ជីវិតកម្សាន្ដ
Vattanac Premium Beer នាំក្តីរីករាយ ជាមួយសំឡេងអបអរសាទរ រាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី ២០២២ ក្នុងកម្មវិធី Late Night Shopping, Fashion & Countdown Party
កាលពីថ្ងៃទី ៣១ ស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី បានសហការជាមួយផ្សារទំនើបវឌ្ឍនៈ បង្កើតនូវព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ និងធំជាងគេបង្អស់នៅរាជធានីភ្នំពេញ សម្រាប់ការរាប់ថយក្រោយ និង ស្វាគមន៍ឆ្នាំថ្មី។ ជោគជ័យនៃព្រឹត្តិការណ៍ឆ្នាំនេះ ពិតជាសប្បាយ រំភើបជាមួយបទពិសោធន៍ថ្មីនៃការភ្លក់នូវរសជាតិរបស់ស្រាបៀរ វឌ្ឍនៈ ព្រមទាំងការដើរបង្ហាញម៉ូតពីម៉ាកយីហោលំដាប់ពិភពលោក ការរាំលេងជាមួយ DJ និង ទេពកោសល្យសម្តែងរបស់តារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា។ សំឡេងហូរកញ្ជ្រៀវ ការរួមរាំលេង អាហារឆ្ងាញ់ៗ អមជាមួយស្រាបៀរ វឌ្ឍនៈ បានធ្វើឲ្យបរិយាកាសកាន់តែមហោឡារិក ក្នុងបរិវេណសួនច្បារដ៏ថ្មីស្រឡាងរបស់ផ្សារទំនើបនេះគឺ Vattanac Capital Lifestyle Park។

គួរឲ្យកត់សម្គាល់ផងដែរ នេះជាកម្មវិធីប្រគំតន្ត្រីធំដំបូងគេបង្អស់ របស់ស្រាបៀរ Vattanac Premium Beer ដែលផ្តួចផ្តើមឡើងក្រោមទស្សនៈនៃភាពរីករាយ។ យើងឃើញថា ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីតារា ចម្រៀងលំដាប់ A តារាម៉ូដែលជាតិ អន្តរជាតិ ឌីជេ និងការសម្តែងសិល្បៈពីក្រុមកញ្ញាទេព បូព្រឹក្ស ដែលលាយឡំនឹងសិល្បៈខ្មែរបុរាណ ដែលធ្វើឲ្យឆាកប្រគំតន្ត្រីនេះ កាន់តែរំភើបអស្ចារ្យ និងនាំមកនូវស្នាមញញឹមមកកាន់ទស្សនិកជន និងប្រជាជនកម្ពុជាដែលបានទស្សនាផ្ទាល់ និងតាមការឡាយរបស់ហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ វឌ្ឍនៈ។


ការជួបជុំដែលបានមកពីការប្រមូលផ្តុំរវាងក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់បង្កើតជាពេលវេលាដ៏អស្ចារ្យមួយ ដើម្បីឲ្យពួកគេចែករំលែកភាពរីករាយទៅវិញទៅមក។ ភាពរីករាយនេះហើយ ដែលយើងជឿជាក់ថា ជាអាថ៌កំបាំងនៃជីវិតដ៏ពិតប្រាកដដែលមនុស្សយើងត្រូវការ។ ទាំងនេះ គឺជាហេតុផលដែលក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ខិតខំស្រាវជ្រាវរកគ្រឿងផ្សំដ៏មានគុណភាពខ្ពស់បំផុត និងសម្រិតសម្រាំងវត្ថុធាតុដើមបញ្ចូលគ្នាដើម្បីទទួលបានសមិទ្ធផលស្រាបៀរ វឌ្ឍនៈ ដ៏ល្អឥតខ្ចោះនេះផលិតពីស្រូវសាលីសុទ្ធដំបូងគេបង្អស់នៅកម្ពុជា ដើម្បីទទួលបានរសជាតិនៃភាពរីករាយដ៏ពិតប្រាកដ ភាពរីករាយដែលស្ថិតក្នុងខ្លួនប្រជាជនកម្ពុជាគ្រប់ៗរូប។ ស្រាបៀរ វឌ្ឍនៈ ចែករំលែកភាពរីករាយ ដែលអាចឲ្យមនុស្សគ្រប់រូបទទួលបាននូវថាមពលវិជ្ជមានជម្នះរាល់ឧបសគ្គទាំងឡាយ។ ស្រាបៀរ វឌ្ឍនៈ នាំមកនូវស្នាមញញឹម និងភាពរីករាយគ្មានដែនកំណត់ សម្រាប់ការជួបជុំសប្បាយរីករាយគ្រប់កម្មវិធី ។ ដើម្បីភាពរីករាយ អបអរសាទរទាំងអស់គ្នា ជាមួយស្រាបៀរ វឌ្ឍនៈ។
ចង់ដឹងថា ភាពរីករាយដែល Vattanac Premium Beer បាននាំមកជូននាក្នុងកម្មវិធី Late Night Shopping, Fashion & Countdown Party សូមអញ្ជើញទស្សនារូបភាពខាងក្រោមនេះ៖








អំពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី
វឌ្ឍនៈ ប្រ៊ូវើរី នៃ វឌ្ឍនៈ គ្រុប បានសម្រេចជោគជ័យគួរជាទីមោទនៈក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងវិស័យឧស្សាហកម្មស្រាបៀរនៅប្រទេសកម្ពុជា តាមរយៈការផលិត និងការចែកចាយស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ ដែលជាស្រាបៀរជាតិថ្មី មានគុណភាព និងស្តង់ដាកម្រិតពិភពលោក នៅលើទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយ។
ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ របស់ វឌ្ឍនៈ ប្រ៊ូវើរី គឺជាជម្រើសដ៏ត្រឹមត្រូវល្អបំផុត សម្រាប់គុណភាព និងសេវាកម្មល្អឯកជាចម្បង តាមរយៈការសម្រិតសម្រាំងគ្រឿងផ្សំដោយជ្រើសយកវត្ថុធាតុដើមយ៉ាងល្អិតល្អន់ពីក្រៅប្រទេស ដែលមានគុណភាពខ្ពស់ ដូចជា ស្រូវសាលី ផ្កាហប់ និងមេស្រាបៀរ ជាមួយនឹងការបំពាក់នូវគ្រឿងចក្រស្តង់ដាអន្តរជាតិ និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីប្រទេសអាឡឺម៉ង់។
ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្សរ៍ក្នុងវិស័យស្រាបៀរ និងភេសជ្ជៈ វត្តមាននៃរោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី នឹងជួយជំរុញវិស័យឧស្សាហកម្មស្រាបៀរ និងភេសជ្ជៈនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពទំនើបសម្បូរបែបជាមួយនឹងបទពិសោធន៍ថ្មីប្លែកថែមមួយកម្រិតទៀត។ ជាពិសេស គឺជួយជំរុញដល់ការលើកកម្ពស់គុណភាព និងស្តង់ដានៃការផលិតឱ្យកាន់តែមានភាពល្អប្រសើរឡើង៕

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច