Connect with us

ជីវិតកម្សាន្ដ

ជា ចារិនី ខំប្រឹងពង្រឹងសមត្ថភាព ត្រៀមចេញទៅប្រកួត Miss International នាប្រទេសជប៉ុនខាងមុននេះ

បានផុស

នៅ

បវរកញ្ញាដ៏ស្រស់សោភា គឺកញ្ញា ជា ចារិនី ដែលជាម្ចាស់មកុដ Miss Cambodia បន្ទាប់ពីជាប់ឈ្មោះជាម្ចាស់មកុដ មក​បច្ចុប្បន្ន​នាង​បាន​និង​កំពុង​ព្យាយាម​បង្វឹក​ខ្លួន​យ៉ាងខ្លាំង ​ដើម្បី​ឱកាស​ឆ្ពោះទៅកាន់​ឆាក​អន្តរជាតិ​នាពេល​ខាង​មុខ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ការគ្រោងទុក​បវរ​កញ្ញា​ដ៏​ផូរផង់​កញ្ញា ជា ចារិ​នី កំពុង​ត្រៀមខ្លួន​ដើម្បី​ចាកចេញ​ទៅកាន់​ប្រទេសជប៉ុន​នាពេល​ឆាប់ៗ​នេះ ​ក្នុង​គោលដៅ​ឆ្ពោះទៅ​ដណ្តើម​មកុដ​ជាមួយ​ស្រី​ស្អាត​ជាច្រើន​នាក់​ទៀ​តមក​ពី​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​។ ​បវរ​កញ្ញា ជា ចា​រិ​នី បាន​ថ្លែង​ឲ្យ​ដឹងថា ​ទោះជា​នាង​បាន​ក្លាយជា​ម្ចាស់​មកុដ​កញ្ញាឯក​អន្តរជាតិ​តំណាង​ប្រទេស​កម្ពុជា​ពិត​មែ​ន តែ​សម្រាប់​សន្ទុះ​នៃ​ការ​ហ្វឹក​ហាត់​និង​ស្វែងយល់​ពី​របៀប​ប្រកួត​លើ​ឆាក​អន្តរជាតិ នាង​បាន​ពិនិត្យ​តាមដាន​ជាប្រចាំ​។

​ស្រី​ស្អាត ជា ចា​រិ​នី​ បញ្ជាក់ថា ​សម្រាប់​ពេលនេះ​ពោល​គឺ​អំឡុង​ពេលមុន​ឡើងទៅ​ប្រកួត​នៅ​ប្រទេស​ជ​ប៉ុន​ នាង​បាន​ព្យាយាម​ពង្រឹង​រក​ចំណុច​សំខាន់​បំពេញ​ភាពខ្វះខាត​ដូចជា​, បង្កើន​របៀប​ដើរ ការរក្សា​រូបរា​ង របៀប​ធ្វើ​បទសម្ភាសន៍​និង​ចំណុច​ខ្លះទៀត ដើម្បី​ឲ្យ​មាន​ទុន​បន្ថែម​។​ ដោយ​ឡែ​ង​នាង​បន្ថែមថា ​ក្រៅពី​ក្លាយខ្លួនជា​បវរកញ្ញា​ដូច​ក្តី​សុបិន ជា ចា​រិនី ក៏មាន​ក្តី​ស្រ​មៃ​ចង់​ក្លាយជា​ពិធី​ការិនី​ឲ្យបាន​លេចធ្លោ​ដូច​រៀមច្បង​ឯទៀត​ផងដែរ​។​

​សូម​ជម្រាប​ដែរ​ថា បើ​គិតពី​វិស័យ​ប្រឡង​បវរកញ្ញា កញ្ញា ជា ចា​រិ​នី បាន​ខិតខំ​តស៊ូ​លើ​វិស័យ​មួយ​នេះ​ មិន​ដែល​បោះបង់​នោះទេ​ ព្រោះ​សង្ឃឹមថា​នាង​នឹង​ទ​ទួល​បាន​ភាពជោគជ័យ​ថ្ងៃ​ណាមួយ​មិន​ខាន​។​ ភាព​មិន​ចុះចាញ់​នេះហើយ​បាន​កែប្រែ​ឲ្យ ចា​រិ​នី ប្រឹងប្រែង​រហូត​ដណ្តើមបាន មកុដ​ល្អ​ដាច់​គេ​តំណាង​ជាតិក​ម្ពុ​ជា​ឆ្ពោះទៅកាន់​ប្រទេស​ប្រទេស​ជប៉ុន​ឆាប់ៗ​នេះ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៥៧ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៥៨ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៥៩ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម