Connect with us

ជីវិតកម្សាន្ដ

នៅពីក្រោយភាពស្រស់ស្អាតរបស់អាងទឹកកំពីងពួយ បានបង្កប់ភាពឈឺចាប់របស់ប្រជាជនខ្មែរ

បានផុស

នៅ

​បច្ចុប្បន្ន​អាង​កំពីងពួយ​ជាទី​កន្លែង​ពេញនិយម​របស់​ភ្ញៀវទេសចរ​ ទៅ​ទស្សនា​កម្សាន្ត​លេង​ទឹក​បណ្តែតអារម្មណ៍​ គយគន់​ទេសភាព​ព្រៃភ្នំ​ ដែល​ហ៊ុំ​ព័ទ្ធជុំវិញ​ ប៉ុន្តែអាងទឹកមួយនេះ បានបង្កប់ភាពឈឺចាប់ និងជីវិតរបស់ប្រជាជនខ្មែរជាច្រើននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ហម អរុណ ​ប្រធានការិយាល័យ​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​ខេត្ត​ បាន​ឲ្យ​ដឹងថា អាង​កំពីងពួយ​គឺជា​រមណីដ្ឋាន​ទេសចរណ៍​កែច្នៃ​ប្រវត្តិសាស្ត្រ​១​ ស្ថិតនៅ​ប៉ែក​ខាងលិច​នៃ​ទី​រួម​ខេត្តបាត់ដំបង ​ដែល​បាន​កសាងឡើង​ ក្នុងសម័យ​ប៉ុលពត​ ដោយ​កម្លាំង​មនុស្ស​សុទ្ធសាធ​ ដែលមាន​បណ្តោយ ​៦,០០០ ​ម៉ែត្រ​ និង​ទទឹង​ ១៩០០ ​ម៉ែត្រ​ អាច​ផ្ទុក​ទឹកបាន​ ១១០,០០០,០០០​ ម​៣(​មួយរយ​ដប់​លាន​ម៉ែត្រគូប​) ​នៅ​រដូវវស្សា​ដែលជា​ប្រភពទឹក​សម្រាប់​វិស័យ​កសិកម្ម​ហើយ​កំពីងពួយ​ គឺជា​ឈ្មោះ​រុក្ខជាតិ​ទឹក​ម្យ៉ាង ដែ​លអាច​យកទៅ​ទទួលទាន​បាន​។

​លោក​បន្តថា អាង​កំពីងពួយ​ដែល​ក្លាយជា​រមណីយដ្ឋាន​ក្នុង​ពេលនេះ​ វា​ជា​ឆាក​សោកនាដកម្ម​ដ៏​ធំ​មួយ​នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ ដែល​ត្រូវបាន​សាងសង់ឡើង​ដោយ​ប្រជាជន​ខ្មែរ​រាប់ម៉ឺន​នាក់​បាន​កើតជា​ទំនប់​ដ៏​ធំ​ស្កឹមស្កៃ​នេះ​ គឺ​ប្រើ​កម្លាំង​មនុស្ស​សុទ្ធសាធ​ធ្វើឡើង​ដោយ​ប្រើ​ចបកាប់​ និង​រែក​ហើយ​ស្ថាបនិក​ទាំងនោះ​ភាគច្រើន​ បាន​បាត់​បង់ជីវិត​អស់​ទៅហើយ​ដែរ​។

​លោក ហម អរុណ បានឲ្យដឹងទៀតថា ​ផ្ទៃ​បឹង​មាន​សភាព​ធំ​ល្វឹងល្វើយ​ជុំវិញព័ទ្ធ​ទៅដោយ​ភ្នំ​ ដែល​អំណោយផល​យ៉ាង​ប្រសើរ​ដល់​អ្នកទេសចរ​ជិះទូក​ស្ទួ​ច​ត្រី ​និង​មុជទឹក​កម្សាន្ត​។​ លើសពីនេះ​អ្នកទេសចរ​អាច​សម្រាក​ពិសា​អាហារ​ និង​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​ ដោយមាន​ទ្វារ​ទឹក​ដ៏​ធំ​ពីរ​កន្លែង​មានទឹក​ហូរ​គ្រប់​រដូវ​កាល​បាន​បម្រើ​ដល់​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​។

​លោក​ប្រធានការិយាល័យ​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​ខេត្ត ក៏បានបន្តថា អាង​ ១ ​នេះ​ ជា​ប្រភេទ​ប្រវត្តិសាស្ត្រ​កែច្នៃ​ ដែលមាន​ទីតាំង​ឋិត​ក្នុងភូមិ​តា​ង៉ែ​ន​ ឃុំ​តា​គ្រាម ​ស្រុក​បាណន់ ​ចម្ងាយ​ ៣៦​ គ​.​ម​ពី​ទី​រួម​ខេត្តបាត់ដំបង ​ហើយ​បច្ចុប្បន្ន​រមណីយដ្ឋាន​អាង​កំពីងពួយ​នេះ ​មាន​សក្តានុពល​ដូចជា៖ ទំនប់​ប្រវត្តិសាស្ត្រ​,​ ទេសភាព​អាង​,​ កន្លែង​លេង​ទឹក​,​ ចម្ការ​ឈូក​ និង​គយគន់​ទេសភាព​ជុំវិញ​អាង​ជាដើម​៕

អត្ថបទ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទីutes មុន

វិស័យទេសចរណ៍ចូលរួមប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួងសុខាភិបាលរៀបចំការបណ្តុះបណ្តាល ៥ថ្ងៃ ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ដល់គ្រូបង្គោល

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នកនាំពាក្យ ៖ មានកត្តា ៤ យ៉ាង ជាឧបសគ្គមិនអាចផ្លាស់ប្ដូររថយន្តដឹកកម្មករ ពីប្រភេទដឹកទំនិញទៅប្រភេទដឹកអ្នកដំណើរ

ជីវិតកម្សាន្ដ៣៥ នាទីutes មុន

៩ឆ្នាំកន្លងផុត ក្មេងជំទង់ដែលល្បីថាមានរូបសង្ហាបំផុតលើលោក ប្រែជាយ៉ាងណាហើយ

Sokha Hotels

ព័ត៌មានពេញនិយម