Connect with us

ជីវិតកម្សាន្ដ

នេះសម្រស់ពិតបវរកញ្ញា Thuy Tien ពេលអត់ផាត់មុខ!

បានផុស

នៅ

បវរកញ្ញាម្ចាស់មកុដ Miss Grand International ឆ្នាំ២០២១ កញ្ញា Nguyen Thuc Thuy Tien ជារាជិនីកំពូលសម្រស់ ដែលត្រូវបានអ្នកនិយមលេងបណ្ដាញសង្គម ស្វែងរកច្រើនបំផុតលើអ៊ីនធឺរណិតសម្រាប់ប្រវត្តិសាស្ត្រ MGI។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បវរកញ្ញាវៀតណាមរូបនេះ មិនត្រឹមតែទទួលបានការគាំទ្រពីប្រទេសកំណើតនោះទេ សូម្បីបណ្ដាមហាជនអន្តរជាតិ ក៏ពេញចិត្តពេញថ្លើមនឹងនាងខ្លាំងផងដែរ ខណៈពេលថ្មីៗនេះ នាងទើបតែបំបែកកំណត់ត្រា​ ក្លាយជាបវរកញ្ញា Miss Grand International ដំបូងគេ ដែលរកចំណូលឱ្យក្រុមហ៊ុនបានច្រើនបំផុត។

ដោយសារភាពរូបសម្រស់ស្រស់ស្អាត ពោរពេញដោយទេពកោសល្យ និងសមត្ថភាពដ៏ពូកែ Thuy Tien កាន់តែល្បីល្បាញពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសសាធារណជនតែងតែចង់ដឹងពីរឿងរ៉ាវនានាដែលពាក់ព័ន្ធនឹងនាង​មិនថា ការថែរក្សាសម្រស់ និងសកម្មភាពប្រចាំថ្ងៃផ្សេងទៀត។

ក្នុងនោះ គេពិតជាចង់ឃើញណាស់ថា តើបវរកញ្ញាដ៏ស្រស់ស្អាតរូបនេះ មានសម្រស់បែបណា ពេលដែលនាងមិនបានផាត់មុខអ្វីបន្តិច។

ដើម្បីស្រាយចម្ងល់នេះ សារព័ត៌មានក្នុងស្រុកបានទម្លាយរូបថតរបស់ Thuy Tien ដែលមិនបានផាត់មុខតតែសោះ ខណៈក្រោយបានឃើញហើយ ហ្វេនៗស្រាប់តែផ្ទុះការសរសើរកាន់តែខ្លាំងលើរូបសម្បត្តិរបស់នាងថាពិតជាសក្តិសមជា Queen ពិតៗ ដែលត្រូវតាម​ស្តង់ដារ​សម្រស់​បវរកញ្ញា​អន្តរជាតិ​។

រូបថតទាំងនោះបង្ហាញថា បវរកញ្ញាវៀតណាម នៅតែមានសម្រស់ស្អាតខ្លាំង ស្បែកភ្លឺថ្លា ទោះបីគ្មានក្រែមគ្មានម្សៅ ឬការកែកុនរូបថតយ៉ាងណាក្ដី។

ស្របពេលជាមួយគ្នាដែរ គេ​ដឹងថា ដើម្បី​រក្សាសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ បវរកញ្ញាវ័យ ​២៤ឆ្នាំរូបនេះ តែងយកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការ​ថែរក្សា​ស្បែក​។ បន្ថែមពីលើការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ នាងជាមនុស្សប្រយ័ត្នប្រយែងលើការសម្អាតមុខ ក្រោយ Make up ពេញមួយថ្ងៃ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Thuy Tien ក្លាយជាបវរកញ្ញា MGI ដំបូង រកចំណូលបានច្រើនជាងគេឱ្យក្រុមហ៊ុន

ចុចអាន៖ ថតរឿងភាគលើកដំបូងចប់ភ្លាម Jisoo សមាជិក BLACKPINK ឈ្នះពានមួយភ្លែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃទី ១ ពិធីបុណ្យចូលឆ្នាំ ​ទេសចរ​មក​លេង​ខេត្តបាត់ដំបងកើនឡើង​ ទាំង​ទេសចរជាតិ​និង​អន្តរជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃដំបូង «សង្ក្រាន្ដវត្តភ្នំ»មានពលរដ្ឋជិត៥០ម៉ឺននាក់ទៅលេងបាញ់ទឹក លាបម្សៅ នៅវត្តភ្នំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានជាតិ៤ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម២៤ ម៉ោង មុន

ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង

សត្វផ្សោត
ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​លោ ស៊ី ជីនពីង ទៅ​ដល់រដ្ឋធានី​ហាណូយ​សម្រាប់​ទស្សនកិច្ច​២ថ្ងៃ​​ ១៤-​១៥មេសា​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

Sokha Hotels

ព័ត៌មានពេញនិយម