ជីវិតកម្សាន្ដ
តារាកំប្លែងជើងចាស់ មាស សារ៉ាន់ ធ្លាក់ខ្លួនឈឺធ្ងន់កំពុងខ្វះលទ្ធភាពព្យាបាល
តារាចម្រៀងនិងកំប្លែងជើងចាស់លោកគ្រូ មាស សារ៉ាន់ មុននេះបន្តិចត្រូវបានប្រភពបង្ហើបមកថាលោកគ្រូបានធ្លាក់ខ្លួនឈឺត្រូវចូលសង្គ្រោះនៅមន្ទីរពេទ្យ ខណ:កំពុងខ្វះខាតលទ្ធភាពព្យាបាលផងដែរ។
បើយោងតាមការបង្ហោះនៅលើផេកសិល្បករកម្ពុជានារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ បានរៀបរាប់ថា អាណិតគាត់ណាស់លោកគ្រូ មាស សារ៉ាន់ គាត់ជាតារាចម្រៀងជើងចាស់ សូមជួយគាត់ផង តារាចម្រៀងកំប្លែងលោក មាស សារ៉ាន់ មានអាយុ៦៨ឆ្នាំ គាត់មានជំងឺតម្រង់នោមនិងរលាកខ្នែងពោះវៀន ។
ប្រភពបានបន្តថា ដោយសារបញ្ហាជំងឺខាងលើទើបក្រុមគ្រូពេទ្យតម្រូវអោយគាត់វះកាត់។ គាត់វះកាត់នៅមន្ទីរពេទ្យសំពៅមាស តែឥឡូវគាត់អត់មានលទ្ធភាពទេសូមប្អូនជួយគាត់ផងនេះ បើតាមការបញ្ជាក់ពីលោក មាស សារិទ្ធ ដែលជាកូនបង្កើតរបស់លោកគ្រូ មាស សារ៉ាន់ ។
តាមរយ:ដំណឹងនេះដែរ គេឃើញមានមហាជននិងអ្នកគាំទ្រជាច្រើនបានសម្តែងការអាណិតអាសូរហើយផ្ញើសារជូនពរឲ្យតារាចម្រៀងនិងកំប្លែងជើងចាស់លោកគ្រូ មាស សារ៉ាន់ ឆាប់ជាសះស្បើយពីជំងឺផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក