ជីវិតកម្សាន្ដ
ក្រុមល្ខោនបាសាក់ ខេមរៈ រស្មី ឬស្សីជ្រោយ រស់រានឡើងវិញ ក្រោយរដ្ឋាភិបាលបើកដំណើរ
អស់រយៈពេលជិត ២ ឆ្នាំមកហើយ ដែលជីវភាពរបស់ក្រុមល្ខោនបាសាក់ ខេមរៈឫស្សីជ្រោយ ស្រុកមុខកំពូល ដែលមានមនុស្ស ជាង ៥០ នាក់ បាត់បង់ប្រាក់ចំណូល តែជាសំណាងល្អ រដ្ឋាភិបាលបើកដំណើរឡើងវិញ ក្រោយជំងឺកូវីដធូរស្រាល។

ការបកស្រាយ តាមទូរស័ព្ទរបស់ អ្នកស្រី ប៊ូ គឹមស្រ៊ាន តួយក្សណី បានប្រាប់ឲ្យថា ខ្ញុំ អបអរសាទរ ចំពោះការ បើកឡើងវិញតាមប្រសាសន៍របស់រាជរដ្ឋាភិបាល ខ្ញុំរំភើបរកអ្វីប្រៀបផ្ទឹមពុំបានទេ ពីរឆ្នាំមកហើយក្រុមសិល្បៈរបស់ខ្ញុំ សឹងតែដាច់បាយ ព្រោះអ្នកលេងក្នុងក្រុមទាំងអស់អំឡុងកូវីដ សម្ងំនៅតែផ្ទះពុំហ៊ានដើរឆ្ងាយទេ ព្រោះខ្លាចឆ្លងជំងឺកូវីដនេះណាស់។ អំឡុងពេលនោះ ចំណូលនៃការរកថវិកា ក៏គ្មានចំណូលទៀត ឥឡូវនេះខ្ញុំបានចេញសម្តែងបានខ្លះៗវិញហើយ ហើយពេលនេះខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលដែលបានប្រកាសឲ្យការបើកដំណើរការប្រទេស ពេលនេះ ប្រជាជនបានប្រកបរបរការរកស៊ីចិញ្ចឹមជីវិត និងបើកអាជីវកម្មរបស់ខ្លួនឡើងវិញ។
ដោយឡែកក្រុមល្ខោនទាំងអស់ បានសំដែងការអបអរសាទរ រកអ្វីប្រៀបផ្ទឹមពុំបានទេដែលពួកគេបានសម្ដែងល្ខោនឡើងវិញ មានតួសម្តែងប្រុស ស្រី បានបញ្ចេញមតិថា ពេលនេះខ្ញុំមានទីផ្សារវិញហើយ សព្វថ្ងៃបានដើរលេងតាមបណ្តាខេត្តខ្លះៗ នៅខេត្តកំពង់ចាម និងតាមស្រុកភូមិ មួយចំនួនមាន ខេត្តត្បូងឃ្មុំជាដើម។


ទោះយ៉ាងណាក្រុមល្ខោនបាសាក់ខេមរៈឬស្សីជ្រោយទាំងអស់គ្នា នៅតែមានការគាំទ្រជានិច្ចជាកាលពីប្រជាពលរដ្ឋ ដោយសារតែការប៉ិនប្រសប់ក្នងការសម្តែងរបស់តួអង្គ នីមួយៗទាំងតួ កាច ឆ្លាស់ កម្សត់ អាក្រក់ ឬល្អ ដែលពួកគេបានបញ្ចេញថ្វីដៃ និងសមត្ថភាពរៀងខ្លួនៗ ហើយក្រុមល្ខោននេះ បានសម្តែងក្តីសប្បាយរីករាយអបអរសាទរក្នុងការបើកផ្លូវដល់ប្រជាពលរដ្ធបានប្រកបអាជីវកម្មក្នុងការរកស៊ីឡើងវិញ។


ក្រោយពីការប្រកាសរបស់រដ្ឋាភិបាលនូវកូវីដ-១៩ បានសាបរលាបខ្លះៗទៅហើយ តែក្រុមល្ខោននេះ មាននាយស៊ុយជាប្រធានបានឲ្យដឹងថា ទោះជាយើងដើរលេងតាមបណ្ដាខេត្តណាក៏ដោយ ក៏យើងនៅមិនភ្លេចការថែទាំខ្លួន និងការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច ជាពិសេសការលាងសម្អាតខ្លួនប្រាណ ក៏ដូចជាការពារបាញ់អាល់កុល សម្អាតដៃ ឬលាងសាប៊ូ ពាក់ម៉ាសជាដើម។
អត្ថបទ៖ រុងរឿង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ