ជីវិតកម្សាន្ដ
ជីវប្រវត្តិដ៏កម្សត់ នៃជីវិតកូនប្រុស តារាក្បាច់គុន លី សៀវឡុង ស្លាប់ក្រោមអាថ៌កំបាំង ស្រដៀងនឹងឪពុក
Bruce lee (Lee Jun-fan ) ឬ លីសៀវឡុង ដែលទស្សនិកជនកម្ពុជាស្គាល់ច្បាស់ថា ជាតារាក្បាច់គុនចិនដ៏ពូកែនឹងជាតួសម្ដែង នាំវិស័យក្បាច់គុនបុរាណ ឲ្យដល់ពិភពលោកបានស្គាល់។
យ៉ាងណាមិញ លី សៀវឡុង ក៏មានកូន២នាក់ ប្រុស១ស្រី១គឺ Brandon Lee និង Shannon Lee ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/image-asset.jpeg)
តើ Brandon Lee ជានរណា?
Brandon Lee គឺជាកូនប្រុសរបស់តារាក្បាច់គុន លី សៀវឡុង ។ គាត់បានចាកចេញពីមហាវិទ្យាល័យ ហើយចូលមកសម្ដែងភាពយន្តដែលខ្លួនស្រលាញ់។ ប៉ុន្តែជាអកុសលលោក Lee បានស្លាប់នៅក្នុងការសម្ដែងរឿង The Crow ខណៈពេលបាញ់កាំភ្លើងខុសបច្ចេកទេស ដោយលោកបានស្លាប់ពេលបញ្ចូនទៅកាន់មន្ទីពេទ្យ។ ខ្សែភាពយន្តនេះ ត្រូវបានបញ្ចប់ និងចេញផ្សាយបន្ទាប់ពីការស្លាប់របស់ Lee ។
ខ្សែជីវិតជីវិតដំបូង
លោក Lee កើតនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ១៩៦៥ នៅ Oakland រដ្ឋ California ។ កូនប្រុសរបស់អ្នកជំនាញក្បាច់គុនរូបនេះ មានអាជីពដ៏ជោគជ័យរបស់គាត់ ប៉ុន្តែត្រឹមមួយពព្រិចភ្នែក សោកនាដកម្មមួយបានកើតឡើងស្រដៀងនឹងឪពុកលោកដែរ។ លោក Lee បានបាត់បង់ឪពុកនៅពេលគាត់មានអាយុត្រឹមតែ ៨ ឆ្នាំប៉ុណ្ណោះ។ លី សៀវឡុង ដែលជាឪពុក បានស្លាប់ដោយសារជំងឺរលាកខួរក្បាល ដោយបង្កើតឡើងពីសារធាតុរាវក្នុងខួរក្បាល ក្នុងទីក្រុងហុងកុង ក្រោមកាលៈទេសៈអាថ៌កំបាំង រហូតមកទល់បច្ចុប្បន្ននេះ។ បន្ទាប់ពីការស្លាប់របស់ឪពុក គាត់បានផ្លាស់ទៅ Seattle ជាមួយម្តាយនិងប្អូនស្រី។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/7456e5dd09bb567a6fc59a172676963a-756x1024.jpg)
ក្នុងពេលរស់នៅទីនោះ លោកបានតស៊ូធំឡើង និងមានការផ្លាស់ប្តូរច្រើន ដើម្បីមានវាសនាដូចជាឪពុករបស់ខ្លួន។ កាលនៅវ័យជំទង់ គាត់បានជួបបញ្ហា ហើយបានបោះបង់ការសិក្សានៅវិទ្យាល័យជាច្រើនដង (ចូលចិត្តបង្ករឿង)។ ក្រោយមកគាត់បានចំណាយពេលមួយឆ្នាំ នៅមហាវិទ្យាល័យ Emerson ក្នុងទីក្រុង Boston ដើម្បីសិក្សារឿងល្ខោន។ ខណៈមហាវិទ្យាល័យមិនមែនជាអ្វីដេលគាត់ស្រលាញ់ តែការសម្ដែងឯណោះវិញទេ ដែលជាចំណង់ចំណូលចិត្តរបស់គាត់។
គាត់បានផលិតខ្សែភាពយន្តដំបូងរបស់គាត់ ដែលមានចំណងជើងថា Legacy of Rage (១៩៨៦) នៅទីក្រុងហុងកុង ដែលជាភាសាកាតាំង និងជាភាសាដែលគាត់ស្គាល់តាំងពីកុមារភាព។
អាជីពដំបូង
Lee បានបង្ហាញខ្លួនក្នុងរឿង Kung Fu: The Movie ជាមួយ David Carradine ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍។ គាត់បានដើរតួជាឃាតកដ៏សាហាវ ហើយឈុតឆាកប្រយុទ្ធដ៏មានឥទ្ធិពល បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកទស្សនា។ ត្រលប់ទៅអេក្រង់ធំវិញ Lee បានផលិតខ្សែភាពយន្តសកម្មភាពចំនួនបីគឺ Laser Mission (១៩៩០), Showdown in Little Toyko (១៩៩១) ជាមួយ Dolph Lundgren និង Rapid Fire (១៩៩២) ជាមួយ Powers Boothe ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/MT-BRANDON-OFF-PLATT-1024x683.jpg)
”The Crow’ and Untimely Death ជាខ្សែភាពយន្តដែលគាត់សម្ដែងចុងក្រោយមុនពេលស្លាប់
ជាមួយនឹងអាជីពរបស់គាត់ដែលកំពុងកើនឡើង Lee បានចុះហត្ថលេខាលើការលេង Eric Draven ក្នុងរឿង The Crow ដោយផ្អែកលើសៀវភៅកំប្លែងរបស់ James O’Barr ។ នៅក្នុងខ្សែភាពយន្តនេះ តួអង្គរបស់គាត់គឺជាតន្ត្រីកររ៉ុកដែលត្រូវបានសម្លាប់ ដែលត្រលប់មកពីសេចក្តីស្លាប់ ដើម្បីសងសឹកក្រុមទំនើង ដែលបានសម្លាប់គាត់ និងមិត្តស្រីរបស់គាត់។ ជាអកុសល មានឧប្បត្តិហេតុជាបន្តបន្ទាប់ ក្នុងអំឡុងពេលនៃការបាញ់ប្រហារ ដោយចាប់ផ្តើមពីថ្ងៃដំបូងដែលសមាជិកនាវិកម្នាក់ ស្ទើរតែត្រូវចរន្តអគ្គិសនីឆក់។ នៅពេលបញ្ចប់ការផលិត លោក Lee កំពុងសម្តែងសម ឈុតស្លាប់របស់លោកសម្រាប់រឿងនេះ នៅពេលនោះហើយ ដែលលោកត្រូវគ្រាប់កាំភ្លើងដែលហាត់សម បាញ់ទម្លុះពោះគាត់ ហើយធ្លុះចូលទៅជិតឆ្អឹងខ្នង ក្នុងសភាពធ្ងន់ធ្ងរ។
ភ្លាមៗ Lee ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយគ្រូពេទ្យព្យាយាមវះកាត់យកគ្រាប់ចេញនិង បញ្ឈប់ការហូរឈាម ប៉ុន្តែជាអកុសល ការសង្រ្គោះមិនទទួលបានជោគជ័យឡើយ។ គាត់បានស្លាប់នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ១៩៩៣ ដោយសាររបួសរបស់គាត់ធ្ងន់ធ្ងរពេក។
ទោះយ៉ាងណា អ្វីដែលជាការសោកសង្រេងនោះគឺ មុនឧបទ្ទវហេតុដ៏សោកសៅនេះ លោក Lee មានគម្រោងរៀបការជាមួយគូដណ្តឹងនៅថ្ងៃទី ១៧ ខែមេសា ក្នុងប្រទេសម៉ិកស៊ិក។ ផ្ទុយទៅវិញ គាត់ត្រូវបានគេបញ្ចុះនៅជាប់នឹងឪពុករបស់គាត់នៅទីក្រុង Seattle នៅថ្ងៃទី ៣ខែមេសា ឆ្នាំ ១៩៩៣។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/photo_Bruce-Lee-Brandon-Lee-lotusmartialarts.jpg)
ក្រោយការស្លាប់របស់លោក មានពាក្យចចាមអារ៉ាមជាច្រើន ពីការបាញ់ប្រហារនេះថា មានចេតនាឬអត់ ។ មានការស៊ើបអង្កេតមួយ ដែលកំណត់ថា ការស្លាប់របស់គាត់គឺជាគ្រោះថ្នាក់មួយ លទ្ធផលនៃកាំភ្លើង prop មិនត្រូវបានត្រួតពិនិត្យត្រឹមត្រូវ រវាងការប្រើប្រាស់នោះទេ។ រហូតមកដល់ពេលនេះ វានៅតែជាស្លាប់ដ៏អាថ៏កំបាំង និងចម្រូងចម្រាស ស្រដៀងនឹងឪពុកខ្លួនដែរ។
The Crow ត្រូវបានចេញផ្សាយនៅឆ្នាំបន្ទាប់ ក្រោយពីឈុតបន្ថែមត្រូវបានថត ដើម្បីបញ្ចប់ខ្សែភាពយន្ត។ ទស្សនិកជនបានសម្រុកចូលទៅមើលភាពយន្តចុងក្រោយ ដ៏គួរឲ្យខ្លាចរបស់ Lee និងសូមឧទ្ទិសវិញ្ញាណក្ខន្ធលោកឲ្យបានទៅកាន់ទីស្ងប់សុខ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គុក ១០ កន្លែង ល្បីថា សាហាវឃោរឃៅ និងហិង្សាលើអ្នកទោសជាងគេ លើពិភពលោក
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង