ជីវិតកម្សាន្ដ
ស្រីស្អាត ងិន ម៉ារ៉ាឌី ទម្លាយអារម្មណ៍ពិតក្រោយជំនួបបវរកញ្ញាចក្រវាលកម្ពុជាទាំង៤ជំនាន់
បវរកញ្ញាចក្រវាលកម្ពុជាកញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញអារម្មណ៍រំភើបនិងមោទនភាពខ្លាំងបន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងកម្មវិធីដ៏អស្ចារ្យរវាងជំនួបបវរកញ្ញាចក្រវាលកម្ពុជាទាំង៤ជំនាន់។

ក្រោយពេលកម្មវិធីនេះត្រូវបានបញ្ចប់ បវរកញ្ញា ងិន ម៉ារ៉ាឌី បានថ្លែងពីអារម្មណ៍ផ្ទាល់ខ្លួនថា នាងមានអារម្មណ៍សប្បាយរីករាយ និងរំភើបជាខ្លាំងក្នុងថ្ងៃនេះ ជាព្រឹត្តិការណ៍ដែលពុំធ្លាប់មានពីមុនមកគឺជំនួបបវរកញ្ញាចក្រវាលកម្ពុជាទាំង៤ជំនាន់ និងការបើកបង្ហាញមកុដផ្លូវការសម្រាប់បវរកញ្ញាចក្រវាលកម្ពុជា ២០២២ ។

នៅក្នុងជំនួបបវរកញ្ញាចក្រវាល៤រដូវកាលនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ឃើញថា បវរកញ្ញាទាំង៤រូបគ្រងឈុតមួយបែបម្នាក់យ៉ាងស្រស់ស្អាតអមការគ្រងគ្រឿងពេជ្រលម្អកាយចែងចាំងផងនោះ រិតតែខ្ញង់តែម្តង។ ក្រៅពីមានអ្នកគាំទ្រមកកកកុញក៏មានវត្តមានអ្នកគ្រប់គ្រងបវរកញ្ញាកម្ពុជាចូលរួមអបអរផងដែរ។

ចំពោះបវរកញ្ញាចក្រវាលកម្ពុជាទាំង៤រូបដែលមានសម្រស់ដ៏ស្រស់ស្អាតនោះរួមមាន,កញ្ញា រឿន ណាត ,កញ្ញា សំណាង អេលីណា ,កញ្ញា រ៉េត សារីតា និងកញ្ញា ងិន ម៉ារ៉ាឌី ។ អ្នកទាំង៤សុទ្ធតែបានផ្តាំផ្ញើចែករំលែកបទពិសោធន៍ដល់ៗប្អូនដែលជាបេក្ខភាពក្រោយៗនេះបើស្រឡាញ់អាចមកដាក់ពាក្យបង្ហាញភាពក្លាហានរបស់ខ្លួន៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង