឺកាំជ្រួចដ៏ភ្លឺចែងចាំងប្រកបដោយភាពរីករាយនៅមុខណាហ្គាវើលដ៍។
ការរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីដ៏អស្ចារ្យនេះ ត្រូវបានធ្វើឡើងនៅមុខណាហ្គាវើលដ៍ទី១ ដោយពុកម៉ែបងប្អូនទាំងអស់បានផ្ទៀងទ្រនិចនាឡិកាជាមួយនឹងផ្ទាំងអិលអ៊ីឌីដ៏ធំនៅមុខណាហ្គាវើលដ៍ទី១ ដើម្បីស្វាគមន៍ឆ្នាំថ្មី២០២២។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/Nagaworld-Year-End-Celebration.jpg)
ការប្រគំតន្ត្រីផ្ទាល់នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ដោយក្រុមរាំ Arrow Plas ក្រុមតន្ត្រីប្រចាំណាហ្គាវើលដ៍ និងឌីជេចាប់ពីម៉ោង១០:៣០ យប់ បានធ្វើឲ្យបរិយាកាសនៃការស្វាគមន៍ឆ្នាំថ្មីនៅក្នុងណាហ្គាវើលដ៍កាន់តែមានភាពសប្បាយរីករាយ។ រីឯភ្ញៀវដែលអបអរឆ្នាំថ្មីនៅក្លឹបដាលីនដាលីន បានកម្សាន្តជាមួយនឹងចង្វាក់ភ្លេងពីរោះៗដែលផ្តល់ជូនដោយក្រុម Star Fam ដែលជាក្រុមតន្ត្រីដែលមានប្រជាប្រិយមួយនៅរាជធានីភ្នំពេញ។
នៅព្រលប់នៅថ្ងៃឆ្លងឆ្នាំ ភោជនីយដ្ឋាន 2Pangea បានបើកបម្រើអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចឡើងវិញដែលបានទាក់ទាញអតិថិជនជាច្រើន។ ម្ហូបពិសេសរួមមាន គ្រឿងសមុទ្រស្រស់ សាច់អាំង សាច់ដុត ម្ហូបអាស៊ី ម្ហូបអឺរ៉ុប បង្អែម និងម្ហូបជាច្រើនមុខទៀត។ ប្រសិនបើពុកម៉ែបងប្អូនចង់ទៅពិសាអាហារឈុតពេលល្ងាចបែបចិនកាតាំង ៨ មុខ សូមអញ្ជើញទៅភោជនីយដ្ឋានចិន Hall of Golden Chimes ខណៈអាហារឈុតបារាំង ៥ មុខ មានបម្រើជូននៅភោជនីយដ្ឋានបារាំង Le Gourmet ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/Nagaworld-Year-End-Celebration1.jpg)
បន្ទាប់មក នៅថ្ងៃសៅរ៍ ទី១ និងថ្ងៃអាទិត្យ ទី២ ខែមករាដែលជាថ្ងៃចុងសប្តាហ៍ ភោជនីយដ្ឋាន 2Pangea មានបម្រើជូនអាហារឈុតស្វាគមន៍ឆ្នាំថ្មីពិសេស ពីម៉ោង ១១:៣០ ព្រឹកដល់ ២:៣០ រសៀលដែលម្នាក់ចំណាយត្រឹមតែ ១៨$ (៩$ សម្រាប់កុមារអាយុក្រោម១២ ឆ្នាំ)។
លើសពីនេះ ភោជនីយដ្ឋានចិន Hall of Golden Chimes ផ្តល់ជូននូវប៊ុហ្វេឌីមសាំដែលមានម្ហូបជាច្រើនមុខបន្ថែមទៅលើម្ហូបពេញនិយមបែបចិនកាតាំងដែលពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសាពីម៉ោង ១០:៣០ ព្រឹកដល់ ២:៣០ រសៀល នៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ តម្លៃ ២៩$ ប៉ុណ្ណោះសម្រាប់ម្នាក់។
ប៊ុហ្វេដែលមានការពេញនិយមបំផុត និងសរសើរតៗគ្នាក្នុងរាជធានីភ្នំពេញ បានត្រឡប់មកវិញហើយ នៅខែមករា នោះគឺប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ដែលមានដូចជា គ្រឿង សមុទ្រស្រស់ សាច់អាំង សាច់ដុត ភីហ្សា ប៉ាស់ស្តា ស៊ូស៊ី ម្ហូបពេញនិយមមកពីជុំវិញពិភពលោក បង្អែម និងម្ហូបជាច្រើនមុខទៀត បម្រើជូនរៀងរាល់ថ្ងៃ ពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់ មនុស្សធំ ២៨$ កុមារអាយុក្រោម ១២ ឆ្នាំ ១៤$ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ! សូមណែនាំឲ្យកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ [email protected] ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/Nagaworld-Year-End-Celebration2.jpg)
ក្នុងឆ្នាំ២០២២ ណាហ្គាវើលដ៍ នឹងប្រារព្ធខួ ២៧ ឆ្នាំរបស់ខ្លួននៃការបន្តផ្តល់សេវាកម្មប្រកបដោយឧត្តមភាព និងការកម្សាន្តលំដាប់ពិភពលោកដល់ភ្ញៀវអន្តរជាតិ។ កម្មវិធីប្រូម៉ូសិន និងព្រឹត្តិការណ៍ជាច្រើន នឹងត្រូវផ្តល់ជូននៅមណ្ឌលកម្សាន្តចម្រុះលំដាប់ពិភពលោកនេះ រួមមាន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាដើម។
សូមតាមដានគេហទំព័រ www.nagaworld.com និងបណ្តាញសង្គមរបស់ណាហ្គាវើលដ៍សម្រាប់ព័ត៌មានបន្ថែម។
ណាហ្គាវើលដ៍ សូមជូនពរសិរីសួស្តីដល់ពុកម៉ែបងប្អូនទាំងអស់ជួបតែសេចក្តីសុខ សុភមង្គល ជោគជ័យ សុវត្ថិភាព និងសម្រេចបំណងប្រាថ្នាគ្រប់ៗគ្នា!
![](https://www.kampucheathmey.com/wp-content/uploads/2022/01/Nagaworld-Year-End-Celebration3.jpg)
នៅក្លឹបដាលីនដាលីន
គួរបញ្ជាក់ថា ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្ស ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាល មហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការ ដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែល មានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់រៀបចំការប្រជុំឈាន មុខគេ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត