Connect with us

ជីវិតកម្សាន្ដ

ម៉ា ដូ​ណា ហួសចិត្ត​លើ​ការ​ផ្សព្វផ្សាយ​មួយចំនួន​ដែល​បំផ្លើស​ផ្ទុយ​ការពិត

បានផុស

នៅ

ភ្នំពេញ ៖ លោក ម៉ា ដូ​ណា ដែល​ជា​តារា​សម្តែង​មាន​ប្រជាប្រិយភាព​បានបង្ហាញ​ការ​ហួសចិត្ត​ខ្លាំង​លើ​បណ្តា​ញ​ផ្សព្វផ្សាយ​មួយចំនួន​តូច​ ដែល​បាន​ធ្វើ​ការ​សរសេរ​ព័ត៌មាន​របស់​លោក​ផ្ទុយ​ពី​ការពិត​ករណី​រង​គ្រោះ​ដោយសារ​បញ្ហា​កូន​តុងទីន​បោក​អស់​ជាង​កន្លះ​លាន​ដុល្លារ​។

ជា​ការ​ពិត​តារា​សម្តែង​លោក ម៉ា ដូ​ណា ថ្មីៗ​នេះ​បា ន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​គ្រប់ គ្នា​បន្ទាប់ពី​លោក​បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ដ៏​រសើប​ដែល​ផុងខ្លួន​នឹង​ការលេង​តុងទីន​រហូត​ចាញ់បោក​គេ​អស់​លុយ​ជាង​៥០​ម៉ឺន​ដុល្លារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញ​បញ្ហា​នេះ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​សម្រាប់​អ្នកគាំទ្រ​ក៏ដូចជា​មហាជន​ទូទៅ​ពិសេស​បណ្តាសារ​ព័ត៌មាន​មួយចំនួន​យក​ទៅ​ចុះផ្សាយ​ផងដែរ​។​ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​សារព័ត៌មាន​អន​ឡាញ​ខ្លះ​បាន​ចុះ​ផ្សាយ​បំផ្លើស​ផ្ទុយ​ពី​ការពិត​ដែល​ធ្វើ​ឲ្យ ម៉ា ដូ​ណា ប្រតិកម្ម​ចំពោះ​រឿងរ៉ាវ​នេះ​ផងដែរ​។

បើ​តាម​សម្តី​លោក ម៉ា ដូ​ណា បាន​បញ្ជាក់​ដូច្នេះ​ថា​ ចូល​អ្នក​ព័ត៌មាន​ទាំងឡាយ​ដែល​សរសេរ​ពី​ខ្ញុំ​សូម​សរសេរ​ដោយ​គិត​ពី​អារម្មណ៍​ខ្ញុំ​ផង​ដើម្បី​ផេ​ច​ខ្លួន​ឯង​ឲ្យ​គេ​ចូល​មើល​ច្រើន​សរសេរ​បំផ្លើស​ពី​ការពិត ឲ្យ​បងប្អូន​មួយចំនួន​ច្រឡំ​ថា​ ខ្ញុំ​ខ្ចី​លុយ​គេ​អត់​សង​ជេរ​រូប​ខ្ញុំ​ពេញ​នឹង​បង​មិន​ខ្លា​ចបាប​ទេ​។

លោក ម៉ា ដូ​ណា បន្ថែម​ទៀតថា ​សូម​ត្រូវ​សរសេរ​ថា​ ខ្ញុំ​ចេញ​សង​លុយ​គេ​ជំនួស មិនមែន​ខ្ចី​លុយ​គេ​យំ​អង្វ​រ​សុំ​ជំនួយ​ទេ​ស្អែក​ឡាយ​ពី​ពួក​ផេ​អត់​ប្រយោជន៍​របស់​ពួក​អ្នកឯង​បន្តិច​។​ដោយ​ក្តី​គោរព​បងប្អូន​ជួយ Share​ ឲ្យ​បង​អ្នក​ព័ត៌មាន​បាន​យល់​ពី​អារម្មណ៍​ខ្ញុំ​ផង​។

យោង​តាម​ការ​រៀបរាប់​របស់ ម៉ា ដូ​ណា បាន​អះ​អាង​ថា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​មក​ផុងខ្លួន​រឿង​លេង​តុងទីន​នេះ​ដោយសារ​ការទុកចិត្ត​មិត្តភក្តិ​ការ​រាប់អាន ការដឹងឮ​ដោយ​ខ្លះ​មាន​ងារ​ជា​ជំទាវ ឯកឧត្តម ឧកញ៉ា និង​មិត្តភក្តិ​ដែល​ជិតដិត​រួម​អាជីព​សិល្ប​: ដោយ​គិតថា​អ្នកសិល្ប​:​ល្បី​គេ​មិន​បោក​យើង​ទេ​។​ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​យើង​ក្លាយជា​ជនរងគ្រោះ​ត្រូវ​រកលុយ​ដោះបំណុល​ជំនួស​គេ​ទៅវិញ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៩ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម