Connect with us

ជីវិតកម្សាន្ដ

ផ្ទុះមួយប្រាវថាបែកគ្នា ឥឡូវ ស៊ុក សុភា និងភរិយា ស្រាប់តែធ្វើរឿងភ្ញាក់ផ្អើលមួយនេះវិញ

បានផុស

នៅ

តារាសម្តែង លោកស៊ុក សុភា និងភរិយា កន្លងមកបានផ្ទុះដំណឹងនៃការបែកបាក់គ្នាផ្អើលពេញបណ្តាញសង្គមដោយមិននឹកស្មានថាប្តីប្រពន្ធអ្នកទាំងពីរដែលរស់នៅទឹកដីប្រទេសអូស្ត្រាលីរូបនេះ ទាស់ទែងគ្នារហូតឈានដល់ការលែងលះគ្នានោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីធ្លាយដំណឹងនៃការបែកបាក់គ្នាមិនបានប៉ុន្មានផង ថ្មីៗនេះស្រាប់តែគេឃើញ លោក ស៊ុក សុភា និងភរិយាបាននិយាយគ្នាតាមបណ្តាញសង្គមហ្វេសប៊ុកជាថ្មី ខណ:មានការលើកឡើងថា អ្នកទាំង២បានផ្សះផ្សាត្រូវរ៉ូវគ្នាវិញហើយ ទើបមានស្នាមញញឹមជាថ្មីបែបនេះម្តងទៀត។

បង្ហោះភ្ជាប់ និងរូបភាពច្រើនសន្លឹក លោក ស៊ុក សុភា បានលើកឡើងថា ខលវីដេអូជាមួយប្រពន្ធខ្លះកុំឲ្យភ្លេចមុខប្រពន្ធខ្ញុំ ពេលប្តីខលនិយាយម្តងៗញញឹមបិតមាត់មិនជិតទេ។ តាមរយ:ខ្លឹមសារនេះ ទើបមហាជន និងអ្នកគាំទ្រយល់ថាលោក ស៊ុក សុភា និងភរិយាទំនងត្រូវគ្នាវិញហើយ។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ លោក ស៊ុក សុភា នៅបន្តវត្តមានរស់នៅក្នុងស្រុកខ្មែរនៅឡើយ ហើយកំពុងមើលការខុសត្រូវភោជនីយដ្ឋានមួយកន្លែងនៅម្តុំចម្ការដូង។ លោកបានពន្យាពេលទៅប្រទេសអូស្ត្រាលី ដោយសារតែទីនោះផ្ទុះមេរោគ អូមីក្រុង ច្រើនពេក៕

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ ម៉ា ដូណា សច្ចាធ្វើរឿងនេះ ក្រោយដោះបំណុលរួចរាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម