ជីវិតកម្សាន្ដ
តារាម៉ូដែលរូបស្រស់ តួកគី ត្រូវរារាំងមិនឲ្យជិះយន្តហោះ ព្រោះស្លៀកពាក់ដូចស្រាត
តារាម៉ូដែលម្នាក់ ត្រូវបានរារាំងមិនឲ្យឡើងជិះយន្តហោះ ដោយសារតែស្លៀកសម្លៀកបំពាក់មើលទៅដូចស្រាត។
Deniz Saypinar ដែលផ្លាស់ពីប្រទេសតួកគី ទៅរស់នៅសហរដ្ឋអាមេរិក ហៀបនឹងជិះយន្តហោះចេញពីរដ្ឋតិចសាស់ ទៅកាន់ទីក្រុង ម៉ៃអាមី ទៅហើយនៅពេលនាងត្រូវបានបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក រារាំង។
នៅលើ Instagram នាងបានប្រាប់អ្នក Follow មួយលាននាក់របស់នាងថា “អ្នកនឹងមិនជឿអ្វីដែលបានកើតឡើងចំពោះខ្ញុំនៅឯអាកាសយានដ្ឋាន តិចសាស់ នោះទេ។ តាមពិតគេមិនបាននាំខ្ញុំឡើងយន្តហោះឡើយ ព្រោះគេនិយាយថា អ្នកស្រាត ហើយអ្នកធ្វើឲ្យគ្រួសារដទៃអន់ចិត្ត”។
នាងពន្យល់ថា នាងបានផ្លាស់ទៅសហរដ្ឋអាមេរិកដើម្បីទទួលសេរីភាពក្នុងនាមជាស្ត្រី ប៉ុន្តែគួរឲ្យអស់សំណើច ដែលត្រូវបញ្ឈប់ពីការឡើងយន្តហោះចំពោះអ្វីដែលនាងស្លៀកពាក់។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកបាននិយាយថា “ដូចដែលមានចែងក្នុងលក្ខខណ្ឌ អតិថិជនទាំងអស់ត្រូវតែស្លៀកពាក់ឲ្យបានសមរម្យ ហើយសម្លៀកបំពាក់ដែលធ្វើឲ្យអាក់អន់ចិត្ត មិនត្រូវបានអនុញ្ញាតនៅលើជើងហោះហើររបស់យើងឡើយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ កូនស្រីពៅស្ដេចចម្រៀង Michael Jackson ស្រាតននលគោក ក្នុងពិធីបុណ្យមួយ
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក