ជីវិតកម្សាន្ដ
តា ចេក ជួបគ្រោះថ្នាក់ក្រឡាប់រ៉ឺម៉ក ពេលដឹកបន្លែផ្លែឈើទៅលក់ នៅគីរីរម្យ
ទស្សនិកជន និងអ្នកគាំទ្របានបង្ហាញការអាណិតខ្លាំង ចំពោះតារាកំប្លែងលោកតា ចេក បន្ទាប់ពីទទួលដំណឹងយ៉ាងភ្ញាក់ផ្អើលថា តារាកំប្លែងវ័យចំណាស់រូបនេះ បានជួបគ្រោះថ្នាក់ក្រឡាប់រ៉ឺម៉កកង់បី កាលពីព្រឹកមិញនេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា តារាកំប្លែងលោក តាចេក កាលពីវេលាព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២២ នេះ បានធ្វើដំណើរចេញពីផ្ទះនៅម្តុំគិរីរម្យ ខេត្តកំពង់ស្ពឺ ដោយមកយកបន្លែ និងផ្លែឈើទៅលក់នៅផ្សារត្រែងត្រយឹង ប៉ុន្តែជាអកុសលក៏បានជួបគ្រោះថ្នាក់ក្រឡាប់រ៉ឺម៉កកណ្ដាលផ្លូវ បណ្ដាលឱ្យរងការខូចខាតទាំងរ៉ឺម៉ក និងបន្លែផ្លែឈើ។

ប្រភពបានបន្តទៀតថា នៅក្នុងហេតុការណ៍នោះ សម្រាប់តារាកំប្លែងលោកតា ចេក និងចៅៗ ២ នាក់ទៀត ក៏រងរបួសក៏កំពុងតែព្យាបាលផងដែរ។ ចំណែកនៅលើគណនីហ្វេសប៊ុករបស់នាយ ធុង ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីគ្រោះថ្នាក់នេះ បង្កការអាណិតអាសូរលោកតា ចេក ជាច្រើនពីអ្នកប្រើប្រាស់បណ្តាញសង្គម។

នាយ ធុង បានរៀបរាប់បែបនេះថា ព្រះអើយជួយឪចេក បើកដឹកបន្លែផ្លែឈើទៅលក់នៅគីរីរម្យព្រឹកមិញបណ្ដាលឱ្យក្រឡាប់របួសបែកក្បាលរួមចៅពីរនាក់ទៀត។ សូមបងប្អូនសប្បុរសជនជួយគាត់ផង ហេតុតែជីវភាពខ្វះខាត។ នេះលេខគាត់,០១២ ៧០ ៤៣ ៧២ ,០៨១ ៧២ ២១ ៤៤សូមបងប្អូនមេត្តាជួយគាត់ផងនិងសូមអរគុណទុកជាមុន។
ទាក់ទងទៅនឹង ព័ត៌មានលម្អិតនៃមូលហេតុនៃការក្រឡាប់រឺម៉ក និងស្ថានភាពរបួសរបស់លោកតា ចេក និងចៅៗយ៉ាងណានោះ “កម្ពុជាថ្មី” បានព្យាយាមទាក់ទងទៅ លោកតា ចេក ជាច្រើនដង ប៉ុន្តែទូរស័ព្ទមិនមានការឆ្លើយតប៕

អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់