Connect with us

ជីវិតកម្សាន្ដ

Thuy Tien ក្លាយជាបវរកញ្ញា MGI ដំបូង រកចំណូលបានច្រើនជាងគេឱ្យក្រុមហ៊ុន

បានផុស

នៅ

ក្រោយត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ បវរកញ្ញា Nguyen Thuc Thuy Tien ដែលជាម្ចាស់មកុដ ​Miss Grand International ប្រចាំឆ្នាំ២០២១ ត្រូវបានក្រុមហ៊ុនក្នុងស្រុកជាច្រើនទាក់ទងផ្សាយពាណិជ្ជកម្មយ៉ាងមមាញឹក ដែលនេះបានធ្វើឱ្យនាងក្លាយជា ​MGI ដំបូងបំផុត រកចំណូលឱ្យក្រុមហ៊ុន Miss Grand បាន​ច្រើនជាងគេបង្អស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយក្លាយជាម្ចាស់ជយលាភីឯកប្រចាំកម្មវិធី Thuy Tien ទទួលបានការចាប់អារម្មណ៍បំផុតមិនថាក្នុងស្រុក ឬលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងឧស្សាហកម្មកម្សាន្តវៀតណាមតែម្ដង។ ដោយសារប្រជាប្រិយភាពរបស់នាង នាងបានទទួលកុងត្រាផ្សាយពាណិជ្ជកម្មជាមួយក្រុមហ៊ុនជាច្រើន រហូតធ្វើឱ្យបវរកញ្ញារូបនេះទទួលបានកម្រៃខ្ពស់បំផុត។

Thuy Tien កាន់តែមានភាពមមាញឹកនឹងការងារ ជាពិសេសការថតស្ពត និងថតផ្សាយពាណិជ្ជកម្មសម្រាប់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសកំណើត បន្ទាប់ពីនាងទៅដល់មិនបានប៉ុន្មានថ្ងៃ។ ក្នុង​រយៈពេល​មិន​ដល់ ​២​ខែផង ​ម្ចាស់​មកុដ​ MGI រូបនេះ បាន​ធ្វើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​រាប់​សិប​ផ្សេង​គ្នា​រួមមាន ផលិតផលសម្អាង ការ៉េម នំខេក ខូឡាជែន វ៉ាលី កាសស្តាប់​ និងផលិតផល ក៏ដូចជាសេវាកម្មជាច្រើនទៀត។

លើសពីនេះ ក្នុងនាមជា Miss Grand International ថ្មីដែលមានទាំងសម្រស់ស្រស់ស្អាត ទេពកោសល្យ និងឥទ្ធិពល Thuy Tien ក៏បង្ហាញ​មុខលើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ម៉ាក​បរទេស​ជា​ច្រើន​ផងដែរ។

ប្រភពពីសារព័ត៌មានវៀតណាម Bestie បានឱ្យដឹងថា មកទល់នឹងពេលបច្ចុប្បន្ន បវរកញ្ញា Nguyen Thuc Thuy Tien រកចំណូលបានយ៉ាងហោចក៏ ៥លានដុល្លារដែរ ខណៈតម្លៃប៉ាន់ស្មានក្នុងមួយស្ពតប្រហែល ៥០ម៉ឺនដុល្លារឯណោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ​បវរកញ្ញាភេទទីបី ប៉ែកអាស៊ី ៣ រូប កំពុងបញ្ចេញសម្រស់ ត្រៀមចូលរួមប្រកួត Miss Queen International 2021

ចុចអាន៖ ភាពលេចធ្លោ ៤ចំណុច នាំឱ្យបវរកញ្ញា វៀតណាម ដណ្ដើមបានមកុដ MGI 2021

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍២ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម