ជីវិតកម្សាន្ដ
តារាល្បីៗ ៥ ដួងផុងខ្លួន អស់លុយរាប់សែនដុល្លារ
ភ្នំពេញ: នាអំឡុងចុងឆ្នាំ២០២១ និងចូលដល់ដើមឆ្នាំ២០២២នេះ គេឃើញមានតារាប្រុស-ស្រីល្បីៗប្រមាណ ៥ ដួងបានផ្ទុះរឿងរ៉ាវដ៏រសើបនិងភ្ញាក់ផ្អើលខ្លាំងនៅក្នុងសង្គមខ្មែរដូចគ្នា ជុំវិញការផុងខ្លួនអស់លុយរាប់សិបម៉ឺនដុល្លារ។
យ៉ាងណាមិញថ្វី ត្បិតតែរឿងរ៉ាវនេះកើតឡើងស្រដៀងគ្នាក៏ពិតមែន ប៉ុន្តែបើចាប់អារម្មណ៍មើលពីដំណោះស្រាយរគឺមានភាពផ្ទុយស្រឡះគ្នាផងដែរ។

១.តារាពហុជំនាញអ្នកនាងខាត់ សុឃីម កាលពីអំឡុងខែកញ្ញាឆ្នាំ២០២០១ បានដាច់ចិត្តទម្លាយថា នាងបានផុងខ្លួនអស់ប្រាក់ជិត៩០ម៉ឺនដុល្លារជាមួយនឹងក្រុមហ៊ុន «អ៊ីណារីតា»។ តារាពហុជំនាញរូបនេះអះអាងថា នេះជាបទពិសោធន៍មួយក្នុងជីវិតគឺ មនុស្សយើងមិនត្រូវលោភលន់ពេកនោះទេ ព្រោះដោយសារតែនាងចង់បានលុយការគេ១ម៉ឺនដុល្លារបានការ២ពាន់ដុល្លារ ទើបនាងធ្លាក់ចូលទៅក្នុងស្ថានភាពបំណុលជំពាក់ធនាគារ និងគេតាមទារលុយឡើងវិលក្បុងព្រោះតែនាងបានធានារឲ្យអ្នកផ្សេង ទៀតមករកស៊ីជាមួយ។

២.តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានប្រកាសកាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២១ថា នាងបានលង់ខ្លួនជំពាក់បំណុលគេនូវទំហំទឹកប្រាក់ចំនួន ៥៧២ ០០០ដុល្លារ ដែលមានម្ចាស់បំណុលប្រមាណ ៣០នាក់។ មូលហេតុដែលរុញច្រានឲ្យអ្នកនាងជំពាក់បំណុលគេច្រើនបែបនេះ ដោយសារមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ(ថវិកា)ក្នុងការបើកជំនួញរកស៊ីផ្ទាល់ខ្លួន។

៣.តារាសម្តែងអ្នកនាង សូ ដានីតា កាលពីថ្មីៗនេះបានប្រកាសដោយទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវផុងខ្លួនខាតបង់ទំហំទឹកប្រាប់ប្រមាណជិត៦០ម៉ឺនដុល្លារ ដោយសារតែការចាញ់បោកគេ។ ខណ:កន្លងមក អ្នកនាងក៏ធ្លាប់ប្រកាសករណីអ្នកនាងសឿ សុធារ៉ា ជំពាក់លុយជិត៤ម៉ឺនដុល្លារមិនទាន់សងផងដែរ។
តារាសម្តែង សូ ដានីតា បានរៀបរាប់ដូច្នេះថា ទោះបងប្អូនអស់លុយជិត៦០ មុឺនដុល្លារ ក៏អ្នកនាងនៅតែធ្វើបុណ្យបន្តិចបន្តូចសន្សំកុសលចែករំលែកបងប្អូនខ្វះខាតនិងជួបការលំបាកបានខ្លះដែរ ហើយជឿរថាអំពើរល្អមិនសាបសូន្យទឹកចិត្តល្អជួបអ្នកសណ្តោះចិត្តមេត្តាធម៌នឹងជួបព្រះ។
ក្រោយជួបបញ្ហាគេបោកប្រាស់ តែនាងនៅតែដើរទៅមុខប្រឹងដោះស្រាយបញ្ហាដោយកិត្តយស ហើយនឹងស្រាយរាល់បញ្ហាគ្រប់ទាំងអស់។

៤. តារាចម្រៀងស្រីអ្នកនាង សាសា ក៏បានប្រកាសថាខ្លួនបានចាញ់បោកបុគ្គលម្នាក់ឈ្មោះ ហេង អស់ទឹកប្រាក់ជិត១០ម៉ឺនដុល្លារ។ នាងបញ្ជាក់ដែរពីមូលហេតុដែលផុងខ្លួនអស់លុយជិ១០ម៉ឺនដុល្លារនេះ ដោយសារខ្លួនទុកចិត្តពួកម៉ាក់អស់ពេក តែចុងក្រោយបុគ្គលរូបនោះក៏ទៅចោលនាងដោយគ្មានការស្រណោះអី្វបន្ដិច ទាំងដែលដឹងគ្រប់យ៉ាងថានាងកំពុ ងតែពិបាកខ្លាំង។

៥.តារាសម្តែងលោក ម៉ា ដូណា ក៏បានទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវដែលលោកបានផុងខ្លួនជាមួយការលេងតុងទីនអស់លុយជាង៥០ម៉ឺនដុល្លារ ខណ:លោកគឺជាជនរងគ្រោះដោយសារកូនតុងទីនបោកជាច្រើននាក់។ បញ្ហានេះទើបរុញច្រានជីវិតលោករហូតលង់ខ្លួនយកប្លង់ដីជាង៣ហិតាទៅដាក់បញ្ចាំ លក់ខុនដូរអស់១កន្លែង ឡាន១គ្រឿងនិងរបស់របរលំអរខ្លួនជាច្រើនទៀត ដើម្បីដោះបំណុលគេ៕
អត្ថបទ៖ ចាន់រ៉ា

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ