ជីវិតកម្សាន្ដ
សាយ រម្លឹករឿងកាលពី៩ឆ្នាំមុនប៊ិះអស់ជីវិតនៅក្នុងភ្នក់ភ្លើង
ភ្នំពេញ ៖ ថ្វីត្បិតមកដល់ពេលនេះពេលវេលាដ៏រន្ធត់មួយបានកន្លងផុតទៅអស់រយៈកាលប្រមាណ៩ឆ្នាំហើយក៏ពិតមែនតែតារាចម្រៀងប្រុស Original Song លោក អួន បឋម ហៅសាយ នៅតែចងចាំថ្ងៃដ៏អាក្រក់នោះមិនភ្លេចឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/FB_IMG_1642649033873.jpg)
ហេតុការណ៍ដ៏អាក្រក់និងសែនឈឺចាប់ដែលធ្វើឲ្យ លោកនៅតែបន្តចងចាំមិនអាចបំភ្លេចបានកាលពីអំឡុងដើមឆ្នាំ២០១៣នោះ គឺដោយសារទីកន្លែងជ ម្រក(ផ្ទះ)របស់ សាយ ត្រូវបានបំផ្លិចបំផ្លាញក្រោមចង្កូមព្រះអគ្គី(ភ្លើង)។ដោយកាលណោះលោក សា យ ក៏ស្ថិតនៅក្នុងហេតុការណ៍ដ៏គ្រោះថ្នាក់នោះផងដែរ។
រម្លឹកដល់រឿងអតីតកាលខាងលើតារាចម្រៀងលោក សាយ បានបង្ហើបប្រាប់ឲ្យដឹងដោយខ្លីថា៩ឆ្នាំមុនពេលដែលខ្ញុំជួបគ្រោះធំឆេះផ្ទះទាំងខ្ញុំកំពុងដេកក្នុងផ្ទះ នៅតែគិតថាខ្លួនឯងសំណាងដែលនៅរស់ដល់សព្វថ្ងៃ។ រឿងហេតុនេះត្រូវបានគេចាត់ទុកថាលោក សាយ ពិតជាមានសំណាងណាស់ដែលអាចរំដោះជីវិតឆ្លងផុតគ្រោះថ្នាក់នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/FB_IMG_1642648895538.jpg)
យ៉ាងណាមិញ គេឃើញមានមហាជននិងអ្នកគាំទ្រមួយចំនួនសម្តែងការស្លុតចិត្តគ្រប់គ្នាបន្ទាប់ពីបានដឹងជុំវិញបញ្ហាដែលលោក សាយ បានបង្ហើបនូវរឿង រ៉ាវអតីតកាលរបស់ខ្លួនកាលពីអំឡុងឆ្នាំ២០១៣ នៅឯស្រុកកំណើតនាទឹកដីខេត្តរតនៈគិរី៕
ដោយ ៖ ចាន់រ៉ា
![](https://www.kampucheathmey.com/wp-content/uploads/2022/01/FB_IMG_1642648888562.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/01/FB_IMG_1642649047929.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/01/IMG_20220120_103021.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/01/IMG_20220120_103034.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/01/IMG_20220120_103043.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?