ជីវិតកម្សាន្ដ
រំលឹកភាពយន្តជំនាន់មុន ពីតារាក្បាច់គុន ឈិនឡុង ធ្លាប់អង្រួនបេះដូងទស្សនិកជន កម្ពុជា ឲ្យតាមដានជក់ចិត្ត
Jackie Chan ឬឈិនឡុង ដែលហ្វេនកម្ពុជាប្រាកដជាស្គាល់ច្បាស់ ប្រសិនបើនិយាយពីតារា ចិន-ហុងកុង ពូកែក្បាច់គុនបែបកំប្លែង និង សើចមិនចេះជិនណាយ។
តារានិយមក្បាច់គុនរូបនេះ បានអង្រួនបេះដូងទស្សនិកជន អស់រយៈពេលច្រើនឆ្នាំមកហើយ រាប់តាំងពីលោកបានមកដល់ប្រទេសកម្ពុជា លើកដំបូងមកម្លេះ។
យ៉ាងណាមិញ ខាងក្រោមនេះ គឺជារឿងពីសម័យមុនរបស់ឈិនឡុង ដែលក្នុងនោះល្បីខ្លាំង នៅប្រទេសកម្ពុជា៖
១ Police Story ១៩៨៥

ឈិនឡុង ដើរតួជាប៉ូលិសដែលត្រូវបានរុញច្រានដោយជនខិលខូច ដែលលេងប្រព័ន្ធច្បាប់ ហើយគាត់បានខិតខំប្រឹងប្រែងរកយុត្តិធម៌ និងភាពត្រឹមត្រូវ សម្រាប់សង្គមមកវិញ ដែលទាំងនោះក៏បានបង្កឲ្យមានអំពើហិង្សាដាក់គ្នាយ៉ាងខ្លាំង។ នៅក្នុងសាច់រឿងនេះ ប៉ូលិសឈិនឡុង បានប្រើក្បាច់គុណសាហាវៗ និងកំប្លែង សើចតាំងពីដើមដល់ចប់។ យ៉ាងណាមិញ ក៏ឈុតឆាកខ្លះ តារាសំដែងរូបនេះ ត្រូវប្រថុយឲ្យដូចពិតៗ ទើបសាច់រឿងចេញមកបែបរស់រវើក និងទាក់ទាញទស្សនិកបាន។
២ Drunken Master II ១៩៩៤

ខ្សែភាពយន្តបែបសកម្មភាពសហសម័យនេះ បាននាំឲ្យឈិនឡុង ដែលដើរតួក្នុងរឿង ត្រូវវិលត្រលប់ទៅទៅសម័យកាលឆ្នាំ ១៩៧៨ វិញ ។ ដោយក្នុងសាច់រឿង លោកបានមើលឃើញកូនប្រុសជាទីស្រលាញ់ ហើយភាពច្របូកច្របល់របស់គាត់ បានធ្វើឲ្យគ្រួសារកាន់តែមានមានបញ្ហាលើសមុន។ រឿងនេះ បានធ្វើឲ្យ ឈិនឡុង ហ៊ានប្រឆាំងនឹង goons ដែលជាជនជាតិអង់គ្លេស និងកំពុងព្យាយាមរត់ពន្ធទ្រព្យសម្បត្តិរបស់ចិន ចេញពីប្រទេស រហូតធ្វើឲ្យមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។
៣ Dragons Forever ១៩៨៨

Dragons Forever មានតួសំដែងសំខាន់៣នាក់ រួមមាន Jackie Chan, Sammo Hung និង Yuen Biao សាច់រឿងនេះ គឺជាជ័យជម្នះដ៏អស្ចារ្យបំផុត ក្នុងក្រុមផលិតភាពយន្ដ ហើយអ្នកទាំងបីបានរួបរួមគ្នាក្នុងនាមជាអ្នកខ្លាំងក្បាច់គុន ជួយដល់សង្គម។ សាច់រឿងនេះ និយាយសាជីវកម្មគីមី ដែលមិនមានផលល្អ ហើយអ្នកទាំងបីមាន មេធាវី អ្នកលក់អាវុធ និងអ្នកបង្កើតក្លែងក្លាយ បានរួមគ្នា ដើម្បីបញ្ឈប់ពួកឧក្រិដ្ឋជនខិលខូចទាំងនោះ។
៤ Rumble in the Bronx ១៩៩៥

ក្នុងសាច់រឿងនេះ ឈិនឡុងនិងអ្នកដឹកនាំរឿង Stanley Tong បានសហការគ្នា បង្កើតរឿងបែបកំប្លែង ដែលបង្ហាញពីសមត្ថភាពរាងកាយដ៏អស្ចារ្យរបស់ ឈិនឡុង រួមជាមួយនឹងការបង្ហាញពីទេសភាពភ្នំដ៏ស្រស់ស្អាត នៅខាងក្រៅទីក្រុងញូវយ៉ក។ យ៉ាងណាមិញ នេះគឺជាខ្សែភាពយន្តដែលបានជួយណែនាំឲ្យឈិនឡុង ទៅកាន់ទីផ្សារធំរបស់សហរដ្ឋអាមេរិកផងដែរ។
៥ Drunken Master ១៩៧៨

ផលិតនិងចេញផ្សាយតែ ៧ ខែប៉ុណ្ណោះ បន្ទាប់ពី “Snake in the Eagle’s Shadow,” ក្នុងសាច់រឿងនេះ ឈិនឡុង ជាមនុស្សខឹងសម្បា និងខ្លាំងក្លា ហើយក៏ពូកែទាត់ធាក់ មានជម្លោះជាមួយមនុស្សគ្រប់គ្នា។ គាត់ចាញ់ពីរបីដងដំបូង រួមទាំងប្រឆាំងនឹងមីងរបស់គាត់ និងមួយទៀត ប្រឆាំងនឹងមនុស្សអាក្រក់ ដែលគេស្គាល់ថា “Devil’s Kick” ប៉ុន្តែបន្ទាប់ពីការហ្វឹកហាត់ដ៏ខ្លាំងក្លា និងទទួលការឈឺចាប់មួយចំនួនរួចមក គាត់ក៏ត្រលប់មកកម្ចាត់បុរសអាក្រក់នោះវិញ។
៦ The Foreigner ២០១៧

ឈិនឡុងបានដើរតួជាជនអន្ដោប្រវេសន៍ ដោយបន្សល់ទុកនូវអតីតកាលដ៏ខ្មៅងងឹតមួយនៅពីក្រោយ ដើម្បីចិញ្ចឹមកូនស្រីរបស់គាត់ ខណៈពេលវិលត្រលប់មកវិញ កូនស្រីរបស់គាត់បានស្លាប់ក្នុងការវាយប្រហារភេរវកម្ម ហើយលោកក៏ស្វែងរកការសងសឹក ជូនកូនស្រី។
ក្នុងរឿងនេះ លោកបានសម្តែងនូវក្បាច់គុនដ៏អស្ចារ្យ ក្នុងនាមជាមនុស្សល្ងីល្ងើ ដែលបញ្ឆេះដោយកំហឹងនិងហិង្សាជាខ្លាំង ជាពិសេសលោកក៏បង្ហាញពីសមត្ថភាពដែលមាន ដោយបញ្ចេញគ្មានខ្លាចជនអន្ធពាលណាម្នាក់ឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈិនឡុង នៅតែជាតារាប្រុសដើមកំណើតចិនមានទ្រព្យច្រើនជាងគេ
ចុចអាន៖រំលឹកអតីកាលភាពយន្ត ចិន-ហុងកុង ពីតារាកំប្លែងវោហារសព្ទ ទិនហ្វី ធ្លាប់កក្រើកនៅ កម្ពុជា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់