Connect with us

ជីវិតកម្សាន្ដ

ខេ​មរៈ​ សិរីមន្ត ធ្វើ​ពិធីបុណ្យ​គំរប់​ខួប​៣​ឆ្នាំ ខេ​មរៈ ស្រី​ពៅ យ៉ាង​អធិកអធម

បានផុស

នៅ

ភ្នំពេញ ៖ គិត​មក​ទល់​ពេល​នេះ​តារាចម្រៀង​កញ្ញា ខេ មរ​: ស្រី​ពៅ​បានទទួល​មរណភាព​មាន​រយ​:​ពេល​៣ ឆ្នាំ​ទៅហើយ​ខណៈ​ការ​ស្លាប់​នេះ​ក៏​នៅតែ​បន្សល់ទុក​ភាព​សោក​ស្តាយ​ជា​ពន់ពេក​សម្រាប់​ក្រុមគ្រួសារ​របស់​នាង​ទាំងមូល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ក្តី​នឹក​អាល័យ​និង​ដើម្បី​ជា​ការ​ឧទិ្ទស​កុសល​ដល់​វិញ្ញាណក្ខន្ធ​របស់​តារាចម្រៀង ខេ​មរៈ ស្រី​ពៅ នៅ​រសៀល​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ២០២២​នេះ​ បង​ប្រុស​បង្កើត​របស់​នាង​គឺ​លោក ខេ​មរៈ សិរីមន្ត និង​ក្រុម​គ្រួសារ​បាន​រៀប​ចំ​ពិធីបុណ្យ​គំរប់​ខួប​៣​ឆ្នាំ​យ៉ាង​អធិកអធម​នៅឯ​ស្រុកកំណើត​លើទឹក​ដី​ស្រុក​ព្រៃ ឈរ​ខេត្តកំពង់ចាម​។

បើ​តាម​ការ​បញ្ជាក់​គឺ​កំពូល​តារាចម្រៀង​លោក ខេម​រៈ សិរីមន្ដ ជា​បងប្រុស​បង្កើត​ព្រមទាំង​ឪពុក ម្ដាយ​និង​បងប្អូន​ដទៃទៀត​បាន​រៀប​ចំ​ពិធីបុណ្យ​គំរប់​ខួប​៣​ឆ្នាំនេះ​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​កញ្ញា ខេមរៈ ស្រី​ពៅ​។​ លោក ខេ​មរៈ សិរីមន្ត បាន​ថ្លែងថា​ បុណ្យខួប​បី​ឆ្នាំ​របស់​ប្អូនស្រី ខេមរៈ​ស្រី​ពៅ​សូម​កុសលផល​បុណ្យ​បាន​ប្អូន​កុំបី​ខាន​ឡើយ​។

លោក​បន្ថែម​ថា ​យប់​នេះ​ដឹង​តែ​សប្បាយ​ហើយ​មាន​ល្ខោន​ផង​មាន​ចាប៉ី​ផង​និង​តន្ត្រី​ផង​។ គួរ​រំលឹក​ថា​តារាចម្រៀង​កញ្ញា ខេមរៈ ស្រី​ពៅ ដែល​ត្រូវ​ជា​ប្អូនស្រី​បង្កើត​លោក ខេ​មរៈ សិរីមន្ត បាន​ទទួល មរណភាព​ កាលពី​ថ្ងៃទី​២៥ ​ខែមករា ​ឆ្នាំ​២០១៩​ ដោយ​សារ​បញ្ហា​ជំងឺ​ក្រលៀន​និង​សួត​ធ្ងន់ធ្ងរ​បន្ទាប់ពី​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅក្នុង​ប្រទេស​ឥណ្ឌា​មួយ​រយៈ​ពេល​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម