ជីវិតកម្សាន្ដ
មានរឿងអ្វី សុខ ពិសី ពោលពាក្យសុំទោសគ្រួសារ?
ភ្នំពេញ៖ តារាចម្រៀងសំនៀងផ្អែមកញ្ញា សុខ ពិសី មិនត្រឹមជាតារាស្រីដែលរក្សាបានការគាំទ្រ និងប្រជាប្រិយភាពច្រើននោះទេ ពោលគឺចាប់តាំងពីចូលប្រឡូកសិល្បៈ នាងពុំដែលបង្ករឿងអាស្រូវ ឬកើតជម្លោះជាមួយនណាម្នាក់ទេ សូម្បីតែមិត្តភក្តិសិល្បៈដូចគ្នា។ ដោយឡែករឿងដែលធ្វើឱ្យអ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្តាញសង្គមចាប់អារម្មណ៍នោះ កញ្ញា សុខ ពិសី មុននេះស្រាប់តែពន្លយពាក្យមួយប្រយោគនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយនិយាយសុំទោសគ្រួសារដែលតែងលំបាកនៅតាមមើលថែនាងគ្រប់ពេល។
ខ្លឹមសារកញ្ញា សុខ ពិសី បានលើកឡើងដូច្នេះថា៖ “កាត់បន្ថយអារម្មណ៍តានតឹង យើងនឹងរកក្តីសុខឃើញខ្លះៗទោះមិនច្រើន។ សុំទោសដែលពេលខ្លះធ្វើឱ្យក្រុមគ្រួសារលំបាក ព្រោះនៅតែតាមមើលថែរ”។
ជាមួយនឹងការបង្ហោះនេះ គេឃើញមានអ្នកគាំទ្រជាច្រើនបានបញ្ចេញយោបល់នូវការលើកទឹកចិត្ត និងសរសេរថា សុខ ពិសី ជាតារាចម្រៀងដែលមានចរឹតល្អ។
កញ្ញា សុខ ពិសី ថ្វីត្បិតតែបច្ចុប្បន្ននាងហាក់មានវ័យរាងច្រើនបន្តិចហើយពិតមែន តែបើនិយាយពីប្រជាប្រិយភាព និងទីផ្សារការគាំទ្រនៅតែរក្សាបានស្ទុះខ្លាំងដូចដើម៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា