Connect with us

ជីវិតកម្សាន្ដ

ម៉ា ដូណា ទម្លាយទាំងទឹកភ្នែករឿងផុងខ្លួន ដោយសារតុងទីនអស់លុយជាង ៥០ ម៉ឺនដុល្លារ

បានផុស

នៅ

តារាសម្តែងលោក ម៉ា ដូណា ថ្មីៗនេះបានទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវ ដែលលោកបានផុងខ្លួនជាមួយការលេងតុងទីនអស់លុយជាង ៥០ ម៉ឺនដុល្លារ ខណៈលោក​គឺជា​ជនរងគ្រោះ​ ដោយ​សារ​កូន​តុងទីន​បោក​ជាច្រើន​អ្នក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តារា​សម្តែង​លោក ម៉ា ដូ​ណា បាន​រៀប​រាប់ទាំង​ទឹក ភ្នែក​តាមរយៈកិច្ចសម្ភាសន៍​មួយ​ថា ​ដោយសារតែ​បញ្ហា​នៃ​ការលេង​តុងទីន​ហើយ​ ត្រូវ​បានកូន​តុងទីន​មួយចំនួន​បោក​(​រត់ចោល​)​ទើប​ធ្វើ​ឲ្យ​លោក​ត្រូវ​លង់​ខ្លួន​អស់ប្រាក់​រហូតដល់​ទៅ ៥២ ៨០០០ ​ដុល្លារ ​ដែល​ត្រូវ​ចេញសង​គេ​គ្រប់គ្នា​។​

​ម៉ា ដូ​ណា បាន​បន្តថា ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​មក​ផុងខ្លួន​រឿង​លេង​តុងទីន​នេះ​ ដោយសារ​ការ​ទុ ក​ចិត្ត​មិត្តភក្តិ ការ​រាប់អាន ការដឹងឮ​ដោយ​ខ្លះ​មាន​ងារ​ជា ជំទាវ ឯកឧត្តម ឧកញ៉ា និង​មិត្តភក្តិ​ដែល​ជិតដិត​រួម​អាជីព​សិល្បៈដោយ​គិតថា​អ្នកសិល្បៈល្បី​គេ​មិន​បោក​យើង​ទេ​។​ ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​ យើង​ក្លាយជា​ជនរងគ្រោះ ​ត្រូវ​រកលុយ​ដោះបំណុល​ជំនួស​គេ​ទៅវិញ​។​

​លោក ម៉ា ដូ​ណា បានបញ្ជាក់​ទៀតថា ​តាមពិត​មួយរយៈពេល​ ២ ​ឆ្នាំ​ចុង​ក្រោយនេះ​ មិនត្រូវ​មកជួប​ការ​លំបាក​ដោយសារ​តុងទីន​នេះ​ទេ ​ប៉ុន្តែ​បញ្ហា​នៅត្រង់​ការ​បំ​ប្លែងខ្លួន​ពី​កូន​តុងទីន​ទៅជា​មេ​តុងទីន​រហូត​ដល់​គេ​បបួល​កូន​តុង​ទី​របស់លោក​ ឬ​កូន​តុងទីន​ផ្សេងៗ​ទៅលេង​ជាមួយ​ទើប​ធ្វើ​ឲ្យ​ការ​តុងទីន​ឡើងថ្លៃ​រហូត​មានការ​រត់គេច​ពី​យើង ​ដោយ​ទុក​ឲ្យ​លោក​ជា​អ្នកទទួល​រាប់​រង​ជំនួស​ជាមួយ​កូន​តុងទីន​មួយ​ចំនួន​ទៀត​។​

​លោក​បាន​បន្ថែមថា មួយ​សារ​នេះ​លុយ​ដែល​ខ្ញុំ​ត្រូវ​ចេញសង​គេ​មាន​រហូត​ ៥២ ៨០០០​ ដុល្លារ​ហើយ​កាលពី​ថ្ងៃទី​ ០៧ ​និង​ទី​ ០៨​ ខែមករា ​ជា​ថ្ងៃ​ដែល​ខ្ញុំ​បាក់​ទឹក​ចិត្ត​បំផុត​ចេញទៅ​លេង​កំពង់សោម​តែម្នាក់ឯង​។ ​ខ្ញុំ​អាច​និយាយថា ​ខ្ញុំ​ទន់ដៃទន់ជើង​ ព្រោះ​លុយ​នេះ​វា​ច្រើន​លើសលប់​សម្រាប់​ខ្ញុំ​ពេក​ គឺ​ង​ជាង ​៥២​ ម៉ឺន​ដុល្លារ​ឯណោះ ច្រើន​រហូត​ខ្ញុំ​យក​ប្លង់ដី​ជាង ​៣​ ហិតា​ទៅ​ដាក់​បញ្ចាំ ខ្ញុំ​លក់​ខុន​ដូរ​អស់ ​១​កន្លែង ឡាន ​១ គ្រឿង​និង​របស់របរ​លំអ​ខ្លួន​ជាច្រើន​ទៀត​ដើម្បី​ដោះបំណុល​គេ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Cambodian Women League
កីឡា១៥ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ៣៣ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

Sokha Hotels

ព័ត៌មានពេញនិយម