ជីវិតកម្សាន្ដ
រមណីយដ្ឋាន ភ្នំឧត្តុង្គ ឬភ្នំព្រះរាជទ្រព្យ ជាទីលំហែកាយដ៏ល្អ សម្រាប់អ្នកទេសចរជិតឆ្ងាយ
ភ្នំឧត្តុង្គ ឬភ្នំព្រះរាជទ្រព្យ និងភ្នំអដ្ឋរស្ស ជារមណីយដ្ឋានកែច្នៃបែបធម្មជាតិគួរឲ្យចាប់អារម្មណ៍ និងជាទីលំហែកាយដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរជិតឆ្ងាយ ដែលមើលទៅទាំងទេសភាព ទាំងបរិយាកាស មានសភាពរស់រវើក និងជាភ្នំប្រវត្តិសាស្ត្រមួយនៅក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្តាល ដែលមានចម្ងាយ៤០ គ.ម ពីរាជធានីភ្នំពេញ។

នៅភ្នំឧត្តុង ឬភ្នំព្រះរាជទ្រព្យ និងភ្នំអដ្ឋរស្សនេះ មានកំពូល៥ គឺកំពូលចេតិយ ទន្ទឹមនឹងកំពូលត្រៃត្រឹង្គ កំពូលភ្នំចេតិយកំពូលបួន ព្រះអង្គចូលបរិនិព្វាន្ត និងកំពូលភ្នំអរិយកាប្បស ជាពិសេសចេតិយតម្កល់ព្រះសេរីរឹកធាតុព្រះសម្មាសម្ពុទ្ធយ៉ាងស្អាត ហើយព្រមទាំងមានខ្យល់បរិសុទ្ធបក់មករំភើយៗយ៉ាងត្រជាក់កាយា ហើយក៏ជាកន្លែងលម្ហែអារម្មណ៍មួយដែលបានបម្រើដល់ការកម្សាន្ត របស់អ្នកទេសចរជាតិ និងអន្តរជាតិ ជិតឆ្ងាយមកទស្សនាកម្សាន្តរៀងរាល់ថ្ងៃបាត់អស់ទុក្ខកង្វល់ ជាច្រើនឆ្នាំមកហើយ ហើយបច្ចុប្បន្នភ្នំឧត្តុងនេះ បានផ្តល់ផលពីវិស័យទេសចរណ៍មួយនេះ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះជាច្រើនផងដែរ។


ដើម្បីទៅដល់ទីភ្នំឧត្តុង្គយើង គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥ ” ភ្នំពេញ-បាត់ដំបង” លុះដល់គីឡូម៉ែត្រលេខ៧ មានខ្លោងទ្វារដែលសរសេរអក្សរថា ភ្នំព្រះរាជទ្រព្យ ដោយមានផ្លូវបត់ចូលខាងឆ្វេងដៃចម្ងាយប្រមាណ៣.៥ គ.មទៅដល់ភ្នំនេះតែម្តង បើចម្ងាយផ្លូវសរុបពីភ្នំពេញទៅមានប្រវែង៤០.៥ គ.ម។

ភ្នំឧត្តុង្គជារមណីយដ្ឋានបែបប្រវត្តិសាស្ត្រមួយ ដែលភ្ញៀវទេសចរ អាចសិក្សាស្វែងយល់ ពីប្រវត្តិសាស្ត្រកម្ពុជា ព្រោះទីនោះធ្លាប់ជារាជវាំងចាស់អំឡុងឆ្នាំ ១៦១៨ និង ១៨៦៦។ លើសពីនេះទៅទៀត នៅលើកំពូលភ្នំក៏មានសំណង់ ប្រវត្តិសាស្ត្រមួយចំនួនដែរ។ នៅលើព្រះវិហារនេះមានពុទ្ធបដិមាករ ធំហំ ១៨ ហត្ត តែបច្ចុប្បន្នព្រះវិហារនេះ នៅសល់តែសសរធំៗ៨ រីឯដំបូលវិញ ត្រូវបានបំផ្លាញនៅក្នុងសម័យខ្មែរក្រហមឆ្នាំ ១៩៧៧។ ទោះបីជាមានសង្គ្រាមបំផ្លិចបំផ្លាញយ៉ាងណាក៏ដោយ ភ្នំឧត្តុង្គនៅមានសម្រស់ធម្មជាតិ និងទេសភាពល្អត្រកាល ជំនោរខ្យល់ល្អបរិសុទ្ធ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើនកុះករជារៀងរាលថ្ងៃ។ បើគេឡើងតាមជណ្ដើរខាងជើងមានចំនួន ៥០៩ កាំ ឡើងទៅដល់ព្រះសក្យមុនីចេតិយ ដ៏ធំស្កឹមស្កៃដែលមានក្បូរក្បាច់រចនាយ៉ាងល្អស្អាត មានកម្ពស់ ៤០ ម៉ែត្រ និងមានសំណង់ប្រវត្តិសាស្ត្រ ចេតិយបែបបុរាណរបស់អតីត ព្រះមហាក្សត្ររួមមាន ព្រះបាទអង្គឌួង និងព្រះមុនីវង្សជាដើម។
មិនមែនជារឿងចៃដន្យនោះទេ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រុកនាំគ្នាទៅលេងរមណីយដ្ឋានភ្នំឧត្តុង្គ នៅរៀងរាល់ថ្ងៃជាពិសេសថ្ងៃអាទិត្យ ឬនៅថ្ងៃបុណ្យទានផ្សេងៗនោះ គឺដោយសារតែរមណីយដ្ឋាននេះ ជាតំបន់កម្សាន្តបែបធម្មជាតិកែច្នៃផង និងប្រវត្តិសាស្ត្រផង។ ទន្ទឹមគ្នានេះ ភ្នំឧត្តុង្គ ឬភ្នំព្រះរាជទ្រព្យ និងភ្នំអដ្ឋរស្ស មានកន្លែងអង្គុយលេងផង និងមានលក់ម្ហូបអាហារញុំាសម្បូរបែបជាច្រើនប្រភេទ និងមានលក់របស់វត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ ចំណែកឯតម្លៃម្ហូបអាហារសមរម្យ អ្នកលក់មានភាពរុះរាយរាក់ទាក់។



ភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅភ្នំឧត្តុង្គ ឬភ្នំព្រះរាជទ្រព្យ និងភ្នំអដ្ឋរស្ស នេះបានសរសើរ ទេសភាពនៅតំបន់នេះថា ពិតជាល្អមែន ព្រោះពេលឈរនៅលើកំពូលភ្នំមើលទៅទិសខាងកើតឃើញដងទន្លេសាបវែងអន្លាយ ទិសខាងលិចឃើញភ្នំជាច្រើន ទិសខាងត្បូងឃើញវាលស្រែនិងផ្ទះប្រជាពលរដ្ឋជាជួរ និងទិសខាងជើងឃើញទេសភាពជាច្រើន ជាពិសេសឃើញផ្លូវជាតិលេខ៥ហាក់ដូចជាខ្សែ១ចង្វាយដែលគេរាយអញ្ចឹង។ ជាងនេះទៅទៀតខ្យល់អាកាស បក់មកយ៉ាងរំភើយៗត្រជាក់កាយា បើនរណាបានមកកម្សាន្តហើយពិតជាមិនចង់ឃ្លាតទៅវិញនោះទេ៕
អត្ថបទ៖ ឧត្តរ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ