ជីវិតកម្សាន្ដ
តារាជើងចាស់នាទសវត្សរ៍ទី ៦០-៧០ រូបកាយឃ្លាតទៅ តែបន្សល់កិត្តិនាមឲ្យកូនខ្មែរចងចាំ ក្នុងដួងចិត្ត
ប្រយោគមួយឃ្លា បានតំណាលតៗគ្នាថា “ទូកទៅ កំពង់នៅ” ប្រៀបបាននឹងតារាជើងចាស់ កាលពីជំនាន់ទសវត្សរ៍ទី ៦០-៧០ ទោះបីពួកគាត់បានលាចាកលោកទៅហើយក្ដី តែស្នាដៃរបស់សិល្បករជំនាន់មុនទាំងអស់ នៅតែមានការគាំទ្រពីមហាជនដដែល។
យ៉ាងណាក៏ដោយ នៅតែមានក្មេងៗជំនាន់ក្រោយតិចណាស់ ដែលបានដឹង និងស្គាល់ថា ជាតារាជើងចាស់សម័យមុន។ដូច្នេះកម្ពុជាថ្មី សូមបង្ហាញមុខតារាជើងចាស់ប៉ុន្មានរូប ដែលឃ្លាតកាយ តែឈ្មោះនៅតែរងំក្នុងដួងចិត្តទស្សនិកជនដដែល។
១ លោក ណុប ណែម
![](https://www.kampucheathmey.com/wp-content/uploads/2022/01/១-20.jpg)
លោកជាអតីតតារាភាពយន្តជើងចាស់ ពោរពេញដោយបទពិសោធន៍ និងមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងប្រទេសកម្ពុជា កាលពីអំឡុងទសវត្សរ៍ទី៦០-៧០។ លោកកើតក្នុងឆ្នាំ ១៩៣៦ នៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកមានបងប្អូនបង្កើតសរុប៨នាក់ ក្នុងនោះមានប្រុស៥នាក់ និង ស្រី៣នាក់។ ជាអកុសល លោកបានលាចាកលោកនៅក្នុងជំនាន់ប៉ុលពត គួរជាទីសោកស្ដាយ។
២ អ្នកស្រី សោម វណ្ណសូដានី
![](https://www.kampucheathmey.com/wp-content/uploads/2022/01/3-15.jpg)
អ្នកស្រីជាអតីតតារាភាពយន្តដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេង កាលពីអំឡុងទសវត្សរ៍ទី៦០និងដើម៧០ ដែលមានរូបសម្ផស្សស្រស់សោភា ចរិត ទន់ភ្លន់ សុភាពរាបសា ស្រគត់ស្រគំ និង ពោរពេញទៅដោយទេពកោសល្យសម្ដែងយ៉ាងសក្ដិសមឥតខ្ចោះ។ អ្នកស្រីមានឈ្មោះដើម សោម វណ្ណស៊ុក កើតនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ឪពុកឈ្មោះសោម ផន ជាទាហានហ្លួង ម្ដាយឈ្មោះព្រាប មុត ជាមេផ្ទះ។
៣ លោក គង់ សំអឿន
![](https://www.kampucheathmey.com/wp-content/uploads/2022/01/៣-18.jpg)
លោកជាតារាភាពយន្តខ្មែរម្នាក់ ដែលមានប្រជាប្រិយភាពជាងគេក្នុងអំឡុងទសវត្សរ៍ ទី៦០-៧០ ។ មហាជនខ្មែរទូទៅដែលមានអាយុ៤០ឆ្នាំឡើង គឺសុទ្ធតែបានស្គាល់លោកយ៉ាងច្បាស់ តាមរយៈខ្សែភាពយន្តជាច្រើន ដែលលោកបានសម្ដែង ។ កើតនៅឆ្នាំ ១៩៤១ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ទោះបីគ្រួសារលោក តឹងតែងចំពោះកូនៗ លើវិស័យសិល្បៈក្តី តែលោកបានលួចទៅសម្តែងភាពយន្ត នៅឆ្នាំ១៩៦០ គឺរឿង កម្មម្ដាយ។ ប៉ុន្តែ រឿងដែលធ្វើឲ្យលោកល្បីល្បាញ គឺរឿងសព្វសិទ្ធ របស់លោកលី ប៊ុនយីម នៃផលិតកម្មរន្ទះពេជ្រភាពយន្ត ហើយនៅពេលនេះហើយ ដែលឪពុករបស់លោកដឹងថា លោកបានក្លាយជាតារាភាពយន្ត។
៤ អ្នកស្រី ទិត្យ វិជ្ជរ៉ាដានី
![](https://www.kampucheathmey.com/wp-content/uploads/2022/01/4-20.jpg)
ជាតារាឯកភាពយន្តដ៏មានឈ្មោះល្បីល្បាញដាច់គេ នាអំឡុងចុងទសវត្សរ៍ទី៦០ និង ដើមសតវត្សរ៍ ៧០ ដែលមានវង់ភក្ត្រស្រស់ផូរផង់ ថ្ពាល់ខួចទាំងសងខាង ប្រកបដោយស្នាមញញឹមដ៏មានមន្តស្នេហ៍ ហើយមានទេពកោសល្យសម្ដែងយ៉ាងរស់រវើកសក្ដិសមឥតខ្ចោះ។ អ្នកស្រីមានកម្ពស់ត្រឹមតែ១,៥០ម៉ែត្រប៉ុណ្ណោះ តែរាងដ៏តូចច្រឡឹងមានអានុភាពទាក់ទាញរបស់អ្នកស្រីធ្វើឲ្យអ្នកស្រីបានវាយផ្ដាច់តារាភាពយន្តស្រីដទៃទៀតនាសម័យនោះ ។ អ្នកស្រីទិត្យ វិជ្ជរ៉ាដានី កើតនៅឆ្នាំ១៩៤៨ នៅទីក្រុងភ្នំពេញ ។ គាត់ជាបុត្រីរបស់លោក សារឹម និងអ្នកស្រី អុក ស៊ន ។ នៅឆ្នាំ១៩៧៥ អ្នកស្រីត្រូវជម្លៀសទៅកាន់ខេត្តបាត់ដំបង ហើយបានទទួលមរណភាពក្នុងឆ្នាំ ១៩៧៩ ពេលរបបខ្មែរក្រហមដួលរលំដោយសារសម្រាលបុត្រតាមផ្លូវពេលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ។
៥ លោក ហ៊ុយ សាន់
![](https://www.kampucheathmey.com/wp-content/uploads/2022/01/0278c3fb-1264-40d8-bf3c-08c32c7b0142.jpg)
លោកកើតនៅថ្ងៃទី១១ ធ្នូ ១៩៣៨ កាលពីជំនាន់សង្គមរាស្ត្រនិយម មកដល់សម័យយើងសព្វថ្ងៃនេះ លោកជា គ្រូក្បាច់គុនដំបងខ្មែរបុរាណ ជាកីឡាករជើងឯកទទួលពានរង្វាន់អូឡាំពិច ជាតារាភាពយន្ត និងជាអ្នកផលិតខ្សែភាពយន្ដផងដែរ។ យ៉ាងណាមិញ លោកក៏បានទទួលមរណភាពកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃចន្ទ ទី២៦ តុលា ២០១៥ ក្នុងជន្មាយុ ៧៧ ឆ្នាំ នៅលើទឹកដីសហរដ្ឋអាមេរិក
៦ លោកជា យុទ្ធថត
![](https://www.kampucheathmey.com/wp-content/uploads/2022/01/6-9-758x1024.jpg)
កើតក្នុងឆ្នាំ ១៩៣៥ នៅតំបន់ជ្រោយចង្វា ត្រើយម្ខាងភ្នំពេញ។ ឪពុកឈ្មោះជា ថោង ជាគ្រូពេទ្យ ម្តាយឈ្មោះស ងួន ជាមេផ្ទះ។ លោកជាកូនទី២ ក្នុងចំណោមបងប្អូនប្រុស៣នាក់ គឺ ៖ ជា យុទ្ធធន, ជា យុទ្ធថន,និង ជា យុទ្ធអេង។
បងប្អូនបង្កើតទាំង៣នាក់របស់លោក បានស្លាប់បាត់បង់ជីវិតអស់ទៅហើយ ។ មុនចូលប្រឡូកវិស័យភាពយន្ត លោកធ្លាប់ធ្វើជាពេទ្យបឋមម្នាក់បំរើការនៅមន្ទីរពេទ្យព្រះកុសុមៈ ហើយក្រោយមក លោកធ្វើការជាអ្នកយាមទូតនៅស្ថានទូតអាមេរិកប្រចាំស្រុកខ្មែរ។ លោកមានភរិយាទីមួយ គឺអ្នកស្រីវណ្ណ ភូមី និងភរិយាទីពីរ ជាតារាសម្ដែងរួមជំនាន់គឺអ្នកស្រីសោម វណ្ណសូដានី ។ លោក បានលាចាកលោកនៅក្នុងរបបវាលពិឃាតក្នុងឆ្នាំ ១៩៧៦ នៅឯទឹកដីខេត្តបាត់ដំបង។
៧ អ្នកស្រី គីម ណូវ៉ា
![](https://www.kampucheathmey.com/wp-content/uploads/2022/01/58543602_1793232924110343_3465468519682932736_n.jpg)
កើតនៅក្នុងឆ្នាំ ១៩៤៦ នៅស្រុក ពាមរ ខេត្តព្រៃវែង អ្នកស្រីចាប់ផ្ដើមចូលប្រណូកក្នុងវិស័យឧស្សាហកម្មសម្តែងភាពយន្តនៅក្នុងឆ្នាំ ១៩៦៤ ។ អ្នកស្រីគឺជាតារាសម្ដែងស្រីម្នាក់ ដែលមានរូបសម្រស់បានទាំងព្រម រូបសម្បត្តិស្រស់សោភា ចរិតទន់ភ្លន់សុភាពរៀបសារ ព្រមទាំងកំពស់ត្រូវតាមស្តង់ដារ បែបតារាអន្តរជាតិ ។ គីម ណូវ៉ា គឺជាតារាឯកស្រីនៅក្នុងរឿង ទេពធីតាយ៉ព្រះក្លិន រឿង ព្រះថោងនាងនាគ រឿង នាងនាគត្រាច់ចរ ជាដើម ។ ស្វាមីរបស់អ្នកស្រី គឺជាតារាសម្ដែងដ៏ល្បីល្បាញដូចគ្នាគឺលោក ណុប ណែម ។
អ្នកស្រី ក៏ធ្លាប់បានទទួលពានមាស ជាតារាស្រីដ៏ឆ្នើមនៅក្នុងរឿង សំលេងខ្លែងឯក ព្រមទាំងពានដទៃជាច្រើនទៀត ។ គួរឲ្យសោកស្ដាយអ្នកស្រី ព្រមទាំងស្វាមីនិងបុត្រអាយុ៦ឆ្នាំ ត្រូវបានខ្មែរក្រហមសំលាប់ នៅគុកក្រាំងតាចាន់ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។
ខាងលើនេះ គ្រាន់តែតារាជើងចាស់ដែលខាងយើងខ្ញុំបានលើកឡើងប៉ុណ្ណោះ ហើយក៏មានសិល្បករល្បីៗជាច្រើនរូបទៀតដែលបានឃ្លាតកាយទៅហើយ តែកេរ្តិ៍ឈ្មោះនៅតែល្បីល្បាញ មកទល់ពេលនេះ ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មកមើលតារាខ្មែរ ៣ ដួង គ្រងឈុតសម័យបុរាណ ពិតជាស្វាហាប់និងសង្ហាដូចគ្នា
ចុចអាន៖តារាខ្មែរល្បីៗ៦ដួង ហក់ចូលវិនិយោគក្នុងវិស័យអចលនទ្រព្យណែនពេញដៃ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?