ជីវិតកម្សាន្ដ
រឿងរ៉ាវនាយ ចយ និងភរិយា ត្រូវសារព័ត៌មានវៀតណាមយកទៅចុះផ្សាយបែបនេះ
រឿងរ៉ាវស្នេហារបស់តារាកំប្លែងនាយ ចយ និងភរិយា ត្រូវបានសារព័ត៌មានមួយរបស់វៀតណាម យកទៅចុះផ្សាយរៀបរាប់អំពីការតស៊ូជម្នះមតិរិះគន់ពាក់ព័ន្ធនឹងភាពខុសគ្នាខ្លាំងរវាងរូបសម្បត្តិរបស់អ្នកទាំងពីរ។

សារព័ត៌មាន Bestie របស់វៀតណាម កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ កន្លងទៅ បានចុះផ្សាយពីការប្រវត្តិស្នេហារបស់នាយ ចយ និងភរិយា មុននិងក្រោយពេលរៀបការរួច ខណៈសារព័ត៌មានេះបានកោតសរសើរនូវចំណងស្នេហ៍ដ៏ផ្អែមល្ហែម ព្រមទាំងបានលើកទឹកចិត្តចំពោះអ្នកគ្មានភាពជឿជាក់លើស្នេហាថា លើលោកយើងស្នេហាពិត ប្រាកដជាមាន ហើយស្នេហាពិតនឹងមិនប្រកាន់លើសាសនា អាយុ ឋានៈ ឬរូបរាងឡើយ។

Bestie បន្តថា តាមរយៈរឿងរ៉ាវរបស់ នាយ ចយ បានស្ដែងច្បាស់ៗថា សុភមង្គលគ្រួសារអាស្រ័យលើស្វាមីភរិយាទាំងគូ ចេះយោគយល់ អាធ្យាស្រ័យ និងមិនយកសម្ដីរិះគន់អ្នកដទៃមកដាក់សម្ពាធឱ្យខ្លួនឯង នោះគ្រួសារនឹងមានសេចក្ដីសុខច្រើនឡើងៗ។

គួរបញ្ជាក់ថា ចំណងស្នេហារបស់តារកំប្លែងនាយ ចយ និងភរិយាអ្នកនាង ខ្វាន់ឌី គិតមកទល់ពេលនេះមានរយៈពេល ៤ ឆ្នាំមកហើយ ខណ:ពួកគេក៏ទទួលបានចំណងដៃកូនប្រុសជាទីស្រឡាញ់ម្នាក់ផងដែរ។

ពិធីអាពាហ៍ពិពាហ៍របស់លោក សែ ភិន ហៅនាយ ចយ និងភរិយាអ្នកនាង ប៉ិន ក្វាន់ឌី បានរៀបចំធ្វើឡើងកាលពីថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានពិភពថ្មីសែនសុខ ដោយមានភ្ញៀវ និងអ្នកសិល្ប:ល្បីៗជាច្រើនចូលរួម។

ដោយឡែកនៅអំឡុងពេលមុនថ្ងៃរៀបការ គឺគេឃើញមានមតិរិះគន់មួយចំនួនបានកើតឡើងមកលើអ្នកទាំងពីរដោយខ្លះលើកឡើងថា ចំណងស្នេហ៍មួយនេះកើតឡើងដោយសារតែលុយបើមិនមែនលុយ ក៏គេមិនយកនាយចយនោះដែរ។ ប៉ុន្តែអ្វីៗដែលបង្ហាញកាន់តែច្បាស់នោះ គឺចំណងស្នេហ៍ពួកគេកាន់តែរឹងមាំ និងមានភាពផ្អែមល្ហែមគួរឲ្យសរសើរ ហើយពេលនេះ ប្ដីប្រពន្ធទាំងពីរថែមទាំងមានកូនប្រុសម្នាក់ជាចំណងដៃទៀត៕

អត្ថបទ៖ សន្យា
ចុចអាន៖ ស្ងាត់ៗនាយ ចយ ចាយលុយខ្ទង់ម៉ឺនដុល្លារ សង់ផ្ទះថ្មី ខណ:ចំណងស្នេហ៍កាន់តែរឹងមាំ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ