ជីវិតកម្សាន្ដ
តារាល្បីៗ៥ដួងផុងខ្លួនអស់លុយរាប់សែនដុល្លារ
នាអំឡុងចុងឆ្នាំ២០២១ និងចូលដល់ដើមឆ្នាំ២០២២នេះ គេឃើញមានតារាប្រុស-ស្រីល្បីៗប្រមាន៥ដួងបានផ្ទុះនូវរឿងរ៉ាវដ៏រសើបនិងភ្ញាក់ផ្អើលខ្លាំងនៅក្នុងសង្គមខ្មែរដូចគ្នាជុំវិញការផុងខ្លួនអស់លុយរាប់សិបម៉ឺនដុល្លារ។
យ៉ាងណាមិញថ្វីត្បិតតែរឿងរ៉ាវនេះកើតឡើងស្រដៀងគ្នាក៏ពិតមែន ប៉ុន្តែបើចាប់អារម្មណ៍មើលពីដំ ណោះស្រាយរបស់អ្នកទាំងនោះ គឺមានភាពផ្ទុយស្រឡះគ្នាផងដែរ។ ចំពោះតារាទាំង៥ដួងនោះគឺ,

១.តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០១ បានដាច់ចិត្តទម្លាយ ថា នាងបានផុងខ្លួនអស់ប្រាក់ជិត៩០ម៉ឺនដុល្លារ ជាមួយក្រុមហ៊ុន « អ៊ី ណា រីតា »។ តារាពហុជំនាញ រូបនេះ អះអាងថា នេះជាបទពិសោធន៍មួយក្នុងជីវិត គឺមនុស្សយើងមិនត្រូវលោភលន់ពេកនោះទេព្រោះដោយសារតែនាងចង់បានលុយការគេ១ម៉ឺនដុល្លារ បានការ២ពាន់ដុល្លារទើបនាងធ្លាក់ចូល ទៅក្នុងស្ថានភាពបំណុលជំពាក់ធនាគារ និងគេតាមទារលុយឡើងវិលក្បុងព្រោះតែនាងបានធានាឲ្យអ្នកផ្សេងទៀតមករកស៊ីជាមួយនាងដែរ។

២.តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានប្រកាសកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ថា នាងបានលង់ខ្លួនជំពាក់បំណុលគេនូវទំហំទឹកប្រាក់ចំនួន៥៧២០០០ដុល្លារ ដែលមានម្ចាស់បំណុលប្រមាណ៣០នាក់។ មូលហេតុដែលរុញច្រានឲ្យអ្នកនាងជំពាក់បំណុលគេច្រើនបែបនេះដោយសារមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ(ថវិកា)ក្នុងការបើកជំនួញរកស៊ីផ្ទាល់ខ្លួន។

៣.តារាសម្តែងអ្នកនាង សូ ដានីតា កាលពីថ្មីៗនេះ បានប្រកាសដោយទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវផុងខ្លួនខាតបង់ទំហំទឹកប្រាប់ប្រមាណជិត៦០ម៉ឺនដុល្លារ ដោយសារតែការចាញ់បោកគេ។ ខណ:កន្លងមកនាងក៏ធ្លាប់ប្រកាសករណីអ្នកនាង សឿ សុធារ៉ា ជំពាក់លុយជិត៤ម៉ឺនដុល្លារ មិនទាន់សងផងនោះ។
យោងតាមខ្លឹមសាររបស់តារាសម្តែង សូ ដានីតា បានរៀបរាប់ដូច្នេះថា ទោះបងប្អូនខ្ញុំអស់លុយជិត៦០ ម៉ឺនដុល្លារក៏ពួកយើងនៅតែធ្វើបុណ្យបន្តិចបន្តូចសន្សំកុសលចែករំលែកបងប្អូនខ្វះខាតនិងជួបការលំបាកបានខ្លះដែរហើយជឿរថា អំពើរល្អមិនសាបសូន្យទឹកចិត្តល្អជួបអ្នកសណ្តោះចិត្តមេត្តាធម៌នឹងជួបព្រះ។ពួកយើងជួបបញ្ហាគេបោកប្រាស់តែពួកយើងនៅតែដើរទៅមុខប្រឹងដោះស្រាយបញ្ហាដោ យកិត្តយសហើយនឹងស្រាយរាល់បញ្ហាគ្រប់ទាំងអស់។

៤ តារាចម្រៀងស្រីអ្នកនាង សា សា ក៏បានប្រកាសថា ខ្លួនបានចាញ់បោកបុគ្គលម្នាក់ឈ្មោះ ហេង អស់ទឹកប្រាក់ជិត១០ម៉ឺនដុល្លារ។នាងបញ្ជាក់ដែរថាមូ លហេតុដែលផុងខ្លួនអស់លុយជិ១០ម៉ឺនដុល្លារនេះដោយសារខ្លួនទុកចិត្តពួកម៉ាក់អស់ពេកតែចុះក្រោ យបុគ្គលរូបនោះក៏ទៅចោលនាងដោយគ្មានការស្រណោះអី្វបន្ដិចទាំងដែលដឹងគ្រប់យ៉ាងថានាងកំពុ ងតែពិបាកខ្លាំង ។

៥.តារាសម្តែងលោក ម៉ា ដូណា ក៏បានទម្លាយយ៉ា ងភ្ញាក់ផ្អើលនូវរឿងរ៉ាវដែលលោកបានផុងខ្លួនជាមួ យការលេងតុងទីនអស់លុយជាង៥០ម៉ឺនដុល្លារខណ:លោកគឺជាជនរងគ្រោះដោយសារកូនតុងទី នបោកជាច្រើននាក់។បញ្ហានេះទើបរុញច្រានជីវិតលោករហូតលង់ខ្លួនយកប្លង់ដីជាង៣ហិតាទៅដា ក់បញ្ចាំ លក់ខុនដូរអស់១កន្លែង ឡាន១គ្រឿងនិងរបស់របរលំអរខ្លួនជាច្រើនទៀតដើម្បីដោះបំណុលគេ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច