ជីវិតកម្សាន្ដ
បុរសម្នាក់បញ្ជាក់ពីក្មេងប្រុសដែលគេសង្ស័យថាជាកូនរបស់ មាស សុខសោភា
តារាចម្រៀងស្រី មាស សុខសោភា ថ្មីៗនេះបានបែកធ្លាយនូវរូបថតនៃពិធីមង្គលការដែលមានរយ:ពេល១២ឆ្នាំ បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រគ្រប់គ្នា។ លើសពីរឿងដែលគេកាន់ចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ ស្របពេលនេះក៏ស្រាប់តែធ្លាយរូបក្មេងប្រុសម្នាក់ទៀតដែលគេសង្ស័យថាជាកូនប្រុសរបស់ មាស សុខសោភា និងស្វាមីផងដែរ។

រូបភាពជាច្រើនសន្លឹងស្ថិតក្នុងសកម្មភាពស្និទ្ធស្នាលលក្ខណ:គ្រួសាររវាងអ្នកនាង មាស សុខសោភា និងស្វាមីព្រមទាំងក្មេងប្រុសជំទង់នោះកំពុងត្រូវបានគេទម្លាយជាបន្តបន្ទាប់ ខណ:មានការលើកឡើងថា ក្មេងប្រុសម្នាក់នេះជាកូនរបស់តារាចម្រៀង មាស សុខសោភា។ ប៉ុន្តែកន្លងមកមិនទាន់មានប្រភពផ្លូវការណាមួយបញ្ជាក់នៅឡើយទេ។ ចំណែក មាស សុខសោភា ក៏គ្មានប្រតិកម្មអ្វីដែរ។

ដោយឡែកបន្ទាប់ពីមានការរីកសាយភាយដំណឹងនេះកាន់តែខ្លាំង និងក្លាយជាមន្ទិលមហាជនទូទៅក៏ស្រាប់តែគេឃើញបងប្រុសបង្កើតរបស់ មាស សុខសោភា គឺលោក មាស សុខរតនៈ បានចេញមុខអះអាងតាមរយ:សារព័ត៌មានថា ក្មេងប្រុសវ័យជំទង់នោះពុំមែនជាកូនរបស់តារាចម្រៀងអ្នកនាង មាស សុខសោភា ដូចការសង្ស័យឡើយ។
លោក មាស សុខរតន: បានលើកឡើងដូច្នេះថា «ការពិតក្មេងប្រុសម្នាក់នោះមិនមែនជាកូនបង្កើតរបស់ មាស សុខសោភា ទេ ពោលគឺគ្រាន់តែពួកគេទាំងអស់គ្នាស្រឡាញ់ក្មេងប្រុសម្នាក់នេះដូចកូនបង្កើតអញ្ចឹងដែរ»។ លោកថា ក្មេងប្រុសខាងលើគឺជាកូនរបស់មិត្តភ័ក្ដិស្វាមី មាស សុខសោភា ប៉ុណ្ណោះ ។

លោកបន្តថា សាកគិតមើលបើប្អូនស្រីរបស់លោក (មាស សុខសោភា)ទើបតែការបាន១២ឆ្នាំហេតុអ្វីត្រូវមានកូនដល់អាយុ១៥ឬ១៦ឆ្នាំកើត។ លោកបន្ថែមថា ចំពោះភាពស្និទ្ធស្នាលនោះដោយសារតែគ្រួសារពួកគេមានការរាប់អានគ្នានិងក្មេងប្រុសនោះចូលចិត្ត មាស សុខសោភា ខ្លាំងទើបក្មេងប្រុសនោះស្រលាញ់និងហៅ សោភា និងស្វាមីថា ប៉ាម៉ាក់តែម្ដង៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ