ជីវិតកម្សាន្ដ
ពិធីការិនី គង់ សុជាតិ ប្រកាសឈប់គិតរឿងអតីតកាល ដោយងាកមកសាងភាពផ្អែមល្ហែមជាមួយស្វាមី
គិតមកទល់ពេលនេះ ចំណងស្នេហាខុសវ័យរវាងពិធីការិនី គង់ សុជាតិ និងស្វាមីលោក ជា វិបុល មានរយៈពេលប្រមាណ ៩ ឆ្នាំហើយ ដែលពួកគេដើរលើផ្លូវសាងគ្រួសារតែមួយ ដោយសុភមង្គល។

ទោះបីជាយ៉ាងណា គ្រួសាររបស់អ្នកសិល្បៈទាំងពីរដួងនេះ តែងតែទទួលបានការសរសើរពីមហាជនចំពោះការសាងសេចក្តីសុខក្នុងគ្រួសារ។ ដោយឡែកគេនៅចំបានថា កាលពីគ្រាកន្លងទៅអ្នកនាងគង់សុ ជាតិ និងលោក ជា វិបុល ក៏ធ្លាប់លេចឮដំណឹងនៃរឿងរ៉ាវរកាំរកូសនឹងគ្នាម្ដងផងដែរ ប៉ុន្តែក្រោយមកក៏បានរសាត់បាត់ទៅវិញ។ បន្ទាប់ពីរឿងរ៉ាវនេះ ត្រូវបានរសាយទៅវិញអ្នកនាង គង់ សុជាតិ និងស្វាមីលោក ជា វិបុល ក៏ចាប់ផ្តើមមានភាពផ្អែមល្ហែមស្នេហ៍ជាមួយគ្នាដូចគ្រាដើមវិញ។ខណៈថ្មីៗនេះអ្នកនាង គង់ សុជាតិ បានបង្ហោះថា ខ្លួនឈប់គិតរឿងអតីតកាលដោយងាកមកសាងភាពផ្អែមល្ហែមជាមួយស្វាមីជាធម្មតាវិញ។

អ្នកនាង គង់ សុជាតិ បានលើកឡើងថា«ល្មមហើយ វាសមគួរដែលអ្នកឈប់គិត និងរំឭកដល់អតីត កាលដែលកន្លងហួសឈប់សម្លឹងរបស់ដែលនៅឆ្ងាយហួសដៃ ហើយចាប់ផ្តើមរស់នៅជីវិតបច្ចុប្បន្នឱ្យបានប្រសើរ ហើយរៀនទទួលស្គាល់ការពិតនូវអ្វីដែលខ្លួនកំពុងតែមាននៅពេលនេះ»។



អ្នកនាង គង់ សុជាតិ ត្រូវបានគេចាត់ទុកជាពិធីការិនីមួយរូប ដែលមានវោហារសព្ទមិនចេះរីងស្ងួត និងសម្រស់មិនចេះចាស់ ហើយក៏អាចចាត់ទុកជាពិធីការិនីក្នុងប្រទេសលំដាប់ជួរមុខ។ ទាំងអស់នេះហើយ ដែលធ្វើឲ្យ អ្នកស្រី គង់ សុជាតិ ក្លាយជាតារាមួយដួងផ្នែកពិធីការិនីក្នុងដួងចិត្តប្រជាជនកម្ពុជា។ ពិធីការិនីអ្នកនាង គង់ សុជាតិ និងស្វាមីក្មេងលោក ជា វិបុល បានដឹកដៃគ្នាចូលរោងនាអំឡុងចុងឆ្នាំ ២០១៣ ហើយបើគិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ពួកគេបានរស់នៅដោយការចុះសម្រុងគ្នា និងមានសុភមង្គល ខណៈដែលក្នុងឆ្នាំ ២០១៩ អ្នកទាំងពីរក៏ បានបង្កើតកូនស្រីម្នាក់ដ៏ស្រស់ស្អាតបានដាក់ ឈ្មោះថា ជា សុជាតិនារី ជាចំណងដៃអាពាហ៍ពិពាហ៍៕

អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ