ជីវិតកម្សាន្ដ
ម៉ា ដូណា សច្ចាធ្វើរឿងនេះ ក្រោយដោះបំណុលរួចរាល់
អ្នកគាំទ្រ និងមហាជនបានដឹងគ្រប់គ្នាហើយថា កាលពីថ្មីៗនេះតារាសម្តែង លោក ម៉ា ដូណា បានទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវដែលលោកបានផុងខ្លួនជាមួយការលេងតុងទីនអស់លុយជាង ៥០ម៉ឺនដុល្លារ ខណ:លោកគឺជាជនរងគ្រោះដោយសារកូនតុងទីនបោកជាច្រើននាក់។

កាលណោះលោកបានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យលោកមកផុងខ្លួនចាញ់បោកគេអស់លុយជាងកន្លះលានដុល្លាររឿងលេងតុងទីននេះ ដោយសារការទុកចិត្តមិត្តភក្តិការរាប់អានការដឹងឮដោយខ្លះមានងារជា ជំទាវ ឯកឧត្តម ឧកញ៉ា និងមិត្តភក្តិដែលជិតដិតរួមអាជីពសិល្ប: ដោយគិតថាអ្នកសិល្ប:ល្បីគេមិនបោកយើងទេ។ ប៉ុន្តែលទ្ធផលចុងក្រោយយើងក្លាយជាជនរងគ្រោះត្រូវរកលុយដោះបំណុលជំនួសគេទៅវិញ។

បន្ទាប់ពីរឿងរ៉ាវដ៏រសើបនេះត្រូវបានរីកសាយភាយពេញបណ្តាញសង្គម លោក ម៉ា ដូណា ស្រាប់តែពេលនេះបានប្រកាសសច្ចារធ្វើរឿងមួយក្រោយពេលដោះបំណុលគេរួចរាល់ពេលណាមួយ។ លោក ម៉ា ដូណា បានរៀបរាប់ថា ព្រឹកនេះកូនបានរាប់បាតព្រះសង្ឃ ៦៩អង្គនៅខេត្តសៀមរាប។ លោកបញ្ជាក់ថា «សច្ចាហើយរួចម្តងនេះ សុំបួសហើយ»។

តារាសម្តែង លោក ម៉ា ដូណា បានបញ្ជាក់បន្ថែមដែរថា កូនសុំបួងសួងដល់វត្ថុស័ក្តិសិទ្ធិគ្រប់ទីកន្លែងសុំឱ្យកូនផុតនៅក្តីទុក្ខទាំងពួង ហើយកូនសន្យាថានឹងបួសជាព្រះសង្ឃថ្វាយចិត្តកាយទៅព្រះពុទ្ធសាសនានៅពេលខាងមុខនេះ បន្ទាប់ពីដោះស្រាយបញ្ហាទាំងអស់។
សូមបញ្ជាក់ថា តារាសម្តែង លោក ម៉ា ដូណា បានរៀបរាប់ទាំងទឹកភ្នែកតាមរយ:កិច្ចសម្ភាសន៍មួយថា ដោយសារតែបញ្ហានៃការលេងតុងទីនហើយត្រូវបានកូនតុងទីនមួយចំនួនបោក (រត់ចោល) ទើបធ្វើឲ្យលោកត្រូវលង់ខ្លួនអស់ប្រាក់រហូតដល់ទៅ ៥២៨ ០០០ ដុល្លារដែលត្រូវចេញសងគេគ្រប់គ្នា ខណ:បំណុលនោះបច្ចុប្បន្ននៅរហូត ៣០ម៉ឺនដុល្លារទៀត។

លោក ម៉ា ដូណា និយាយាទៀតថា ដោយសារតែបញ្ហានេះហើយទើបរុញច្រានជីវិតលោករហូតលង់ខ្លួនយកប្លង់ដីជាង ៣ហិតាទៅដាក់បញ្ចាំ លក់ខុនដូរអស់ ១កន្លែង ឡាន១គ្រឿង និងរបស់របរលំអរខ្លួនជាច្រើនទៀតដើម្បីដោះបំណុលគេ៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ មូលហេតុនេះសោះ ទើប យ៉ែម សំអូន មិនបានជួបមុខកូនស្រីរហូត ៧ឆ្នាំ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?