Connect with us

ជីវិតកម្សាន្ដ

លោក ម៉ុន សារិ អតីតតារាភាពយន្ត និងជាធនធានដ៏ជំនាញផ្នែករៀបចំឆាក បានទទួលមរណភាព

បានផុស

នៅ

មហាជន និងអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើន បានសម្ដែងការសោកស្តាយ ចំពោះមរណភាពរបស់លោក ម៉ុន សារិ អតីតតារាភាពយន្ត និងជាធនធានដ៏ជំនាញ ផ្នែករៀបចំឆាកភាពយន្ត។

លោក ម៉ុន សារិ គឺជាអតីតតួសម្ដែង ក្នុងរឿងក្លាហាន៩ ដែលធ្លាប់ដើរតួ ជាមួយពិធីករប្រុសល្បីឈ្មោះ វី យ៉ារ៉ូ ,តារាសម្ដែង ឌី សូនីតា,បវរកញ្ញាចក្រវាលឆ្នាំ ២០២០ រ៉េត សារីតា និងសិល្បករ​-សិល្បការិនី​ផ្សេង​ទៀត ហើយក្រៅពីការសម្ដែង លោកក៏ជាអ្នកធ្វើការរៀបចំតុបតែងឆាកថត ​ក្នុងវិស័យភាព​យន្ដខ្មែរ​មួយ​រូប ផងដែរ។

បើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក Amazin g Cambodia បានរៀបរាប់ពីដំណឹងដ៏សោកសៅនេះថា «ថ្វីដ្បិតតែខ្ញុំមិនបានស្គាល់ជីវប្រវត្តិ និងស្នាដៃលម្អិតរបស់លោកកន្លងមក តែក៏សូមចូលរួមរំលែក ទុក្ខចំពោះការបាត់បង់លោក ពូ សារិ ( Sarik Mon ) ធនធានមនុស្សជំនាញរៀបចំតុបតែងឆាកភាព យន្តដ៏ចំណានម្នាក់»។

ប្រភពបន្តថា «ផលិតករភាពយន្ត និងតួសម្តែងជាច្រើន ដែលធ្លាប់ប្រឡូកការងារ ជាមួយលោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ហើយថែមទាំងបាននាំគ្នា ជួយឧបត្ថម្ភដល់បុណ្យសពរបស់គាត់ ដែលកំពុងខ្វះខាតថែមទៀតផង។ សូមវិញ្ញាណក្ខន្ធលោកពូ បានទៅកាន់សុគតិភព»។

ដោយឡែកអ្នកនិពន្ធ យឹម តាស្រង់ ក៏បានផ្ញើសាររំលែកទុក្ខដែរថា «ទោះយ៉ាងណាគាត់ធ្លាប់រួមការងារជាមួយខ្ញុំច្រើនលើកដែរ សូមចូលរួមរំលែកទុក្ខជាមួ យក្រុមគ្រួសារលោកពូផង នឹងសូមចូលរួមបុណ្យ សព១លានរៀល។ លោក ពូ សារិ ធ្វើការងារផ្នែកភាពយន្តទទួលមរណភាព ដោយសារជំងឺកូវីដ-១៩»៕

អត្ថបទ៖ ចាន់រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម