ជីវិតកម្សាន្ដ
សុខ ស្រីម៉ុច សម្រស់កាន់តែស្រស់ស្អាត ក្រោយបាត់មុខពីសិល្បៈមួយរយៈខ្លី
តារាសម្តែងស្រីមានប្រជាប្រិយភាពកញ្ញា សុខ ស្រីម៉ុច ទោះបីជាគិតមកទល់ពេលនេះ អាជីពសិល្បៈរបស់នាងហាក់មានភាពស្ងប់ស្ងាត់បន្តិច អំឡុងពេលផ្ទុះជំងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែសន្ទុះនៃការគាំទ្រនិងរូបសម្ផស្សរបស់តារាស្រីរូបនេះ ហាក់ពុំមានការបាត់ស្រុតចុះឬថមថយប្រជាប្រជាប្រិយភាពឡើយ។

ជាមួយគ្នានៃការរក្សាបានប្រជាប្រិយភាពនេះដែរ បច្ចុប្បន្នតារាស្រីកញ្ញា សុខ ស្រីម៉ុច ក៏មានការប្រែប្រួលខ្លាំងទាំងជីវភាពរស់នៅប្រចាំថ្ងៃ និងភាពហ៊ឺហាប្រើប្រាស់របស់មានតម្លៃថ្លៃៗមិនចាញ់តារាស្រីឯទៀតនោះទេ។ មិនតែប៉ុណ្ណោះ ស្រីម៉ុច ក៏កាន់តែមានភាពសិចស៊ីស្រស់ស្អាតខ្លាំងជាងមុនទៀតផង។ ការរក្សាបានទីផ្សារសិល្បៈ តាមរយៈការចេញសម្តែង-ច្រៀងនិងភាពសិចស៊ីស្រស់ស្អាតពីក ញ្ញា សុខ ស្រីម៉ុច ពេលនេះក៏ត្រូវទស្សនិកជនមួយចំនួនយល់ថា នាងនូវតែអាចក្តាប់បានឱកាសចេញកើបលុយ ដើម្បីតម្រូវជីវភាពនិងភាពហ៊ឺហាប្រចាំថ្ងៃ។ ម្យ៉ាងទៀត សម្រាប់ស្ទុះនៃការគាំទ្រ នៅតែមានច្រើននេះ ក៏ព្រោះតែសមត្ថភាពនិងទេពកោសល្យរបស់ ស្រីម៉ុច រក្សាបានគ្រឹះដ៏រឹងមាំចំពោះអាជីពសិល្បៈសព្វថ្ងៃ។


តារាសម្តែងកញ្ញា សុខ ស្រីម៉ុច បញ្ជាក់ថា ចំពោះអាជីពសិល្បៈបច្ចុប្បន្ននៅតែមានដំណើរការល្អដូចមុខគ្រាន់តែពេលខ្លះ នាងហាក់រៀងរយាលបន្តិច ព្រោះជាប់រវល់ការងារផ្ទាល់ខ្លួនខាងក្រៅ។ ស្រីម៉ុច បាននិយាយទៀតថា បច្ចុប្បន្នក៏មានការការទាក់ទងហៅចេញច្រៀងនិងថតសម្តែងជាបន្តបន្ទាប់ ពីបណ្តាស្ថានីយទូរទស្សន៍និងផលិតកម្មភាពយន្តក្នុងស្រុកមួយចំនួន ផងដែរ។ បន្ថែមពីលើនេះ សុខ ស្រីម៉ុច និយាយថា ទោះបីជាពេលខ្លះនាងរវល់ការងារខាងក្រៅ ក៏នៅតែមិនបោះបង់អាជីពសិស្បៈ ដែលនាងបានខិតខំពង្រឹងសមត្ថភាពនិងទេពកោសល្យ ដើម្បីសាងកេរ្តិ៍ជាច្រើនឆ្នាំរហូតមកទល់ពេលបច្ចុប្បន្ននោះដែរ ពិសេសជាងនេះ នាងក៏អរគុណដល់ទស្សនិកជន ដែលតែងតែគាំទ្រនិងឲ្យតម្លៃលើការសម្តែងរបស់នាងរហូតមក៕


អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ តារារ៉េប ជីដេវីត ត្រៀមចេញចម្រៀងក្នុងផលិតកម្មថ្មី នៅពេលឆាប់ៗខាងមុខនេះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង