Connect with us

ជីវិតកម្សាន្ដ

តិចអត់ដឹង! តារា ចិន ទាំងនេះចេះក្បាច់គុនមែនទែន ទាំងក្នុង និងក្រៅភាពយន្ត

បានផុស

នៅ

ពេល​និយាយ​ដល់វិស័យភាពយន្តនៃ​អ្នកគុននិយម គេប្រាកដជានឹកឃើញដល់តារាចិនមុនគេ ជាពិសេសគឺខ្សែភាពយន្តក្បាច់គុនបុរាណតែម្ដង។ យ៉ាងណាមិញ ក៏មិនមែន​មានន័យថា តារា​សម្ដែង​ចិន​មិន​ចេះ​ក្បាច់គុន​ ហើយ​អាច​សម្ដែង​បែប​រស់រវើក​ដូច​ពិតៗ​បាន​នោះ​ទេ។ ជាក់ស្ដែង ពួកគេម្នាក់ៗ​ក៏​មាន​ជំនាញ និងបាន​ហ្វឹកហាត់​យ៉ាង​ខ្លាំងក្លា ដើម្បី​ឲ្យការសម្ដែងកាន់តែដូច​ពិតៗមិនឆ្គាំឆ្គងនៅពេលទៅដល់ដៃអ្នកទស្សនា។

១ Bruce Lee ឬ លី​ សៀវឡុង

លោក Lee ដែល​ប្រជាជន​កម្ពុជា​ភាគច្រើន​ស្គាល់​ថា ​ជា​ លី សៀវឡុង លោក​គឺជាតារាក្បាច់គុនដំបូងបំផុត​ ដែល​មាន​ឥទ្ធិពល​លើ​ពិភពលោក។ ការ​សម្តែង​ដំបង២កំណាត់របស់​គាត់ ​គឺ​ជា​រឿងតែមួយគត់​ដែល​គាត់​ជំនាញ​និង​មាន​គេ​ស្គាល់​​ច្រើន។ ការ​សម្ដែង​រឿង​បុរាណមួយចំនួនដូចជា​ Fist of Fury, Wu Chia Hsiang, Enter the Dragon, Game of Death សុទ្ធតែបាន​បង្ហាញ​ក្បាច់គុន​ពិតៗ មិនមែនយកតួជំនួសដូចតារាផ្សេងឡើយ។ យ៉ាងណា ​តារាចិនរូបនេះ​ក៏​ជា​មនុស្ស​ដំបូង​គេ​ ដែល​នាំ​ក្បាច់​គុន​ទៅ​កាន់​ពិភពលោក​ទាំង​មូល​ឲ្យ​ស្គាល់​ពី​ប្រទេស​ចិន​ដែរ។

២ Jackie Chan ឬ ឈិនឡុង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គាត់​គឺ​ជា​មេ​ក្បាច់គុន​មួយ​ផ្សេង​ទៀត​ បន្ទាប់ពី Bruce Lee និង​ថែមទាំំងទាក់ទាញ​អ្នកគាំទ្រ ៣ ជំនាន់​នៅ​ទូទាំង​ពិភពលោក។ ភាព​កំប្លុកកំប្លែង​តែ​មួយ​គត់​របស់​ឈិនឡុងក្នុងភាពយន្ត គឺជាការ​លោត​ប្រថុយប្រថាន និង​ការ​សម្ដែង​ថ្នាក់​ដំបូង ​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​តារា​ដ៏​អស្ចារ្យ​របស់​សាធារណជនទាំងនៅក្នុងប្រទេសចិននិងអន្តរជាតិ។

៣ Jet Liឬ លី លានជា

លោកជា​តារា​ក្បាច់គុន​ ដែល​តស៊ូ​តាំង​ពី​នៅ​ហុងកុង​ រហូត​ដល់​ចិន​ដីគោក។ ជាមួយ​នឹង​ការ​សម្ដែង​ដ៏​ល្អឥតខ្ចោះ​ នៅ​ក្នុង​ប្រាសាទ Shaolin គាត់​ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​រឿង Shaolin Kung Fu ។ តួនាទី​បែប​នេះហើយ ​ដែល​លោក​បាន​សម្ដែង​ក្នុង​ភាពយន្ត​ដូច​ជា Huang Feihong, Fang shiyu, Hong xiguan, Xu Zhengyang, Huo Yuanjia ជាពិសេស គាត់​គឺ​ជា​អ្នក​នាំ​ពាក្យ​របស់​ចិន​កុងហ្វូថែមទៀតផង។

៤ Donnie Yen ឬ​​ កុំកុំ

ជាមួយនឹង​ការ​សាង​ភាព​រឹងមាំ ​ក្នុង​នាម​ជា​អ្នក​ហាត់​ប្រាណបែបស្រលាញ់សុខភាព គាត់​ក៏​ជា​តារាសំណព្វ​របស់​យុវវ័យ​ជាច្រើន​ផងដែរ។ ស្នាដៃរឿង​បុរាណ​របស់​គាត់​រួមមាន Xin liu xing hu die jian, New Dragon Gate Inn, Drunken Tai-Chi, Hero និង Forbidden Kingdom សុទ្ធតែជាស្នាដៃក្បាច់គុនមិនធម្មតាដែលបង្ហាញជំនាញដ៏រសរវើកនិងភាពប៉ុនប្រសប់។

៥ Sammo Hung Kam-Bo ឬ អាម៉ាប់

គាត់​គឺជាបុគ្គល ដែលបង្ហាញ​ភាពទាក់ទាញនៃក្បាច់គុនកុងហ្វូរបស់​ចិនមិនខុសពីអ្នកខាងលើនោះទេ។ ថ្វីដ្បិត​តែ​គាត់​មិន​សូវ​ខ្ពស់ និង​មាន​រូបរាង​ធាត់​ក៏​ពិត​មែន ប៉ុន្តែ​គាត់​មាន​ភាព​រហ័សរហួននិងឆ្លាតវៃ។ លោក​បាន​ធ្វើ​ការងារ​បាន​យ៉ាង​ល្អ​ ក្នុង​នាម​ជា​តារា​សម្ដែង មគ្គុទ្ទេសក៍​ក្បាច់​គុន និង​ជា​អ្នក​ដឹក​នាំ។ ស្ទីល​បែប​កំប្លែង​របស់​គាត់​ បង្ហាញ​ឲ្យ​គ្រប់គ្នា​ឃើញ​នូវ​ភាព​ទាក់ទាញ តែ​មួយ​គត់​នៃ​សិល្បៈ​ក្បាច់គុនចិន។

៦ Man Cheuk Chiu

តារាសម្ដែងប្រុសវ័យ ៥២ រូបវិញ មិនត្រឹមតែតារាសម្តែង លោកក៏ជាសិល្បករក្បាច់គុនចិនដែលតែងតែ​ផ្ដល់​ចំណាប់​អារម្មណ៍ដល់​ទស្សនិកជន តាមរយៈ​ការ​សាង​ភាព​សង្ហានៃសកម្មភាពគុណនិយម និង​ជា​មនុស្ស​ម្នាក់​ដែល​ប្រកប​ដោយ​មនោសញ្ចេតនា ​នៅ​ក្នុង​ខ្សែ​ភាពយន្ត ឬ​រឿង​ភាគ​ទូរទស្សន៍​របស់​គាត់។

៧ Ha Ling Chun ឬអាជ្រុយ

តួអាជ្រុយ ក្នុង​មួយ​ជីវិត​របស់​លោក បាន​យក​ឈ្នះ​បេះដូង​ទស្សនិកជន​ដោយ​ភាព​រឹងមាំ និង​រូបរាង​ដ៏​សង្ហាតាមរយៈការបង្ហាញក្បាច់គុនរស់រវើកបែបពិតៗ នៃជំនាញរបស់លោក។

៨ Wu Jing

គាត់​ធ្លាប់​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ច្រើន​បំផុត។ រឿង​ភាគ​ទូរទស្សន៍​អំពី​តៃជី​ បាន​ណែនាំ​គាត់​ដល់​សាធារណជនឲ្យបានស្គាល់។ ចាប់តាំងពីពេលនោះមក មនុស្សកាន់តែ​ច្រើនឡើងចងចាំ​ស្ទីល​សង្ហា និង​គួរ​ឲ្យ​ស្រលាញ់​របស់​គាត់តាមរយៈក្បាច់គុន ដែលលោកបង្ហាញ។

១០ Michelle Yeoh

ជាមួយនឹងការសម្តែងដ៏ល្អឥតខ្ចោះ និងស្ទីលប្លែកៗរបស់នាង នាងបានប្រើជំនាញក្បាច់គុនដ៏ខ្លាំង ដើម្បី​ប្រយុទ្ធ​នៅហូលីវូដ​អស់ជាច្រើនឆ្នាំ។ ស្នាដៃបុរាណដូចជា Tai Chi Master Zhang Sanfeng និង Crouching Tiger, Hidden Dragon បានធ្វើ​ឲ្យ​នាងល្បីល្បាញជាសាធារណៈមកទល់សព្វថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សារមន្ទីរនៅ ចិន ជាសំណង់អច្ឆរិយ នៃស្ថាបត្យកម្មអស្ចារ្យខ្លាំង ផ្ទុករឿងរ៉ាវប្រវត្តិសាស្ត្រ ចាក់ស្រេះម៉ឺនឆ្នាំ

ចុចអាន៖គុក ១០ កន្លែង ល្បីថា សាហាវឃោរឃៅ និងហិង្សាលើអ្នកទោសជាងគេ លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម