ជីវិតកម្សាន្ដ
មូលហេតុនេះសោះ ទើប យ៉ែម សំអូន មិនបានជួបមុខកូនស្រីរហូត ៧ឆ្នាំ
គិតមកទល់ពេលនេះមានរយ:ពេល ៧ឆ្នាំហើយដែលតារាចម្រៀង លោក យ៉ែម សំអូន បានឃ្លាតឆ្ងាយពីកូនស្រីសំណព្វចិត្តរបស់ខ្លួន ពោលគឺចាប់តាំងពីពេលដែលលោកបានបែកបាក់ជាមួយអតីតភរិយាអ្នកនាង យ៉ាន លីនដា។

ដោយសាដោយសារតែក្តីនឹករលឹកចំពោះកូនស្រីជារឿយៗ គេតែងតែឃើញ លោក យ៉ែម សំអូន បានផ្ញើពំនោលតាមបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈការរៀបរាប់ពីក្ដីបារម្ភក្នុងនាមជាឪពុកចំពោះកូនស្រីជាទីស្រលាញ់ដែលកំពុងរស់នៅនៅឯនាយសមុទ្រ រហូតធ្វើឲ្យអ្នកគាំទ្រមួយចំនួនបានបង្ហាញការអាណិតដល់តារាប្រុសរូបនេះដែលបានឃ្លាតឆ្ងាយពីកូនស្រី។

ក្នុងនោះ តារាចម្រៀង យ៉ែម សំអូន ក៏បានទម្លាយផងដែរនូវមូលហេតុ ៧ឆ្នាំមិនដែលបានជួបមុខកូនស្រី។ ភ្ជាប់នឹងរូបថតអនុស្សាវរីយ៍ជាមួយកូនស្រីវ័យជំទង់លោក យ៉ែម សំអូន បានបានបរិយាយសារបញ្ជាក់ដូច្នេះថា ពេលវេលាពិតជាដើលឿនណាស់ ប៉ុន្តែលោកនៅចាំច្បាស់ស្នាមញញឹមដែលមាននៅក្នុងរូបថតមួយសន្លឹកនេះគឺលោកបានថតនៅក្នុងប្រទេសថៃ ហើយក៏បញ្ចាក់ថា លោកបានបែកពីកូនស្រីរយ:ពេល ៧ឆ្នាំហើយ រាប់ចាប់តាំងពីថ្ងៃ ២១ ខែមករា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

លោកបន្តថា “ប៉ា(ឪពុក) ពិតជានឹកកូនខ្លាំងណាស់ ហើយបា៉សូមទោសកូនតែបា៉ជឿជាក់ថាពីរនាក់បា៉កូនយើងនឹងបានជួបគ្នា ហើយកូនក៏ធ្លាប់បានសន្យានិងបា៉ ហើយថានៅថ្ងៃណាដែលព្រមនិងចង់ជួបបា៉មិនថាពេលវេលា និងទីកន្លែងឆ្ងាយយ៉ាងណាក៏បា៉និងទៅជួបកូនភ្លាម ហើយបា៉នៅរក្សាជំហរដដែល បា៉ដែលផ្លាស់ប្តូរខ្លួនឯងថាបា៉មានកូននិងស្រ លាញ់កូ ស្មើនិងជីវិតរបស់បា៉ដែរ។”
លោក យ៉ែម សំអូន បន្ថែមទៀតថា “ផ្លូវនៅវែងឆ្ងាយណាស់សម្រាប់កូន ហើយមានតែពេលវេលាមួយគត់ ដែលអាចបញ្ចាក់អំពីគុណតម្លៃរបស់យើង ហើយថាតើយើងនឹងដើរដល់កម្រិតណាតែលោកនៅតែមានសង្ឃឹម និងមានមោទនភាពចំពោះកូនស្រីដ៏រឹងមាំរបស់លោកជានិច្ច។ សូមជួនពរកូនស្រីតែមួយជួបតែសេចក្ដីសុខ រៀនពួកែ និងសូមអោយកូនក្លាយជាមនុស្សដ៏ល្អសំរាប់អ្នកគ្រប់គ្នា។”

គួរម្លឹកថា មហាជនបានដឹងហើយថាចំណងសេ្នហាលោក យ៉ែម សំអូន និងអតីតភរិយាអ្នកនាង យ៉ាន លីនដា បានបែកគ្នាច្រើនឆ្នាំមកហើយ ខណៈដែលបច្ចុប្បន្ន លោក យ៉ែម សំអូន កំពុងរស់នៅជាមួយអាជីពការងារសិល្បៈស្រុកខ្មែរ។ រីឯអតីតភរិយាកំពុងរស់នៅឯក្រៅប្រទេសជាមួយកូនស្រីជាទីស្រលាញ់របស់ខ្លួន៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ តារាល្បីៗ៥ដួងផុងខ្លួនអស់លុយរាប់សែនដុល្លារ
ចុចអាន៖ សាយ រម្លឹករឿងកាលពី៩ឆ្នាំមុនប៊ិះអស់ជីវិតនៅក្នុងភ្នក់ភ្លើង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ