ជីវិតកម្សាន្ដ
ចូលរួមសោកស្តាយ! រ័ត្ន រចនា ជួបទុក្ខធំ ដោយឪពុកជាទីស្រលាញ់ទទួលមរណភាព
តារាចម្រៀងអ្នកនាង រ័ត្ន រចនា ឬមេម៉ាយសប្បាយចិត្ត និងក្រុមគ្រួសារពេលនេះកំពុងមានទុក្ខដ៏ក្រៀមក្រំ និងសោកសៅជាទីបំផុត ខណៈដែលលោកឪពុកជាទីស្រលាញ់ បានទទួលមរណភាពទាំងអាល័ល។

នៅលើគណនីហ្វេសប៊ុករបស់តារាចម្រៀង រ័ត្ន រចនា បានបង្ហោះភ្ជាប់រូបភាពកាន់ទុក្ខលោកឪពុកជា ទីស្រលាញ់ ដោយលើកឡើងយ៉ាងខ្លីដូច្នេះថា ប៉ា ខ្ញុំអស់កម្មហើយ។ ប៉ុន្តែយ៉ាងណាមិញ រ័ត្ន រចនា មិន បានបញ្ជាក់ទេថាឪពុករបស់នាងស្លាប់ដោយសារជំងឺអ្វីឡើយ។

ដោយឡែកបើយោងតាមគណនីហ្វេសប៊ុកមួយ បានបង្ហាញអារម្មណ៍រន្ធត់ និងសួរនាំបែបនេះថា គាត់វះកាត់មិនជោគជ័យ ឬយ៉ាងម៉េចអូនទើបបែបនេះ សូមចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំនេះផងអូន។ ដូច្នេះទំនងឪពុករបស់ រ័ត្ន រចនា មានជំងឺធ្ងន់ធ្ងរដែលតម្រូវឲ្យមានការវះកាត់ ប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតបានឡើយ។


តាមរយៈដំណឹងមរណទុក្ខនេះដែរ គេក៏ឃើញមានមិត្តភក្តិសិល្បៈ និងអ្នកគាំទ្រព្រមទាំងប្រើប្រាស់ប ណ្តាញសង្គមជាច្រើនបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកសៅនេះជាមួយតារាចម្រៀងអ្នកនាង រ័ត្ន រចនា និងក្រុមគ្រួសារគ្រប់គ្នាផងដែរ៕


អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ