Connect with us

ជីវិតកម្សាន្ដ

រៀនផងធ្វើការផង ទីបំផុត រ៉េត ស៊ូហ្សាណា សម្រេចក្តីស្រមៃទាំងព្រម

បានផុស

នៅ

តារាចម្រៀង​វ័យក្មេង​និង​ជា​អតីត​បេក្ខភាព​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ The Voi ce Cambodia រដូវ​កាល​ទី ២​ កញ្ញា រ៉េត ស៊ូហ្សាណា ទីបំផុតបានសម្រេចក្តីស្រមៃរបស់ខ្លួនបន្ទាប់ពីចំណាយពេលច្រើនឆ្នាំលើការសិក្សានៅមហាវិទ្យា ល័យល្បីឈ្មោះមួយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​ក៏​អាច​បញ្ជាក់​ឲ្យ​ឃើញថា​ តារាចម្រៀង រ៉េត ស៊ូ​ហ្សា​ណា មិន​ត្រឹមតែ​ជោគជ័យ​លើ​វិថី​សិល្បៈច​ម្រៀង​ប៉ុណ្ណោះ​ទេ ​គឺ​នាង​ក៏​ជា​បុគ្គល​ក្មេងខ្ចី​ ដែល​សម្រេចបាន​ក្តី​ស្រ​មៃទាំង​ព្រម​ មិន​ថា​ចំពោះ​ការសិក្សា​ ឬ​ជី​វិត​សិល្បៈនោះទេ​។​

​ជាក់ស្តែង​តារា​វ័យក្មេង រ៉េត ស៊ូ​ហ្សា​ណា ថ្មីៗ​នេះ​បាន​ប្រកាស​ទើប​បញ្ចប់​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​សាលា​ដ៏​ល្បីឈ្មោះ​មួយ​ ដោយ​ជោគជ័យ​ និង​មោទក​ភាព​បំផុត​។​ កញ្ញា រ៉េត ស៊ូ​ហ្សា​ណា ក៏បាន​លើក ឡើង​ប្រកបដោយ​ក្តីរំភើប​បែបនេះ​ថា​ រៀន​ផង​ធ្វើការ​ផង​ក្នុងពេល​តែមួយ​ មិនមែនជា​រឿង​ងាយស្រួល​ទេ​ តែ​ពេលនេះ​ខ្ញុំ​អាចធ្វើ​បាន​ហើយ​បន្ទាប់ពី​ការខិតខំ ប្រឹងប្រែង​អស់​រយៈពេល ៤ ឆ្នាំ។​

​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា បាន​បញ្ជាក់ថា ​ខ្ញុំ​បានបញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ Raffles internati onal college majoringin business management​។​ គេ​ឃើញ​មាន​អ្នកគាំទ្រ​ និង​មហាជន​ជាច្រើន​បានបង្ហាញ​ការអបអរសាទរ​ចំពោះ​ជោគ​ជ័យ​របស់ រ៉េត ស៊ូ​ហ្សា​ណា ផងដែរ​។​

​សូម​បញ្ជាក់ដែរថា​ កញ្ញា រ៉េត ស៊ូ​ហ្សា​ណា បច្ចុប្បន្ន​បាន​ក្លាយជា​តារាចម្រៀង​ពេញសិទ្ធិ​នៅក្នុង​ផលិត កម្ម​រស្មី​ហង្ស​មាស​ ហើយ​បន្តការងារ​សិល្បៈ​មួយ​នេះ​យ៉ាង​ជោគជ័យ​គួរឱ្យកត់សម្គាល់​ ដោយ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រ៉េត ស៊ូ​ហ្សា​ណា ក្ដោប​បាន​ទីផ្សារ​ការងារ​ការថត​ផ្សាយពាណិជ្ជកម្ម​ធំៗ​ និង​ក្លាយជា​ទូតសុឆន្ទៈ​ឱ្យ​ក្រុមហ៊ុន​ធំៗ​ជា​បន្តបន្ទាប់​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១១ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម